រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ថៃ សហរដ្ឋអាមេរិក បារាំង ប៉ាគីស្ថាន អ៊ុយក្រែន អ៊ីស្រាអែល ប៉េរូ ហ្វាំងឡង់ និងអេហ្ស៊ីប។
រូបភាពជុំវិញពិភពលោក ១៥ កញ្ញា ២០២០

១
សត្វក្អែកមួយក្បាលកំពុងចឹកសត្វប្រចៀវនៅក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។

២
បុរសម្នាក់សម្លាប់មេរោគស្បែកជើងរបស់សិស្សម្នាក់នៅពេលដែលនាងបានមកដល់សាលាក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

៣
បុគ្គលិកភោជនីយដ្ឋានបំបែកចានដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការបិទប្រទេសអ៊ីស្រាអែលទាំងមូលដែលនឹងចាប់ផ្តើមថ្ងៃសុក្រនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

៤
ក្រុមពន្លត់អគ្គិភ័យដើរត្រឡប់ពី Mount Wilson Observatory ដែលកំពុងប្រយុទ្ធនឹងភ្លើង Bobcat ឆេះក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

៧
ទាហានកំពុងយាមសន្តិសុខខណៈដែលវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាករៀបចំការធ្វើតេស្តវីរុសកូរ៉ូណាតាមផ្ទះនៅ Villa el Salvador ជាយក្រុង Lima ប្រទេសប៉េរូ។

៨
នេះជារូបភាពពីលើអាកាសដែលបង្ហាញទូកជាច្រើនត្រូវបានចតចោលនៅទន្លេដែលរីងស្ងួត Doubs ក្នុងទីក្រុង Villers-le-Lac ភាគខាងកើតប្រទេសបារាំង។

៩
អ្នកចូលរួមរាំពេលកំពុងរង់ចាំប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរមណីយដ្ឋាន Arizona Grand Resort ទីក្រុង Phoenix កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

១០
ពន្លឺពណ៌ធម្មជាតិត្រូវបានឃើញពេញមេឃក្នុងទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់។

១១
សត្វអូដជាច្រើនរត់ក្នុងកម្មវិធីរត់ប្រណាំងមួយ នៅវាលខ្សាច់ Sinai ខាងត្បូងប្រទេសអេហ្ស៊ីប។

១៣
សត្វទាជាច្រើនក្បាលត្រូវបាននាំចូលរថយន្តដឹកទំនិញមួយដើម្បីដឹកទៅវាលស្រែឲ្យសម្អាតស្មៅនិងសត្វល្អិតបន្ទាប់ពីរដូវច្រូតកាត់នៅខេត្ត Nakhon Pathom ប្រទេសថៃ។