រូបភាពជុំវិញពិភពលោក ១៦ កញ្ញា ២០១៩ មកពីប្រទេសប៉ាឡេស្ទីន កាណាដា ហុងឌុយរ៉ាស ប្រេស៊ីល ម៉ិចស៊ិក តួកគី រុស្ស៊ី និងបារាំង។
រូបភាពជុំវិញពិភពលោក ១៦ កញ្ញា ២០១៩
- VOA English

១
ក្មេងស្រីជនជាតិប៉ាឡេស្ទីនលេងលោតអន្ទាក់ខាងក្រៅផ្ទះរបស់នាងនៅជំរំជនភៀសខ្លួន Al-Shati នៅក្រុង Gaza។

២
ផ្នែកមួយនៃព្រៃអាម៉ាហ្សូនត្រូវបានដុតឆ្ការដោយកសិករនៅក្រុង Rondonia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

៣
ប៉ូលិសតតាំងជាមួយនឹងបាតុករអំឡងពេលបាតុកម្មមួយទាមទារឲ្យប្រធានាធិបតីលោក Juan Orlando Hernandez ចុះចេញពីតំណែង នៅក្រុង Tegucigalpa ប្រទេសហុងឌុយរ៉ាស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

៤
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និយាយជាមួយនឹងកីឡាការនីពានរង្វាន់វាយតេន្នីស Bianca Andreescu ស្របពេលអបអរកីឡាការនីរូបនេះជាមួយរដ្ឋមន្រ្តីផ្នែកវិទ្យាសាស្រ្ត និងកីឡា អ្នកស្រី Kirsty Duncan នៅក្រុង Mississauga រដ្ឋ Ontario កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

៥
ពលរដ្ឋសាទរ ខណៈពេលមានការបាញ់កាំជ្រួច នៅថ្ងៃបុណ្យឯករាជ្យជាតិនៅក្រុង Mexico City ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

៦
មនុស្សម្នាហាត់យោហ្គានៅតំបន់ Rio Grande ព្រំដែនរវាងប្រទេសម៉ិចស៊ិក និងសហរដ្ឋអាមេរិក នៅក្រុង Ciudad Juarez ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

៧
កីឡាករប្រណាំងរថយន្តមួយនៅក្នុងការប្រកួតប្រណាំងរថយន្តពានរង្វាន់ FIA World Rally Champion ឆ្នាំ២០១៩ នៅក្រុង Marmaris ប្រទេសតួកគី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

៨
អ្នកសម្តែងសៀកម្នាក់ដើរកាន់សួនមួយនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

៩
តាក់ស៊ីលើទឹកធ្វើប្រតិបត្តិការអំឡុងពេលដាក់បង្ហាញសាកល្បងមួយដោយក្រុមហ៊ុន SeaBubbles នៅក្រុងប៉ារីស ប្រទេសបារាំង។