កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ កញ្ញា ២០១៨
![ស្ត្រីជនជាតិនេប៉ាល់កាន់សាសនាហិណ្ឌូកំពុងសូត្រការបួងសួងនៅពេលពួកគេអង្គុយនៅលើច្រាំងទន្លេ Bagmati ក្នុងពេលប្រារព្ធពិធីបុណ្យ Rishi Panchami នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/688c3d6a-db4c-4570-9e71-1899ed30ca8b_w1024_q10_s.jpg)
១
ស្ត្រីជនជាតិនេប៉ាល់កាន់សាសនាហិណ្ឌូកំពុងសូត្រការបួងសួងនៅពេលពួកគេអង្គុយនៅលើច្រាំងទន្លេ Bagmati ក្នុងពេលប្រារព្ធពិធីបុណ្យ Rishi Panchami នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![ប៉ូលិសអ៊ីស្រាអែលឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់នៅពេលពួកប៉ាឡេស្ទីនធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកម្ទេចភូមិ Bedouin របស់ជនប៉ាឡេស្ទីន នៅ Khan al-Ahmar តំបន់ West Bank។](https://gdb.voanews.com/3282d8ed-8249-421a-a1f5-63ef5b6eb88f_w1024_q10_s.jpg)
២
ប៉ូលិសអ៊ីស្រាអែលឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់នៅពេលពួកប៉ាឡេស្ទីនធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកម្ទេចភូមិ Bedouin របស់ជនប៉ាឡេស្ទីន នៅ Khan al-Ahmar តំបន់ West Bank។
![Russ Lewis ដើររកគ្រំនៅលើឆ្នេរ នៅពេលដែលព្យុះសង្ឃរា Florence ខិតជិតមកដល់ឆ្នេរ Myrtle រដ្ឋ South Carolina ដោយនិយាយថា «យើងអាចមានសំណាង បើសិនយើងរកវាមិនឃើញ»ដែលសំដៅទៅលើព្យុះ។](https://gdb.voanews.com/9192e4b5-f454-4fac-a224-f8bbd2698418_w1024_q10_s.jpg)
៣
Russ Lewis ដើររកគ្រំនៅលើឆ្នេរ នៅពេលដែលព្យុះសង្ឃរា Florence ខិតជិតមកដល់ឆ្នេរ Myrtle រដ្ឋ South Carolina ដោយនិយាយថា «យើងអាចមានសំណាង បើសិនយើងរកវាមិនឃើញ»ដែលសំដៅទៅលើព្យុះ។
![តារាបង្ហាញម៉ូដម្នាក់ពាក់ការច្នៃប្រឌិតរបស់អ្នករចនាម៉ូដ Pam Hogg ក្នុងពិធីបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ២០១៩ នៅក្នុងការបង្ហាញនៅទីក្រុងឡុងដ៍។](https://gdb.voanews.com/8e5dc823-8164-41fb-af7f-f7eb5542cbc1_w1024_q10_s.jpg)
៤
តារាបង្ហាញម៉ូដម្នាក់ពាក់ការច្នៃប្រឌិតរបស់អ្នករចនាម៉ូដ Pam Hogg ក្នុងពិធីបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ២០១៩ នៅក្នុងការបង្ហាញនៅទីក្រុងឡុងដ៍។
![អ្នកសិល្បសម្ដែងពីការសង្គ្រោះត្រីបាឡែនដែលដឹកនាំដោយលោក Boomer និងក្រុមសិល្បករប៊ែលហ្ស៊ិកផ្សេងទៀត ដែលជាផ្នែកមួយនៃការសម្ពោធកម្មវិធីវប្បធម៌រដូវរងា នៅទន្លេ Manaznares ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/ec8fac5e-03c1-466e-a1a0-78a8aea0fde9_w1024_q10_s.jpg)
៥
អ្នកសិល្បសម្ដែងពីការសង្គ្រោះត្រីបាឡែនដែលដឹកនាំដោយលោក Boomer និងក្រុមសិល្បករប៊ែលហ្ស៊ិកផ្សេងទៀត ដែលជាផ្នែកមួយនៃការសម្ពោធកម្មវិធីវប្បធម៌រដូវរងា នៅទន្លេ Manaznares ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
![អ្នកមុជទឹកជនជាតិលីបង់ ចូលរួមក្នុងការសម្អាតឆ្នេរអន្តរជាតិ នៅក្នុងទីក្រុងកំពង់ផែក្រុង Tripoli។](https://gdb.voanews.com/6bd159f4-255a-44cb-9331-81d061b3287b_w1024_q10_s.jpg)
៦
អ្នកមុជទឹកជនជាតិលីបង់ ចូលរួមក្នុងការសម្អាតឆ្នេរអន្តរជាតិ នៅក្នុងទីក្រុងកំពង់ផែក្រុង Tripoli។
![ក្រុមប៉ូលិសអីតាលីចូលរួមសម្តែងការគោរពដល់ជនរងគ្រោះដោយការរក្សាភាពស្ងៀមស្អាត់មួយនាទី ក្នុងពិធីរំលឹកនៅជិតស្ពានបាក់បែក ដែលកាលពីមួយខែមុនបានបាក់ហើយសម្លាប់មនុស្សអស់៤៣នាក់ នៅទីក្រុង Genoa។](https://gdb.voanews.com/83fd83f0-26ff-4d2c-8a52-a7d904ebba25_w1024_q10_s.jpg)
៧
ក្រុមប៉ូលិសអីតាលីចូលរួមសម្តែងការគោរពដល់ជនរងគ្រោះដោយការរក្សាភាពស្ងៀមស្អាត់មួយនាទី ក្នុងពិធីរំលឹកនៅជិតស្ពានបាក់បែក ដែលកាលពីមួយខែមុនបានបាក់ហើយសម្លាប់មនុស្សអស់៤៣នាក់ នៅទីក្រុង Genoa។
![លោក Motoko និង Akari-Lisa Ishii អ្នករៀបចំតុបតែងភ្លើងបង្ហាញពីពន្លឺពិសេសដែលនឹងបំភ្លឺរយៈពេល២ថ្ងៃនៅប៉ម Eiffel (Eiffel Tower) ដើម្បីអបអររដូវកាលវប្បធម៌ជប៉ុន និង ខួប១៦០ឆ្នាំនៃទំនាក់ទំនងការទូតជប៉ុន និង បារាំង នៅទីក្រុងប៉ារីស។](https://gdb.voanews.com/123722a1-0c28-4f19-9d84-b0c28e9c170e_cx0_cy7_cw0_w1024_q10_r1_s.jpg)
៨
លោក Motoko និង Akari-Lisa Ishii អ្នករៀបចំតុបតែងភ្លើងបង្ហាញពីពន្លឺពិសេសដែលនឹងបំភ្លឺរយៈពេល២ថ្ងៃនៅប៉ម Eiffel (Eiffel Tower) ដើម្បីអបអររដូវកាលវប្បធម៌ជប៉ុន និង ខួប១៦០ឆ្នាំនៃទំនាក់ទំនងការទូតជប៉ុន និង បារាំង នៅទីក្រុងប៉ារីស។
![ស្ត្រីជនជាតិបង់ក្លាដែសម្នាក់ អង្គុយយំសោកនៅជិតផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចនិងបាត់ចេញពីច្រាំងនៃទន្លេ Padma នៅស្រុក Shariatpur ប្រមាណ ៤០គ.ម ពីទីក្រុងដាកា ក្រោយពេលមានការបាក់ដីនៅជាប់នឹងទន្លេក្នុងប្រទេសបង់ក្លាដែស។](https://gdb.voanews.com/54464354-a234-4c05-bd65-9eae2b67b440_w1024_q10_s.jpg)
៩
ស្ត្រីជនជាតិបង់ក្លាដែសម្នាក់ អង្គុយយំសោកនៅជិតផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចនិងបាត់ចេញពីច្រាំងនៃទន្លេ Padma នៅស្រុក Shariatpur ប្រមាណ ៤០គ.ម ពីទីក្រុងដាកា ក្រោយពេលមានការបាក់ដីនៅជាប់នឹងទន្លេក្នុងប្រទេសបង់ក្លាដែស។