ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលារៀន​និង​ស្ថានីយ៍​រថភ្លើង​នៅ​រដ្ឋធានីព្រុចសែលប្រទេស​បែលហ្ស៊ិកនៅបន្ត​បិទទ្វារ


ទាហាន​បែលហ្ស៊ិក​ដើរ​ល្បាត​នៅ​កណ្តាល​ក្រុង​ព្រុចសែល នៅ​ខណៈ​ពេល​ដែល​ប៉ូលិស​កំពុង​បន្ត​ឆែកឆេរ​តំបន់​នោះ​ ដែល​ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រុងប្រយ័ត្នខ្ពស់​ ក្រោយ​ពេល​មាន​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស។
ទាហាន​បែលហ្ស៊ិក​ដើរ​ល្បាត​នៅ​កណ្តាល​ក្រុង​ព្រុចសែល នៅ​ខណៈ​ពេល​ដែល​ប៉ូលិស​កំពុង​បន្ត​ឆែកឆេរ​តំបន់​នោះ​ ដែល​ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រុងប្រយ័ត្នខ្ពស់​ ក្រោយ​ពេល​មាន​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស។

សាលារៀន​និង​ស្ថានីយ៍​រថភ្លើង​នៅ​តែ​បិទទ្វារ​នៅ​ថ្ងៃ​អង្គារ៍​នេះ ​ខណៈ​ដែល​សន្តិសុខ​នៅ​ក្នុង​រដ្ឋធានី​ព្រុចសែល​នៃ​ប្រទេស​បែលហ្ស៊ិក​នៅ​តែ​មាន​ភាព​តានតឹង​ ដោយសារ​តែ​អាជ្ញាធរ​នៅ​តែ​ព្យាយាម​ស្វែង​រក​ជនសង្ស័យ​សំខាន់​នៅ​ក្នុង​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​នោះ។

លោក Michel បាន​មាន​ប្រសាសន៍ថា​លោកសង្ឃឹម​ថា​ប្រទេស​អាច​វិល​ត្រឡប់ទៅ​កាន់​ភាព​ធម្មតា​ប្រក្រតី​វិញ​នៅ​ថ្ងៃ​ពុធ​ដោយ​សាលារៀន​ខ្លះនឹង​បើកទ្វារ​ជា​ថ្មី​ហើយ​រទេះភ្លើង​នឹង​រត់​នៅ​ក្នុង​ក្រុងព្រុចសែល ដែល​ជា​ទីស្នាក់ការ​ធំរបស់​សហភាព​អឺរ៉ុប​និង​អង្គការអូតង់។​

ឈ្មោះ​ Salah Abdelslam ដែល​ជា​ជន​ជាប់​សង្ស័យ​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​ក្រុង​ប៉ារីស​ កំពុង​ត្រូវ​រក​ចាប់​ខ្លួន​នៅ​ក្រោយ​អាជ្ញាធរ​បាន​និយាយ​ថា ​គាត់​បាន​គេច​ខ្លួន​រួច​ពី​ការ​តាម​ប្រមាញ់​ដ៏​ធំមួយ​មាន​ទាក់ទិន​នឹង​ការ​វាយ​ឆ្មក់​នៅ​ក្នុង​ក្រុង​ព្រុចសែល និង​តំបន់​ជាយ​ក្រុង​ផងដែរ។​

កង​កម្លាំង​សន្តិសុខ​ក៏​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ក្រុង​នានា​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​បែលហ្ស៊ិក ដែល​នាំ​ឱ្យ​គេយល់​ថា ​ពួក​ប៉ូលិស​ព្រួយបារម្ភ​ថា​ បុរស​នេះ​ដែល​គេ​រក​ចាប់​ខ្លួន​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ប្រហែល​ព្យាយាម​រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដែល​នៅ​ជិត​ខាង​ប្រទេស​បែលហ្ស៊ិក៕

XS
SM
MD
LG