រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសហូឡង់ កូសូវ៉ូ សហរដ្ឋអាមេរិក ជប៉ុន ចិន កាហ្សាស្តង់ អាល្លឺម៉ង់ អង់គ្លេស កេនយ៉ា និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១២ កញ្ញា ២០១៦

១
សមាជិកកងទាហានល្បាតកិត្តិយសដើរស្រុះគ្នាអំឡុងពេលការត្រៀមលក្ខណៈមួយ មុននាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ចុះពិនិត្យមើលខ្លួន ក្នុងពិធីមួយមុនជំនួបរបស់លោកជាមួយនឹងមន្រ្តីជាន់ខ្ពស់នៃកងកម្លាំងការពារជាតិជប៉ុន នៅឯក្រសួងការពារជាតិក្នុងក្រុងតូក្យូ។

២
ក្រុមអ្នកហាត់ប្រាណយោហ្គានៅរូងភ្នំ Yueyan ក្នុងក្រុង Daoxian ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

៣
ក្មេងៗធ្វើការបួងសួងនៅអំឡុងពេលពិធីបុណ្យ Eid al-Adha ខាងក្រៅវិហារ Sultan Mehmet Fatih ក្នុងក្រុងព្រីស្ទីនណា ប្រទេសកូសូវ៉ូ។

៤
សត្វក្រពើធំមួយខាំសត្វទន្សោងមួយ នៅឧទ្យាន Masai Mara ប្រទេសកេនយ៉ា។

៥
បាតុករម្នាក់ពាក់ធុងសំរាមលើក្បាល នៅអំឡុងពេលបាតុកម្មមួយប្រឆាំងនឹងប្រធានាធិបតីលោក Michel Temer ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

៦
យន្តហោះដឹកអ្នកដំណើរមួយហោះឆ្ពោះទៅកាន់ព្រលានយន្តហោះ Heathrow នៅពេលថ្ងៃរះ ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៧
ជនជាតិអេហ្ស៊ីបចូលរួមនៅក្នុងពិធីបួងសួងនៅវិហារ al-Seddik ក្នុងក្រុងគែរ។

៨
សត្វទាហែលក្នុងដងទន្លេតូចមួយនៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៩
លោក Oscar Isaac ធ្វើជាចុះហត្ថលេខាលើជើងរបស់នាង Charlotte Le Bon ខណៈពេលពួកគេទាំងពីរស្ថិតនៅលើកម្រាលព្រំពណ៌សម្រាប់ការសម្ពោធភាពយន្ត The Promise នៅអំឡុងពេលពិធីបុណ្យភាពយន្តប្រចាំឆ្នាំ Toronto International Film Festival (TIFF) លើកទី៤១ នៅក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

១០
អ្នកកាប់ចៀមមួយលីសត្វចៀមទៅកាប់ ដើម្បីប្រារព្ធពិធីបុណ្យ Kurban-Ait ដែលត្រូវបានស្គាល់តាមឈ្មោះថា Eid al-Adha ក្នុងវិហារ Central Mosque នៅក្រុងអាល់ម៉ាទី ប្រទសកាហ្សាស្តង់។

១១
រូបភាពបង្ហាញពីស្ពាន New Yalu River ដែលមិនទាន់សាងសង់រួម ដែលត្រូវបានសាងសង់ឡើងដើម្បីភ្ជាប់តំបន់ Dandong ក្នុងខេត្ត Liaoning ប្រទេសចិន និងខេត្ត Sinuiju ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

១២
សត្វឥន្រ្តីដែលត្រូវគេបង្វឹកមួយព្យាយាមចាប់យន្តហោះគ្មានមនុស្សបើកមួយនៅអំឡុងពេលការបង្ហាញមួយដោយប៉ូលិសហូឡង់ ជាផ្នែកមួយនៃកម្មវិធីបង្វឹកសត្វឥន្ទ្រីឲ្យចាប់យន្តហោះគ្មានមនុស្សបើក ដែលហោះពីលើតំបន់ហាមឃាត់ នៅវិទ្យាស្ថានប៉ូលិសហូឡង់នៅក្រុង Ossendrecht ប្រទេសហូឡង់។

១៣
បុរសពីរម្នាក់ស្ទួចត្រីនៅពេលព្រះអាទិត្យរះក្នុងក្រុង Bal Harbor រដ្ឋ Florida។