រូបភាពជុំវិញពិភពលោក ១០ កញ្ញា ២០១៨ មកពីប្រទេសស្រី លង្កា សហរដ្ឋអាមេរិក កូរ៉េខាងជើង សូម៉ាលី និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១០ កញ្ញា ២០១៨

១
រូបថតផ្តល់ដោយអង្កការណាសាបង្ហាញពីព្យុះសង្ឃរា Hurricane Florence ពីស្ថានីយអវកាសអន្តរជាតិ ខណៈពេលដែលព្យុះសង្ឃរានេះនៅក្បែរតំបន់ឆ្នេរភាគខាងកើតស.រ.អា។

២
ឆ្មាំសមុទ្រស្រីលង្កាលាងប្រេងចេញពីខ្លួន បន្ទាប់ពីមានការកំពប់ប្រេងនៅក្រុង Uswetakeiyawa។

៣
កាំជ្រួច និងអ្នកចូលរួមកាន់អណ្តាតភ្លើងក្នុងពិធីដង្ហែក្បួនអបអរសាទរខួបទី៧០ នៃការបង្កើតកូរ៉េខាងជើង ដែលធ្វើឡើងនៅរដ្ឋធានីព្យុងយ៉ាង។

៤
ក្រុមអ្នកជួយសង្រ្គោះលើកសពបុរស ដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់ ទៅកាន់រថយន្តសង្រ្គោះបន្ទាន់ ពីកន្លែងរកការផ្ទុះគ្រាប់បែកនៅសង្កាត់ Hodan ក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។

៥
បវរកញ្ញា នាង Nia Imani Franklin មកពីក្រុងញូវយ៉ក ទទួលមកុដពីបវរកញ្ញា នាង Cara Mund នៅលើឆាកមួយ ក្នុងក្រុង Alantic City រដ្ឋ New Jersey កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

៦
ទូទូរសព្ទសាធារណៈ ដែលត្រូវបានច្នៃជាបណ្ណាល័យខ្នាតតូចមួយ នៅភូមិ Long Clawson ប្រទេសអង់គ្លេស។

៧
សិស្សានុសិស្សចូលរួមក្នុងក្បូនដង្ហែ ដែលមានការកាន់អណ្តាតភ្លើង នៅអំឡុងពេលខួបទី៧០ នៃការបង្កើតកូរ៉េខាងជើង ដែលធ្វើឡើងនៅរដ្ឋធានីព្យុងយ៉ាង។