រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចិន ប្រេស៊ីល បេឡារូស ជប៉ុន ឥណ្ឌា និងបារាំង។
រូបភាពជុំវិញពិភពលោក ១៥ កញ្ញា ២០១៦

១
មន្រ្តីប៉ូលិសបង្រ្កាបបាតុកម្មរងការឆេះខ្លួន អំឡុងពេលមានបាតុកម្មនៅក្រុងប៉ារីសប្រឆាំងនឹងកំណែទម្រង់ច្បាប់ការងារដ៏ចម្រូងចម្រាសមួយដោយរដ្ឋាភិបាលបារាំង។ ក្រុមអ្នកប្រឆាំងនឹងកំណែទម្រង់ច្បាប់ការងារដ៏ចម្រូងចម្រាសនេះបានធ្វើក្បួនដង្ហែតាមដងផ្លូវជាលើកទី១៤ ក្នុងរយៈពេលប្រាំមួយខែមកនេះ ក្នុងកិច្ចប្រឹងប្រែងបំបាត់ចោលចំណាត់ការដែលបង្កឲ្យមានការបាត់បង់ការគាំទ្រដ៏សំខាន់ទៅផ្នែកឆ្វេងនិយមរបស់រដ្ឋាភិបាលគណបក្សសង្គមនិយម។

២
Kashmiri Muslims pray as the head priest shows a relic at the Hazratbal shrine, on Mehraj-u-Alam, a day believed to mark the ascension of Prophet Muhammad to heaven, in Srinagar, Indian-controlled Kashmir.

៣
ក្រុមអ្នកជំនឿស៊ប់ប្រមូលផ្តុំគ្នានៅលើឆ្នេរសមុទ្រអារ៉ាប់ ដើម្បីដាក់អាទិទេព Ganesh នៃសាសនាហិណ្ឌូ ដែលជាអាទិទេពតំណាងឲ្យភាពសម្បូរសប្បាយ នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ Ganesh Chaturhthi រយៈពេល ១០ ថ្ងៃនៅក្រុង Mumbai ប្រទេសឥណ្ឌា។

៤
មេដឹកនាំ និងរដ្ឋមន្រ្តីការបរទសមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី អង្អែលសុនខឈ្មោះ Bo និង Sunny របស់គ្រួសារលោកបារ៉ាក់ អូបាម៉ា នៅបន្ទប់ Cabinet Room នៃសេតវិមាន បន្ទាប់ពីជំនួបលក្ខណៈទ្វេភាគី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

៥
កីឡាករពិការលោក Cristopher Tonco នៃប្រទេសម៉ិចស៊ិក ហក់ចូលទឹកនៅអំឡុងពេលការប្រកួតហែលទឹករយៈចម្ងាយ ៥០ ម៉ែត្រ នៅកីឡាដ្ឋាន Olympic Aquatics អំឡុងពេលកីឡាអូឡាំពិកសម្រាប់ជនពិការនៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

៦
តារាម៉ូដែលស្លៀកពាក់ជាតុក្កតាវីដេអូហ្គេមឈរថតនៅស្តង់មួយអំឡុងពេលកម្មវិធី Tokyo Game Show 2016 ក្នុងក្រុង China ជាយក្រុងតូក្យូ ប្រទេសជប៉ុន។

៧
បុរសម្នាក់ស្ទួចត្រីពីទូករបស់ខ្លួន អំឡុងពេលមានអ័ព្ទធ្លាក់លើបឹងមួយនៅជាយក្រុង Logoisk ចម្ងាយ ៤០ គីឡូម៉ែត្រ ភាគខាងជើងក្រុង Minsk ប្រទេសបេឡារូស។

៨
នៅមន្ទីរពេទ្យកុមារ Mattel កុមារ Gael Martin អាយុ ០៥ឆ្នាំ ជួបជាមួយនឹងអ្នកជូតកញ្ចក់ ដែលស្លៀកពាក់ជាមនុស្សពីងពាង Spider-Man ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

៩
កីឡាករពិការ Wang Hao នៃប្រទេសចិន ប្រកួតនៅក្នុងការលោតចម្ងាយផ្នែកបុរសនៅក្នុងការប្រកួតកីឡាអូឡាំពិកសម្រាប់ជនពិការ ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

១០
សត្វកូអាឡាទទឹកជោកអង្គុយលើរបងមួយដើម្បីគេចចេញពីគ្រោះទឹកជំនន់នៅក្រុង Stirling ភាគខាងត្បូងប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

១១
ដោយស្លៀកពាក់ជាសត្វមូស ឪពុកម្នាក់ពីរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើការតវ៉ានៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពីការខកខានរបស់សភាក្នុងការអនុម័តកញ្ចប់ថវិកាសហព័ន្ធមួយដើម្បីចាត់វិធានការតបតនឹងវីរុស Zika កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។