កម្រងរូបភាពនៃព្រឹត្តិការណ៍ និង ទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៣ កញ្ញា ២០១៨
![មនុស្សកំពុងកាយកម្ទេចសំណង់ នៅកន្លែងកម្ទេចអាគារមួយដែលសល់តែគ្រោង ក្រោយពេលគ្រឿងចក្ររបស់រដ្ឋាភិបាលផ្ដួលរំលំអាគារផ្សារទំនើបមួយ ដែលគេអះអាងថាជាកន្លែងខុសច្បាប់សាងសង់នៅលើផ្ទៃទន្លេ ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។](https://gdb.voanews.com/af6b3626-c7df-46d6-ab7f-00f0318bd341_w1024_q10_s.jpg)
១
មនុស្សកំពុងកាយកម្ទេចសំណង់ នៅកន្លែងកម្ទេចអាគារមួយដែលសល់តែគ្រោង ក្រោយពេលគ្រឿងចក្ររបស់រដ្ឋាភិបាលផ្ដួលរំលំអាគារផ្សារទំនើបមួយ ដែលគេអះអាងថាជាកន្លែងខុសច្បាប់សាងសង់នៅលើផ្ទៃទន្លេ ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
![សត្វស្លាបរាប់ពាន់ក្បាលរួមមានកំពុងផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅវាលខ្សាច់ ក្នុងពេលដែលទឹកលំនាចឡើងខ្លាំងនៅច្រាំងទន្លេ The Wash នៅជិតតំបន់ Norfolk ប្រទេសអង់គ្លេស។](https://gdb.voanews.com/1f69e234-fa81-41f7-ab8c-7b90c45aa105_w1024_q10_s.jpg)
២
សត្វស្លាបរាប់ពាន់ក្បាលរួមមានកំពុងផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅវាលខ្សាច់ ក្នុងពេលដែលទឹកលំនាចឡើងខ្លាំងនៅច្រាំងទន្លេ The Wash នៅជិតតំបន់ Norfolk ប្រទេសអង់គ្លេស។
![តួអង្គ Charlie Chaplin របស់អាហ្វហ្គានីស្ថាន គឺលោក Karim Asir អាយុ ២៥ ឆ្នាំ កំពុងហាត់សមនៅទីក្រុងកាប៊ុល។](https://gdb.voanews.com/f1c3f4c2-2bdc-49e8-9a0a-f655ae966d3c_w1024_q10_s.jpg)
៣
តួអង្គ Charlie Chaplin របស់អាហ្វហ្គានីស្ថាន គឺលោក Karim Asir អាយុ ២៥ ឆ្នាំ កំពុងហាត់សមនៅទីក្រុងកាប៊ុល។
![ព្រះសង្ឃកាន់សាសនាព្រះពុទ្ធមួយអង្គកំពុងមើលកែវយឹតយោធា Vostok-2018 នៅទីតាំងហ្វឹកហាត់ Tsugol នៅមិនឆ្ងាយពីព្រំដែនចិននិងម៉ុងហ្គោលី នៅតំបន់ស៊ីបេរី។](https://gdb.voanews.com/9fae9fec-0650-496a-8e8b-f37b098f6c12_w1024_q10_s.jpg)
៤
ព្រះសង្ឃកាន់សាសនាព្រះពុទ្ធមួយអង្គកំពុងមើលកែវយឹតយោធា Vostok-2018 នៅទីតាំងហ្វឹកហាត់ Tsugol នៅមិនឆ្ងាយពីព្រំដែនចិននិងម៉ុងហ្គោលី នៅតំបន់ស៊ីបេរី។
![ទាហានហ្គាណាកំពុងសែងមឈូសអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ដែលរុំដោយទង់ជាតិហ្គាណា ក្រោយពេលពិធីបុណ្យសពនៅមជ្ឈមណ្ឌសន្និសីទអន្តរជាតិ Accra ក្នុងប្រទេសហ្គាណា។](https://gdb.voanews.com/73605ec7-955e-4bbf-ad00-036bf9af38b8_w1024_q10_s.jpg)
៥
ទាហានហ្គាណាកំពុងសែងមឈូសអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ដែលរុំដោយទង់ជាតិហ្គាណា ក្រោយពេលពិធីបុណ្យសពនៅមជ្ឈមណ្ឌសន្និសីទអន្តរជាតិ Accra ក្នុងប្រទេសហ្គាណា។
![លោក Leone D'Aniello ម្ចាស់ហាងលក់សៀវភៅចាស់ៗ ដែលមានឈ្មោះថា «Ex Libris» កំពុងបង្ហាញ bijou almanac នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/6544caa7-9777-4adf-a9ec-6aea49214e19_w1024_q10_s.jpg)
៦
លោក Leone D'Aniello ម្ចាស់ហាងលក់សៀវភៅចាស់ៗ ដែលមានឈ្មោះថា «Ex Libris» កំពុងបង្ហាញ bijou almanac នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![កូនខ្លាសនៅក្នុងសួននៅទីក្រុង Chittagong ដែលជាក្រុងធំទី២របស់ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/ed283079-2e35-4130-a5ec-86f5bfa8e17f_w1024_q10_s.jpg)
៧
កូនខ្លាសនៅក្នុងសួននៅទីក្រុង Chittagong ដែលជាក្រុងធំទី២របស់ប្រទេសបង់ក្លាដែស។
![លោក Andrew Vanotteren អ្នកបណ្ដែតខ្លួនតាមរលកទឹក កំពុងបោកទៅនឹងរលកនៃព្យុះ Florence នៅឆ្នេរខាងត្បូងនៃកោះ Tybee ប្រទេសហ្សកហ្ស៊ី។](https://gdb.voanews.com/804e791c-7933-4eaf-9a3e-bec146802977_w1024_q10_s.jpg)
៨
លោក Andrew Vanotteren អ្នកបណ្ដែតខ្លួនតាមរលកទឹក កំពុងបោកទៅនឹងរលកនៃព្យុះ Florence នៅឆ្នេរខាងត្បូងនៃកោះ Tybee ប្រទេសហ្សកហ្ស៊ី។
![ពេទ្យសត្វម្នាក់កំពុងថែទាំកូនស្វាពណ៌ខ្មៅ នៅការិយាល័យនៃតំបន់ការពារសត្វព្រៃក្នុងតំបន់ Banda Aceh ខេត្តអាចេ ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/83f00cc6-01c9-4540-8400-1180d201c8b0_w1024_q10_s.jpg)
៩
ពេទ្យសត្វម្នាក់កំពុងថែទាំកូនស្វាពណ៌ខ្មៅ នៅការិយាល័យនៃតំបន់ការពារសត្វព្រៃក្នុងតំបន់ Banda Aceh ខេត្តអាចេ ប្រទេសឥណ្ឌូនេស៊ី។
![ស្ត្រីម្នាក់ឈប់ដើម្បីថតនៅខាងក្រៅរូងនៅ Rhone Glacier នៅភ្នំ Furka ប្រទេសស្វ៊ីស។](https://gdb.voanews.com/77fa8dc3-8d98-4e91-86b6-d7e0fd91d0c7_w1024_q10_s.jpg)
១០
ស្ត្រីម្នាក់ឈប់ដើម្បីថតនៅខាងក្រៅរូងនៅ Rhone Glacier នៅភ្នំ Furka ប្រទេសស្វ៊ីស។
![ក្រុមអ្នកដឹកគោកំពុងបញ្ជាគោមួយក្បាលនៅតាមច្រកមួយនៅក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/85620ea4-ae30-42d8-82f5-aecd74431528_w1024_q10_s.jpg)
១១
ក្រុមអ្នកដឹកគោកំពុងបញ្ជាគោមួយក្បាលនៅតាមច្រកមួយនៅក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។
![ស្ត្រីម្នាក់ទទូរឆ័ត្រដើរតាមផ្លូវតាមបណ្ដោយផែ Victoria ក្នុងទីក្រុងហុងកុង។](https://gdb.voanews.com/e6d85465-ca14-461e-acb1-1a8505c61f08_w1024_q10_s.jpg)
១២
ស្ត្រីម្នាក់ទទូរឆ័ត្រដើរតាមផ្លូវតាមបណ្ដោយផែ Victoria ក្នុងទីក្រុងហុងកុង។
![នាង Nicol Zelikman នៃប្រទេសអ៊ីស្រាអែលសម្ដែងក្នុងកម្មវិធីប្រកួតជើងឯកកីឡា Rhythmic Gymnastics នៅសង្វៀន Armeec ក្នុងរដ្ឋធានីសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី។](https://gdb.voanews.com/addd3889-193a-4b5b-bc36-025beda72ade_w1024_q10_s.jpg)
១៣
នាង Nicol Zelikman នៃប្រទេសអ៊ីស្រាអែលសម្ដែងក្នុងកម្មវិធីប្រកួតជើងឯកកីឡា Rhythmic Gymnastics នៅសង្វៀន Armeec ក្នុងរដ្ឋធានីសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី។