រូបភាពជុំវិញពិភពលោក ១៧ កញ្ញា ២០១៨ មកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ហុងកុង និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ១៧ កញ្ញា ២០១៨

១
ឆ្មាំសមុទ្រអាមេរិកជួយសង្រ្គោះបុរសម្នាក់ និងសុនខរបស់គាត់ ពេលរថយន្តវ៉ែនរបស់បុរសនោះជាប់ក្នុងទឹកជំនន់ក្រោយពីមានព្យុះសង្ឃរា Florence នៅក្រុង Pollocksville រដ្ឋ North Carolina។

២
ការខូចខាតនៅការិយាល័យមួយក្នុងអគារពាណិជ្ជកម្មនៅក្រុងហុងកុង ដោយសារព្យុះសង្ឃរា Mangkhut។

៤
អ្នកស័្មគ្រចិត្តជួយសង្រ្គោះសុនខជាប់ក្នុងទ្រុង បន្ទាប់ពីម្ចាស់បានភៀសខ្លួនចេញ ក្រោយពីមានព្យុះសង្ឃរា Florence នៅក្រុង Leland រដ្ឋ North Carolina។

៥
ក្រុមអ្នករុករកស្វែងរកជនរងគ្រោះ ដែលជាប់ខ្លួនក្នុងដី ដោយសារការបាក់ដីបង្កឡើងដោយព្យុះសង្ឃរា Mangkhut នៅតំបន់រ៉ែតូចមួយក្នុងក្រុង Itogon ខេត្ត Benguet ប្រទេសហ្វីលីពីន។

៧
ស្រ្តីម្នាក់ពិនិត្យមើលឆ្មារបស់ខ្លួន បន្ទាប់ពីឡើងជិះទូកជួយសង្រ្គោះ ក្រោយពីមានទឹកជំនន់បង្កឡើងដោយព្យុះសង្ឃរា Florence នៅក្រុង Leland រដ្ឋ North Carolina។

៨
បុរសម្នាក់ហែលក្នុងទឹកជំនន់ ដែលលិចផ្លូវ បន្ទាប់ពីមានព្យុះសង្ឃរា Florence នៅក្រុង New Bern រដ្ឋ North Carolina។

៩
ពលរដ្ឋម្នាក់ព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅកោះស៊ូម៉ាត្រាខាងត្បូង ប្រទេសឥណ្ឌូនេស៊ី។