រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាបារាំង ប៉ូឡូញ សហរដ្ឋអាមេរិក ចិន ហ្វីលីពីន កាហ្សាក់ស្ថាន អាល្លឺម៉ង់ កូរ៉េខាងត្បូង និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ១៣ កញ្ញា ២០១៧

១
រថយន្តយោធាមួយពេញដោយទាហានរដ្ឋាភិបាលបើកកាត់ផ្ទះនិងអគារដែលត្រូវបានកំទេចខណដែលកងកម្លាំងទាហានបន្តសម្អាតប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធគាំទ្រយោធាដែលបានកាន់កាប់ស្រុក Mapandi ក្នុងទីក្រុង Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន។

២
សិស្សនិស្សិតប្រើក្រមាក្រហមដើម្បីតែងជាទង់ជាតិគណបក្សកុម្មុយនិស្តចិន មុននឹងការប្រជុំសភាគណបក្សកុម្មុយនិស្តនៅក្នុងអនុវិទ្យាល័យមួយនៅក្នុងទីក្រុង Linyi ខេត្ត Shandong។

៣
ក្មេងស្រីសិស្សសាលាជនជាតិបេឡារុសម្នាក់លើកដៃគោរពក្នុងពិធីអបអរសាទរខួបលើកទី២៧នៃ ចលនាអ្នកត្រួសត្រាយវ័យក្មេងក្នុងទីក្រុង Minsk។

៤
យានអវកាស Soyuz MS-06 ចេញដំណើរពីបន្ទាយអវកាស Baikonur ក្នុងប្រទេសកាហ្សាក់ស្ថានជាមួយនឹងអវកាសយានិកដំណើរ Expedition ទី៥៣ ដែលមានលោក Joe Acaba នៃអង្គការ NASA លោក Alexander Misurkin មកពី Roscosmos និង Mark Vande Hei នៃ NASA។

៥
កម្មករកំពុងត្រួតពិនិត្យកណ្តឹង Gloriosa អំឡុងការជួសជុលថែទាំប្រចាំឆ្នាំនៅ Mariendom (ព្រះវិហារCathedral of Mary) in ក្នុងទីក្រុង Erfurt ប្រទេសអាល្លឺម៉ង់។

៦
ស្រ្តីពីរនាក់ថតរូបនៅក្នុងសួនផ្កាមួយនៅសួន Olympic Park ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

៧
រថយន្ត Volkswagen Touareg មួយគ្រឿងក្រឡាប់ក្បាលចុះក្រោមនៅក្នុងទីធ្លាតាំងពិព័រណ៌ IAA Motor Show ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៨
មន្រ្តីទីក្រុងប៉ារីសបើកបង្ហាញរូបកងនៃកីឡាអូឡាំពិកទីលាន Trocadero ដែលនៅពីមុខ Eiffel Tower បន្ទាប់ពីការបោះឆ្នោតនៅក្នុងទីក្រុង Lima ប្រទេសប៉េរូ ដែលប្រគល់រង្វាន់កីឡាឆ្នាំ២០២៤ ទៅទីក្រុងប៉ារីសប្រទេសបារាំង។

៩
មនុស្សយន្ត YuMiដឹកនាំក្រុមតន្រ្តី Lucca Philharmonic សម្តែងនៅក្នុងការប្រគុំតន្រ្តីមួយជាមួយនឹងអ្នកចម្រៀងជនជាតិអ៊ីតាលីលោក Andrea Bocelli ក្នុងសាលមហោស្រព Verdi Theatre ទីក្រុង Pisa ប្រទេសអ៊ីតាលីកាលពីថ្ងៃទី១២ កញ្ញា ២០១៧។

១០
ស្រ្តីម្នាក់កំពុងរត់ហាត់ប្រាណនៅពេលព្រឹកព្រលឹមតាមឆ្នេរសមុទ្រ Willard Beach ភាគខាងត្បូង ប្រទេសប៉ូឡូញ រដ្ឋ Maine។