បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជំុវិញពិភពលោក ០៧ កញ្ញា ២០១៧។
រូបភាពជុំវិញពិភពលោក ០៧ កញ្ញា ២០១៧
![សណ្ឋាគារ ក្នុងក្រុង Marigot នៅជិតឈូងសមុទ្រ Nettle នៅតំបន់ប្រមូលផ្តុំ Saint Martin របស់បារាំង នៅពេលដែលព្យុះ Irma បានបោកបក់លើទីនោះកាលពីថ្ងៃទី៦ ខែកញ្ញា។ ប្រទេសបារាំង ហូឡង់ និងអង់គ្លេស បានបញ្ជូនស្បៀងអាហារសម្រាប់គ្រាមានអាសន្ន និងក្រុមជួយសង្គ្រោះទៅតំបន់ដែលរង់គ្រោះរៀងៗខ្លួន នៅសមុទ្រការីប៊ីន ដែលរងការវាយប្រហារដោយព្យុះ Irma ដែលមកដល់ពេលនេះបានធ្វើឲ្យមនុស្សស្លាប់១០នាក់ហើយ។](https://gdb.voanews.com/a88ed167-5f12-44e7-908f-a30c534dc578_w1024_q10_s.jpg)
១
សណ្ឋាគារ ក្នុងក្រុង Marigot នៅជិតឈូងសមុទ្រ Nettle នៅតំបន់ប្រមូលផ្តុំ Saint Martin របស់បារាំង នៅពេលដែលព្យុះ Irma បានបោកបក់លើទីនោះកាលពីថ្ងៃទី៦ ខែកញ្ញា។ ប្រទេសបារាំង ហូឡង់ និងអង់គ្លេស បានបញ្ជូនស្បៀងអាហារសម្រាប់គ្រាមានអាសន្ន និងក្រុមជួយសង្គ្រោះទៅតំបន់ដែលរង់គ្រោះរៀងៗខ្លួន នៅសមុទ្រការីប៊ីន ដែលរងការវាយប្រហារដោយព្យុះ Irma ដែលមកដល់ពេលនេះបានធ្វើឲ្យមនុស្សស្លាប់១០នាក់ហើយ។
![សម្តេចប៉ាប Francis ត្រូវបានស្វាគមន៍ដោយក្មេងៗក្នុងពេលលោកមានកិច្ចប្រជុំមួយនៅវិមាន Narino ដែលជាវិមានសម្រាប់ប្រធានាធិបតី ក្នុងទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។](https://gdb.voanews.com/fcd7624c-9cbe-43c3-964d-08115e2af84a_w1024_q10_s.jpg)
២
សម្តេចប៉ាប Francis ត្រូវបានស្វាគមន៍ដោយក្មេងៗក្នុងពេលលោកមានកិច្ចប្រជុំមួយនៅវិមាន Narino ដែលជាវិមានសម្រាប់ប្រធានាធិបតី ក្នុងទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
![សេះសពីរក្បាលកំពុងលេងនៅក្នុងក្រោមក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/756cdf38-a980-494c-be57-6daecec044b1_w1024_q10_s.jpg)
៣
សេះសពីរក្បាលកំពុងលេងនៅក្នុងក្រោមក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![ព្រះអង្គម្ចាស់ George កាន់ដៃឪពុករបស់ខ្លួន គឺព្រះអង្គម្ចាស់ William, Duke of Cambridge នៅពេលពួកគេមកដល់សាលានៅថ្ងៃដំបូងរបស់ George នៅតំបន់ Battersea ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/024c5abd-d952-42b2-af21-2617fbd00f9f_w1024_q10_s.jpg)
៤
ព្រះអង្គម្ចាស់ George កាន់ដៃឪពុករបស់ខ្លួន គឺព្រះអង្គម្ចាស់ William, Duke of Cambridge នៅពេលពួកគេមកដល់សាលានៅថ្ងៃដំបូងរបស់ George នៅតំបន់ Battersea ក្នុងទីក្រុងឡុងដ៍។
![ទិដ្ឋភាពនៃគំនូរសិល្បៈដែលរចនាឡើងដោយសិល្បករជនជាតិបារាំង JR នៅព្រំដែនរវាងអាមេរិក និងប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Tecate រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/73193dde-b7d7-4d07-aaad-327c946e0a63_w1024_q10_s.jpg)
៥
ទិដ្ឋភាពនៃគំនូរសិល្បៈដែលរចនាឡើងដោយសិល្បករជនជាតិបារាំង JR នៅព្រំដែនរវាងអាមេរិក និងប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Tecate រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![ទិដ្ឋភាពក្រោយពេលមានព្យុះ Irma នៅតំបន់ Saint Maarten ក្នុងប្រទេសហូឡង់ ដែលជាផ្នែករបស់កោះ Saint Martin ក្នុងសមុទ្រការីប៊ីន។](https://gdb.voanews.com/6f23680b-7f43-4058-bf0f-b5eafa4f5309_w1024_q10_s.jpg)
៦
ទិដ្ឋភាពក្រោយពេលមានព្យុះ Irma នៅតំបន់ Saint Maarten ក្នុងប្រទេសហូឡង់ ដែលជាផ្នែករបស់កោះ Saint Martin ក្នុងសមុទ្រការីប៊ីន។
![ក្រុមមនុស្សដែលសប្បាយរីករាយ កំពុងចាក់ប្រេងនៅលើខ្លួនរបស់ពួកគេ នៅពេលពួកគេចូលរួមក្នុងកម្មវិធី Cascamorras ប្រចាំឆ្នាំ នៅទីក្រុង Baza ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/26c3825a-23cb-4b49-8698-2086f22b52f1_w1024_q10_s.jpg)
៧
ក្រុមមនុស្សដែលសប្បាយរីករាយ កំពុងចាក់ប្រេងនៅលើខ្លួនរបស់ពួកគេ នៅពេលពួកគេចូលរួមក្នុងកម្មវិធី Cascamorras ប្រចាំឆ្នាំ នៅទីក្រុង Baza ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។
![ក្រុមសន្តិសុខរបស់ប្រធានាធិបតីក្រិក សម្តែងក្នុងពិធីស្វាគមន៍ប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងទីក្រុងអាតែន ប្រទេសក្រិក។](https://gdb.voanews.com/214830f3-c621-47ec-9dc8-f6705fa5aac9_w1024_q10_s.jpg)
៨
ក្រុមសន្តិសុខរបស់ប្រធានាធិបតីក្រិក សម្តែងក្នុងពិធីស្វាគមន៍ប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងទីក្រុងអាតែន ប្រទេសក្រិក។
![លោក Tommy Phillips កំពុងជួយកូនរបស់លោកក្នុងកិច្ចការជំនួញឈ្មោះថា TNT Western Wear ដោយលោករៀបចំស្បែកជើងកវែងដែលទឹកជំនន់បានធ្វើឲ្យខ្ចាត់ខ្ចាយ ក្រោយមានព្យុះត្រូពិច Harvey នៅក្រុង Wharton រដ្ឋតិចសាស សហរដ្ឋអាមេរិក។](https://gdb.voanews.com/a9ce0a0a-d729-4dc3-887b-0f9c88d7c4c0_w1024_q10_s.jpg)
៩
លោក Tommy Phillips កំពុងជួយកូនរបស់លោកក្នុងកិច្ចការជំនួញឈ្មោះថា TNT Western Wear ដោយលោករៀបចំស្បែកជើងកវែងដែលទឹកជំនន់បានធ្វើឲ្យខ្ចាត់ខ្ចាយ ក្រោយមានព្យុះត្រូពិច Harvey នៅក្រុង Wharton រដ្ឋតិចសាស សហរដ្ឋអាមេរិក។
![មនុស្សម្នាក់កំពុងរង់ចាំអ្នកដទៃទៀតដែលមកស្វាគមន៍សម្តេចប៉ាប Francis នៅឧ្យាន Simon Bolivar ក្នុងក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។](https://gdb.voanews.com/9455b8d2-fd25-4beb-a7e2-f951935b4866_w1024_q10_s.jpg)
១០
មនុស្សម្នាក់កំពុងរង់ចាំអ្នកដទៃទៀតដែលមកស្វាគមន៍សម្តេចប៉ាប Francis នៅឧ្យាន Simon Bolivar ក្នុងក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
![កង់ជាច្រើនដែលគេយកមកពីក្រុមផ្តល់សេវាចែករលែកកង់សម្រាប់ប្រើប្រាស់ ត្រូវបានគេដាក់គរនៅក្នុងភូមិមួយនៅជាយក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។](https://gdb.voanews.com/f9218f68-f170-4e41-a4d9-ab945716eda3_w1024_q10_s.jpg)
១១
កង់ជាច្រើនដែលគេយកមកពីក្រុមផ្តល់សេវាចែករលែកកង់សម្រាប់ប្រើប្រាស់ ត្រូវបានគេដាក់គរនៅក្នុងភូមិមួយនៅជាយក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។
![លោក Brian Ellis កំពុងសម្មាធិនៅក្រោមមេឃស្រឡះ នៅលើឈើហ៊ុបមួយនៅជិតកន្លែងហាត់ប្រាណនៅ Back Cove ក្នុងទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក។](https://gdb.voanews.com/683cecb9-98c3-4d81-a636-890d1522b55d_w1024_q10_s.jpg)
១២
លោក Brian Ellis កំពុងសម្មាធិនៅក្រោមមេឃស្រឡះ នៅលើឈើហ៊ុបមួយនៅជិតកន្លែងហាត់ប្រាណនៅ Back Cove ក្នុងទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក។