រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ មកពីប្រទេសឥណ្ឌា ហុងកុង ស៊ីមបាវ៉េ ម៉ាឡេស៊ី ប្រេស៊ីល ចក្រភពអង់គ្លេស នេប៉ាល់ និងស៊ីប។
រូបភាពជុំវិញពិភពលោក ១៥ កញ្ញា ២០១៩

១
បាតុករគាំទ្រប្រជាធិបតេយ្យប្រតិកម្មនៅពេលប៉ូលិសកុបកម្មបាញ់ទឹកដាក់ខ្លួន នៅខាងក្រៅទីស្នាក់ការរដ្ឋាភិបាលនៅក្នុងក្រុងហុងកុង។

២
បុរសម្នាក់រកត្រីនៅលើក្បូនឬស្សីនៅក្នុងទន្លេ Brahamaputra ក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា។

៣
អតីតស្ត្រីទី១របស់ស៊ីមបាវ៉េ លោកស្រី Grace Mugabe គោរពវិញ្ញាណក្ខន្ធស្វាមីរបស់លោកស្រី គឺលោកអតីតប្រធានាធិបតី Robert Mugabe ដែលកាន់អំណាចរាប់ឆ្នាំ នៅពហុកីឡដ្ឋានជាតិនៅក្នុងក្រុងុហារ៉ារ៉េ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

៤
អ្នកដើរផ្សារមូស្លីមថតរូបជាមួយនឹងការតុបតែងសម្រាប់ពិធីសែនព្រះខែ នៅផ្សារទំនើបមួយនៅក្នុងក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

៥
ស្ត្រីជនជាតិភាគតិច Kayapo គូររូបប្រពៃណីនៅលើមុខកូនស្រីរបស់គាត់នៅក្នុងភូមិ Bau ក្បែរក្រុង Novo Progresso រដ្ឋ Para ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

៦
សមាជិកនៃក្លឹបការ៉ាតេ Seki Ryuzan បង្ហាញជំនាញរបស់ពួកគេនៅក្នុងខួបលើកទី៣០របស់ក្លឹបនេះ នៅលើឆ្នេរ Benllech ក្នុងក្រុង Benllech ចក្រភពអង់គ្លេស។

៧
ស្ត្រីម្នាក់ព្យាយាមផឹកគ្រឿងស្រវឹងធ្វើដោយដៃ ដែលត្រូវបានគេចាក់ចេញពីមាត់នៃរូបសំណាក់ព្រះ Swet Bhairab នៅក្នុងពិធីបុណ្យ Indra Jatra ប្រចាំឆ្នាំ ដើម្បីសម្គាល់ការបញ្ចប់នៃរដូវមូសុង នៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់។

៨
កម្ទេចក្រដាសធ្លាក់មកលើអ្នកមើលនៅក្នុងកម្មវិធី The Last Night of the Proms នៅក្នុងឧទ្យាន Hyde ក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

៩
ស្ត្រីម្នាក់ឈរអ៊ុំទូកនៅពេលព្រះអាទិត្យលិច នៅក្នុងក្រុង Larnaca ប្រទេសស៊ីប។