កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៣ កញ្ញា ២០១៩

១
ក្មេងស្រីម្នាក់ឈប់ដើម្បីថតរូបនៅជិតគោមដែលគេដាក់បង្ហាញក្នុងការប្រារព្ធពិធីនៅពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ នៅសួន Victoria ក្នុងទីក្រុងហុងកុង។

២
ក្មេងប្រុសជនជាតិរ៉ូហ៊ីងយ៉ាដើរនៅលើលូ នៅជំរំជនភៀសខ្លួន Kutupalong នៅតំបន់ Ukhia នៃស្រុក Cox's Bazar។

៣
តារាចម្រៀងរ៉ែប Cardi B បានមកដល់សម្រាប់ការសម្ដែងកម្មវិធី Diamond Ball Benefitting របស់មូលនិធិ The Clara Lionel Foundation នៅ Wall Street ក្នុងទីក្រុងញូវយ៉ក។

៤
ក្រុមបាតុករដែលប្រឆាំងនឹងការធ្វើបត្យាប័ន លើកដៃជាចង្វាក់ក្នុងពេលប្រមូលផ្ដុំគ្នាទាមទារឲ្យមានកំណែទម្រង់នយោបាយនៅទីក្រុងហុងកុង ប្រទេសចិន។

៥
អ្នកផ្ដល់ពិន្ទុកំពុងពិនិត្យមើលដើមខ្ទឹមនៅថ្ងៃដំបូងនៃការដាក់បង្ហាញផលិតផលរដូវស្លឹកឈើជ្រុះ ដែលរៀបចំឡើងនៅកន្លែងតាំងពិព័រណ៍ Great Yorkshire ក្នុងទីក្រុង Harrogate ស្ថិតនៅភាគខាងជើងនៃប្រទេសអង់គ្លេស។

៦
សិស្សសាលាបិទមុខដោយម៉ាស់ នៅឯសាលារៀនមួយ ខណៈដែលអាកាសធាតុមិនល្អកំពុងកើតមាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៧
បុរសជនជាតិឥណ្ឌាម្នាក់ស្វែងរករបស់ដែលអាចប្រើប្រាស់ឡើងវិញបាននៅគំនរវត្ថុនៃព្រះដែលមានក្បាលជាសត្វដំរី គឺ Ganesha ក្នុងសាសនាហិណ្ឌូ មួយថ្ងៃបន្ទាប់ពីគេយករូបទាំងនោះទៅជ្រមុជទឹក។

៨
ក្មេងជនជាតិនេប៉ាល់សម្ដែងជាព្រះរស់ ឬ Kumari ត្រូវបានគេដាក់នៅលើរទេះក្នុងពិធីដង្ហែមួយនៃពិធីបុណ្យ Indra Jatra នៅទីលាន Basantapur Durbar ក្នុងទីក្រុងកដ្ឋមណ្ឌូ។

៩
អ្នកដែលចូលចិត្តឡានកំពុងចូលរួមពិធីប្រណាំងឡានរយៈពេល៣ថ្ងៃ ឈ្មោះថា Goodwood Revival ដើម្បីរំលឹកដល់ថ្ងៃរីកចម្រើនបំផុតផ្នែកកីឡានេះកាលពីពាក់កណ្ដាលសតវត្សរ៍ទី២០ នៅ Goodwood ស្ថិតនៅភាគខាងត្បូងនៃចក្រភពអង់គ្លេស។

១០
ទិដ្ឋភាពនៃតំបន់ដែលរងការបំផ្លាញព្រៃឈើនៅឧទ្យានជាតិ Bom Futuro រដ្ឋ Rondonia ប្រទេសប្រស៊ីល។