ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Tillerson ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ម៉ិកស៊ិក ​ខណៈ​មាន​ភាពតាន​តឹង​ផ្នែក​ទំនាក់​ទំនង


លោក Rex Tillerson (ស្តាំ) រដ្ឋមន្រ្តី​ការបទេស​សហរដ្ឋអាមេរិក និង​លោក​ស្រី Chrystia Freeland រដ្ឋ​មន្ត្រី​ការបរទេស​កាណាដា (ឆ្វេង) លោក Luis Videgaray រដ្ឋ​មន្ត្រី​ការបរទេស​ម៉ិកស៊ិក ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​កាល​ពី​ថ្ងៃទី​២ កុម្ភៈ ២០១៨ នៅ​ទីក្រុង​ម៉ិកស៊ីកូ។
លោក Rex Tillerson (ស្តាំ) រដ្ឋមន្រ្តី​ការបទេស​សហរដ្ឋអាមេរិក និង​លោក​ស្រី Chrystia Freeland រដ្ឋ​មន្ត្រី​ការបរទេស​កាណាដា (ឆ្វេង) លោក Luis Videgaray រដ្ឋ​មន្ត្រី​ការបរទេស​ម៉ិកស៊ិក ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​កាល​ពី​ថ្ងៃទី​២ កុម្ភៈ ២០១៨ នៅ​ទីក្រុង​ម៉ិកស៊ីកូ។

រដ្ឋមន្រ្តី​ការបទេស​សហរដ្ឋអាមេរិក​ Rex Tillerson​ កាល​ពី​ថ្ងៃ​សុក្រ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក​ លោក ​Enrique Pena-Nieto​ នៅ​ស្រប​ពេល​ដែល​គោល​នយោបាយ​អន្តោប្រវេសន៍​ និង​ពាណិជ្ជកម្ម​របស់​អាមេរិក​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។

រដ្ឋាភិបាល​ម៉ិកស៊ិក​មាន​ការ​អាក់​អន់​ចិត្ត​ចំពោះ​ វិធានការ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ក្នុង​ការទប់​ស្កាត់​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ និង​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ជួយ​ចេញ​ថ្លៃ​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ និង​ការ​បារម្ភ​ពី​ការគំរាម​កំហែង​របស់​អាមេរិក ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរី ​ហៅ​កាត់​ថា NAFTA។​

កិច្ច​ព្រម​ព្រៀង​ NAFTA ​ដែល​លោក ត្រាំ​ បាន​រិះគន់​ថា​បាន​ធ្វើ​ឲ្យ​អាមេរិក​បាត់​បង់​ការងារ​យ៉ាង​ច្រើន​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​អាប់​អួរ​ដល់​ជំនួប​រវាងរដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិក​ លោក ​Luis Videgaray​ និង​រដ្ឋមន្រ្តី​ការបរទេស​កាណាដា​ លោក Chrystia Freelandផង​ដែរ។

ទស្សនកិច្ច​របស់​លោក Tillerson ក្នុង​ប្រទេស​ម៉ិកស៊ិក គឺ​ជា​ការ​ឈប់​សំចត​ទី១​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ចំនួន​៦ថ្ងៃ​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន​នេះ ​ដែល​លោក​នឹងធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អាហ្សង់ទីន​ ប៉េរូ និង​កូឡុំប៊ី​ និង​ចុង​ក្រោយ​គឺប្រទេស​ហ្សាម៉ាអ៊ីក​នៅ​ថ្ងៃទី៧​ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

នៅ​មុន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នេះ​ លោក Tillerson​ បាន​ថ្លែង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​សកលវិទ្យាល័យ ​Texas ​ដែល​លោក​ធ្លាប់​បាន​សិក្សា​នៅ​ទីនោះ ដោយ​លោក​បាន​ព្រមាន​ថា​ តួនាទី​របស់​ប្រទេស​ចិន​ និង​រុស្ស៊ី​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន​ និង​បាន​ស្នើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ធ្វើការ​ជាមួយ​សហរដ្ឋ​អាមេរិក​ជំនួស​វិញ៕

XS
SM
MD
LG