រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសបារាំង រុស្ស៊ី អេស្ប៉ាញ សហរដ្ឋអាមេរិក អង់គ្លេស វៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអូស្រ្តាលី។
រូបភាពជុំវិញពិភពលោក ១៩ កញ្ញា ២០១៦

១
អាវពោងប្រមាណ ២.៥០០ ពាក់ដោយជនអន្តោប្រវេសន៍ ដែលបានឆ្លងសមុទ្រពីតួកគីទៅកាន់កោះ Chios ប្រទេសក្រិក ត្រូវបានដាក់បង្ហាញនៅក្នុងអ្វីដែលក្រុមអ្នករៀបចំហៅថា «ផ្នូរសពអាវពោង» នៅក្នុងទីលានសភា ក្រុងឡុងដ៍ ដោយមានអគារសភានៅពីក្រោយ។

២
នៅក្នុងរូបភាពដែលទទួលបានពីសួនសត្វនៅប្រទេសអូស្រ្តាលី កូនសត្វកូអាឡាអាយុប្រាំបួនខែកំពុងអោបរូបតុក្កតាកូអាឡា ខណៈពេលកូនសត្វកូអាឡានេះកំពុងតែព្យាយាមងើបរើពីការប៉ះពាល់ផ្លូវអារម្មណ៍ក្រោយពីម៉ែរបស់វាបានងាប់។ វាត្រូវបានយកទៅមន្ទីរពេទ្យសត្វព្រៃសួនសត្វអូស្រា្តលី ដែលត្រូវបានគ្រប់គ្រងដោយគ្រួសារ «អ្នកប្រមាញ់ក្រពើ» លោក Steve Irwin។

៣
បាតុករប្រមូលផ្តុំនៅពីមុខរថយន្តកំពុងឆាបឆេះមួយអំឡុងពេលបាតុកម្មតវ៉ាធ្វើឡើងដោយគណបក្សប្រឆាំងនៅក្រុង Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់ក្រុមអ្នកគាំទ្រ ដែលបានប្រមូលផ្តុំនៅក្រុង Kinshasa ដើម្បីទាមទារឲ្យប្រធានាធិបតីកាន់តំណែងយូរឆ្នាំលោក Joseph Kabila ចុះចេញពីតំណែងនាឆ្នាំនេះ។

៤
ក្រុមអ្នកចូលរួមកាន់ទៀន អំឡុងពេលមានការបួងសួងជាក្រុមមួយដើម្បីកោះហៅឲ្យមានយុត្តិធម៌ក្នុងការកាត់ក្តីអ្នកសរសេរប្លុករិះគន់រដ្ឋាភិបាលម្នាក់ឈ្មោះ Nguyen Huu Vinh និងសកម្មជនដីធ្លី Can Thi Theu នៅវិហារ Thai Ha ក្នុងក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦។

៥
នៅខណៈពេលស្វាគមន៍ក្រុមអ្នកគាំទ្របន្ទាប់ពីមកដល់ព្រលានយន្តហោះ John F. Kennedy ក្នុងក្រុងញូវយ៉ក ប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ាឈោងទៅដល់ចាប់ពោះទារក Desmond Hatfield-Rudin អាយុ ប្រាំបីខែ នៅសង្កាត់ Brooklyn ក្រុងញូវយ៉ក កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

៦
តារាម៉ូដែលបង្ហាញស្នាដៃនៅឯពិធីបង្ហាញម៉ូដ Charlotte Olympia អំឡុងពេលពិធីបង្ហាញម៉ូត London Fashion Week Spring/Summer ឆ្នាំ ២០១៧ នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦។

៧
មនុស្សម្នាចូលរួមនៅក្នុងការចាក់បញ្ចាំងភាពយន្ត Jaws ដែលត្រូវបានដឹកនាំសម្តែងដោយលោក Steven Spielberg នៅឯអាងទឹកសាធារណៈមួយ អំឡុងពេលពិធីបុណ្យភាពយន្តអស្ចារ្យនៅអឺរ៉ុប ក្នុងក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦។

៨
តារាម៉ូដែលម្នាក់បង្ហាញស្នាដៃរបស់អ្នករចនាម៉ូដលោក Alvarno នៅឯពិធីបង្ហាញម៉ូដ ក្នុងក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

៩
កូនសត្វខ្លារខិនអាយុប្រាំពីរខួបមួយឈ្មោះ Kirin ដើរនៅក្នុងទ្រុងរបស់វាក្នុងសួនសត្វ Royev Ruchev នៅជាយក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។