បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ១៥ កញ្ញា ២០១៧។
រូបភាពជុំវិញពិភពលោក ១៥ កញ្ញា ២០១៧
![ទាហានអ៊ីស្រាអែលម្នាក់រុញកង់ឡានដែលកំពុងឆេះចេញពីផ្លូវ ក្នងពេលមានការប៉ះទង្គិចគ្នាមួយជាមួយក្រុមបាតុករប៉ាឡេស្ទីន ក្រោយមានបាតុកម្មប្រឆាំងនឹងរឹបអូសទ្រព្យសម្បត្តិពីទឹកដីប៉ាឡេស្ទី ដោយទាហានអ៊ីស្រាអែល នៅក្នុងភូមិ Kfar Qaddum ជិតក្រុង Nablus ក្នុងតំបន់ West Bank។](https://gdb.voanews.com/e9c6c607-171d-4a28-a0c2-d74576361463_w1024_q10_s.jpg)
១
ទាហានអ៊ីស្រាអែលម្នាក់រុញកង់ឡានដែលកំពុងឆេះចេញពីផ្លូវ ក្នងពេលមានការប៉ះទង្គិចគ្នាមួយជាមួយក្រុមបាតុករប៉ាឡេស្ទីន ក្រោយមានបាតុកម្មប្រឆាំងនឹងរឹបអូសទ្រព្យសម្បត្តិពីទឹកដីប៉ាឡេស្ទី ដោយទាហានអ៊ីស្រាអែល នៅក្នុងភូមិ Kfar Qaddum ជិតក្រុង Nablus ក្នុងតំបន់ West Bank។
![កុមារ Frank Giaccio អាយុ១១ឆ្នាំ មកពីក្រុង Falls Church នៃរដ្ឋ Virginia ត្រូវបានលើកទឹកចិត្តដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលគាត់កាត់ស្មៅនៅសួនច្បាប់ Rose Garden នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/4aaf804f-b95a-4f4f-8542-2490ce4cf1af_w1024_q10_s.jpg)
២
កុមារ Frank Giaccio អាយុ១១ឆ្នាំ មកពីក្រុង Falls Church នៃរដ្ឋ Virginia ត្រូវបានលើកទឹកចិត្តដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលគាត់កាត់ស្មៅនៅសួនច្បាប់ Rose Garden នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![លោក Peter Glazebrook ឈរថតរូបជាមួយផ្លែខ្ទឹមបារាំងទម្ងន់៦.៦គីឡូក្រាម ដែលបានឈ្នះពានរង្វាន់ក្នុងការប្រកួតបន្លែខ្នាតធំ នៅថ្ងៃទី១នៃពិធីតាំងបង្ហាញ Harrogate Autumn Flower រៀបចំឡើងនៅសាល Great Yorkshire Showground ក្នុងក្រុង Harrogate នៅភាគខាងជើងនៃប្រទេសអង់គ្លេស។](https://gdb.voanews.com/0bbbb053-22c2-4a8f-b20c-6ac5e2259f7d_w1024_q10_s.jpg)
៣
លោក Peter Glazebrook ឈរថតរូបជាមួយផ្លែខ្ទឹមបារាំងទម្ងន់៦.៦គីឡូក្រាម ដែលបានឈ្នះពានរង្វាន់ក្នុងការប្រកួតបន្លែខ្នាតធំ នៅថ្ងៃទី១នៃពិធីតាំងបង្ហាញ Harrogate Autumn Flower រៀបចំឡើងនៅសាល Great Yorkshire Showground ក្នុងក្រុង Harrogate នៅភាគខាងជើងនៃប្រទេសអង់គ្លេស។
![បុរសជំទង់ម្នាក់កំពុងសម្លឹងទៅកាន់សមុទ្រ ពេលលោកអង្គុយនៅលើអាងដែលគេបោះបង់ចោលនៅក្នុងក្រុង Cojimar ប្រទេសគុយបា។](https://gdb.voanews.com/8184e4e6-66bc-4b86-b22b-d953f37f065a_w1024_q10_s.jpg)
៤
បុរសជំទង់ម្នាក់កំពុងសម្លឹងទៅកាន់សមុទ្រ ពេលលោកអង្គុយនៅលើអាងដែលគេបោះបង់ចោលនៅក្នុងក្រុង Cojimar ប្រទេសគុយបា។
![គ្រឿងចក្រកំពុងស្ទូចម៉ាស៊ីនក្រែនទៅពីមុខរូបប៉ាណូខ្នាតយក្សដែលមានទំហំ១៨ម៉ែត្រ ដែលបង្ហាញរូបលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ និងជាមេដឹកនាំគណបក្ស CDU។ នេះជារូបភាពសម្រាប់ឃោសនាបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកញ្ញានេះ ក្នុងក្រុង Duisburg ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/e1fedeef-c1c7-4f24-8552-62ed6c274e20_w1024_q10_s.jpg)
៥
គ្រឿងចក្រកំពុងស្ទូចម៉ាស៊ីនក្រែនទៅពីមុខរូបប៉ាណូខ្នាតយក្សដែលមានទំហំ១៨ម៉ែត្រ ដែលបង្ហាញរូបលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ និងជាមេដឹកនាំគណបក្ស CDU។ នេះជារូបភាពសម្រាប់ឃោសនាបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកញ្ញានេះ ក្នុងក្រុង Duisburg ប្រទេសអាល្លឺម៉ង់។
![ក្មេងជនជាតិបង់ក្លាដែសម្នាក់ឈរនៅកណ្ដាលហ្វូងមនុស្សចាស់ក្នុងពេលបួងសួងកាលពីថ្ងៃសុក្រ មុនពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការធ្វើទុកបុកម្នេញលើជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបាតុកម្មនេះធ្វើឡើងនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/29ab2dd4-a01c-4717-8098-85bfcd10e9af_w1024_q10_s.jpg)
៦
ក្មេងជនជាតិបង់ក្លាដែសម្នាក់ឈរនៅកណ្ដាលហ្វូងមនុស្សចាស់ក្នុងពេលបួងសួងកាលពីថ្ងៃសុក្រ មុនពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការធ្វើទុកបុកម្នេញលើជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបាតុកម្មនេះធ្វើឡើងនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។
![មន្ត្រីប៉ូលិសផ្នែកកោសល្យវិច្ច័យឈរនៅជិតរថភ្លើងដែលមានឧប្បត្តិហេតុកើតឡើង។ ប៉ូលិសនិយាយថាពួកគេកំពុងស៊ើបអង្កេតការវាយប្រហារដោយភេរវជន នៅស្ថានីយរថភ្លើងក្រោមដី Parsons Green ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/58133a56-8783-4b13-aaec-72b0455fd0bc_w1024_q10_s.jpg)
៧
មន្ត្រីប៉ូលិសផ្នែកកោសល្យវិច្ច័យឈរនៅជិតរថភ្លើងដែលមានឧប្បត្តិហេតុកើតឡើង។ ប៉ូលិសនិយាយថាពួកគេកំពុងស៊ើបអង្កេតការវាយប្រហារដោយភេរវជន នៅស្ថានីយរថភ្លើងក្រោមដី Parsons Green ក្នុងទីក្រុងឡុងដ៍។
![ឡានតាក់ស៊ីមួយគ្រឿងកំពុងបោះពួយយ៉ាងលឿននៅលើផ្លូវដែលជនលិចក្នុងទីក្រុង Acapulco រដ្ឋ Guerrero ប្រទេសម៉ិចស៊ិក។](https://gdb.voanews.com/9f05a0a4-58f6-49a0-bb3c-187998e6f506_w1024_q10_s.jpg)
៨
ឡានតាក់ស៊ីមួយគ្រឿងកំពុងបោះពួយយ៉ាងលឿននៅលើផ្លូវដែលជនលិចក្នុងទីក្រុង Acapulco រដ្ឋ Guerrero ប្រទេសម៉ិចស៊ិក។
![ក្មេងប្រុសជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឈរនៅលើជណ្ដើរនៃអាគារមួយស្ថិតនៅខាងក្រៅក្រុង Srinagar ប្រទេសឥណ្ឌា។](https://gdb.voanews.com/c2a32926-ac79-494f-9543-096d1de518d4_w1024_q10_s.jpg)
៩
ក្មេងប្រុសជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឈរនៅលើជណ្ដើរនៃអាគារមួយស្ថិតនៅខាងក្រៅក្រុង Srinagar ប្រទេសឥណ្ឌា។
![ស្ត្រីរងរបួសម្នាក់ត្រូវបានគេនាំចេញពីស្ថានីយរថភ្លើងក្រោមដី Parsons Green ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/b6624056-0748-4009-88d4-ad2137ed4b35_w1024_q10_s.jpg)
១០
ស្ត្រីរងរបួសម្នាក់ត្រូវបានគេនាំចេញពីស្ថានីយរថភ្លើងក្រោមដី Parsons Green ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ក្រុមជនអំបូររ៉ូហ៊ីងយ៉ា ដែលបានចាកចេញពីប្រទេសមីយ៉ាន់មាមកដល់ប្រទេសបង់ក្លាដែស កំពុងសួរចម្លើយជនម្នាក់ដែលពួកគេសង្ស័យថាជាជនជួញដូរក្មេង នៅជិតជំរំជនភៀសខ្លួន Balukhali ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/9beeb053-5220-4a5a-a2b3-c54ff0b631d6_w1024_q10_s.jpg)
១១
ក្រុមជនអំបូររ៉ូហ៊ីងយ៉ា ដែលបានចាកចេញពីប្រទេសមីយ៉ាន់មាមកដល់ប្រទេសបង់ក្លាដែស កំពុងសួរចម្លើយជនម្នាក់ដែលពួកគេសង្ស័យថាជាជនជួញដូរក្មេង នៅជិតជំរំជនភៀសខ្លួន Balukhali ប្រទេសបង់ក្លាដែស។