កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៦ កញ្ញា ២០១៨
![ផ្ទះជាច្រើនបានខូចខាតដោយសារការបាក់ដីដែលបណ្ដាលមកពីរញ្ជួយដី នៅក្នុងក្រុង Atsuma កោះហុកកៃដូ (Hokkaido) នៅភាគខាងជើងរបស់ប្រទេសជប៉ុន។](https://gdb.voanews.com/63edd16b-5aca-477d-a19c-844e135049e4_w1024_q10_s.jpg)
១
ផ្ទះជាច្រើនបានខូចខាតដោយសារការបាក់ដីដែលបណ្ដាលមកពីរញ្ជួយដី នៅក្នុងក្រុង Atsuma កោះហុកកៃដូ (Hokkaido) នៅភាគខាងជើងរបស់ប្រទេសជប៉ុន។
![ជនជាតិស៊ីរីដែលបាត់បងទីលំនៅត្រូវបានគេឃើញនៅជំរំក្នុងតំបន់ Kafr Lusin ជិតច្រកព្រំដែន Bab al-Hawa ជាមួយប្រទេសតួកគី ដែលជាទីតាំងមួយកាន់កាប់ដោយពួកឧទ្ទាមក្នុងខេត្ត Idlib។](https://gdb.voanews.com/d9219133-5027-4f7c-a58a-6d0ddc883ebb_w1024_q10_s.jpg)
២
ជនជាតិស៊ីរីដែលបាត់បងទីលំនៅត្រូវបានគេឃើញនៅជំរំក្នុងតំបន់ Kafr Lusin ជិតច្រកព្រំដែន Bab al-Hawa ជាមួយប្រទេសតួកគី ដែលជាទីតាំងមួយកាន់កាប់ដោយពួកឧទ្ទាមក្នុងខេត្ត Idlib។
![Staff members wearing personal protective equipment (PPE) spray disinfectant outside a shopping mall in Xi'an in north China's Shaanxi province.](https://gdb.voanews.com/f315b22c-611a-448a-8d13-c7b503806d62_w1024_q10_s.jpg)
៣
Staff members wearing personal protective equipment (PPE) spray disinfectant outside a shopping mall in Xi'an in north China's Shaanxi province.
![ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតនៅក្នុងផ្ទះបាក់បែកដោយសារការបាក់ដី ដែលបណ្ដាលមកពីគ្រោះរញ្ជួយដីនៅក្រុង Atsuma កោះហុកកៃដូ របស់ប្រទេសជប៉ុន។](https://gdb.voanews.com/2857c8e1-7a52-443a-bd4b-3f960636cc9b_w1024_q10_s.jpg)
៤
ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតនៅក្នុងផ្ទះបាក់បែកដោយសារការបាក់ដី ដែលបណ្ដាលមកពីគ្រោះរញ្ជួយដីនៅក្រុង Atsuma កោះហុកកៃដូ របស់ប្រទេសជប៉ុន។
![កូនក្រមុំបង្ហាញខ្លួននៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយរបស់ស្ត្រីជនជាតិបូស្ន៊ី ពីតំបន់ Zhupa។ ការបង្ហាញខ្លួននេះគឺនៅក្នុងពិធីមួយឈ្មោះថា Etno Fest នៅភូមិ Kukaj ក្នុងប្រទេសកូសូវ៉ូ។ តាមប្រពៃណីដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ ស្ត្រីវ័យចំណាស់តុបតែងកូនក្រមុំ ដោយគូរគំនូរនៅលើផ្ទៃមុខដោយមានពណ៌សជាច្រើនជាន់ ចំណែកពណ៌មាសត្រូវបានគូរជារង្វង់ដែលពណ៌នេះតំណាងឲ្យរង្វង់នៃជីវិត។ សព្វថ្ងៃនេះ ប្រពៃណីនេះស្ទើរតែបាត់បង់ទៅហើយ។](https://gdb.voanews.com/6c947e97-da91-4c32-8d48-adba29c04c45_w1024_q10_s.jpg)
៥
កូនក្រមុំបង្ហាញខ្លួននៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយរបស់ស្ត្រីជនជាតិបូស្ន៊ី ពីតំបន់ Zhupa។ ការបង្ហាញខ្លួននេះគឺនៅក្នុងពិធីមួយឈ្មោះថា Etno Fest នៅភូមិ Kukaj ក្នុងប្រទេសកូសូវ៉ូ។ តាមប្រពៃណីដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ ស្ត្រីវ័យចំណាស់តុបតែងកូនក្រមុំ ដោយគូរគំនូរនៅលើផ្ទៃមុខដោយមានពណ៌សជាច្រើនជាន់ ចំណែកពណ៌មាសត្រូវបានគូរជារង្វង់ដែលពណ៌នេះតំណាងឲ្យរង្វង់នៃជីវិត។ សព្វថ្ងៃនេះ ប្រពៃណីនេះស្ទើរតែបាត់បង់ទៅហើយ។
![កីឡាករ Novak Djokovic នៃប្រទេសស៊ែប៊ី បានយកឈ្នះកីឡករ John Millman នៃប្រទេសអូស្ត្រាលី ក្នុងលទ្ធផល ៦-៣, ៦-៤, ៦-៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃការប្រកួតកីឡាតិន្នីស U.S. Open នៅទីក្រុងញួវយ៉ក។](https://gdb.voanews.com/084f03ba-7264-441b-9d38-6b84d78c30ea_w1024_q10_s.jpg)
៦
កីឡាករ Novak Djokovic នៃប្រទេសស៊ែប៊ី បានយកឈ្នះកីឡករ John Millman នៃប្រទេសអូស្ត្រាលី ក្នុងលទ្ធផល ៦-៣, ៦-៤, ៦-៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃការប្រកួតកីឡាតិន្នីស U.S. Open នៅទីក្រុងញួវយ៉ក។
![ស្ត្រីជនជាតិប៉ាឡេស្ទីនកំពុងឃ្វាលគោនៅភូមិ Bedouin នៃតំបន់ Khan al-Ahmar ក្នុងតំបន់ West Bank។](https://gdb.voanews.com/c15f1bb6-3f86-4b69-a4f3-f7f2fe09adfe_w1024_q10_s.jpg)
៧
ស្ត្រីជនជាតិប៉ាឡេស្ទីនកំពុងឃ្វាលគោនៅភូមិ Bedouin នៃតំបន់ Khan al-Ahmar ក្នុងតំបន់ West Bank។
![ក្រុមអ្នករាំមួយក្រុមសម្ដែងក្នុងពិធីបើកសម្ពោធនាវាដឹកទំនិញ CMA CGM Antoine de Saint Exupery នៅទីក្រុង Le Havre ប្រទេសបារាំង។](https://gdb.voanews.com/830faf32-e884-4510-a374-60018d89e9f4_w1024_q10_s.jpg)
៨
ក្រុមអ្នករាំមួយក្រុមសម្ដែងក្នុងពិធីបើកសម្ពោធនាវាដឹកទំនិញ CMA CGM Antoine de Saint Exupery នៅទីក្រុង Le Havre ប្រទេសបារាំង។
![បុគ្គលិកពីរនាក់លើករូប Superman ដែលស្លៀកពាក់ដោយលោក Christopher Reeve ដែលចម្លងចេញពីខ្សែភាពយន្តផលិតឆ្នាំ ១៩៧៨ និងឆ្នាំ ១៩៨០។ រូបនេះត្រូវបានគេដាក់តាំងនៅ IMAX មុនពេលដាក់លក់ដេញថ្លៃនៅខែនេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/13ed5c6f-2560-4fc5-aba1-9d05b15574f8_w1024_q10_s.jpg)
៩
បុគ្គលិកពីរនាក់លើករូប Superman ដែលស្លៀកពាក់ដោយលោក Christopher Reeve ដែលចម្លងចេញពីខ្សែភាពយន្តផលិតឆ្នាំ ១៩៧៨ និងឆ្នាំ ១៩៨០។ រូបនេះត្រូវបានគេដាក់តាំងនៅ IMAX មុនពេលដាក់លក់ដេញថ្លៃនៅខែនេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ជើងឯកទ្វីបអឺរ៉ុបលោក Denis Ragot មកពីប្រទេសបារាំង កំពុងបន្ថែមល្បឿនក្នុងពេលហាត់សមមុនការប្រណាំង F1 នៅក្នុងកម្មវិធីប្រណាំងកាណូតថ្នាក់ពិភពលោក នៅបឹង Bleiloch ជិតក្រុង Saalburg ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/2a13ec6d-10ad-4d05-bf3c-30dc560010da_w1024_q10_s.jpg)
១០
ជើងឯកទ្វីបអឺរ៉ុបលោក Denis Ragot មកពីប្រទេសបារាំង កំពុងបន្ថែមល្បឿនក្នុងពេលហាត់សមមុនការប្រណាំង F1 នៅក្នុងកម្មវិធីប្រណាំងកាណូតថ្នាក់ពិភពលោក នៅបឹង Bleiloch ជិតក្រុង Saalburg ប្រទេសអាល្លឺម៉ង់។
![លោក Geoff Hale (ស្ដាំ) មកពីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក បានអបអរពេលបានយកឈ្នះលើកីឡាករ Tom Holland មកពីតំបន់ Slough ក្រុង Berkshire ចក្រភពអង់គ្លេស ក្នុងការប្រកួតកាច់ដៃនៅក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។](https://gdb.voanews.com/ce5a6021-2b7f-4dcf-9a99-c2faf797b7be_w1024_q10_s.jpg)
១១
លោក Geoff Hale (ស្ដាំ) មកពីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក បានអបអរពេលបានយកឈ្នះលើកីឡាករ Tom Holland មកពីតំបន់ Slough ក្រុង Berkshire ចក្រភពអង់គ្លេស ក្នុងការប្រកួតកាច់ដៃនៅក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។