ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីស៊ីល​រុស្ស៊ី​នៅវ៉េណេស៊ុយអេឡា​បង្កភាព​តានតឹង​សម្រាប់​ស.រ.អា.​បន្ថែម​ទៀត


ក្រុម​អ្នក​គាំទ្រ​របស់​មេដឹកនាំ​ប្រឆាំង​ ស្រែក​ហ៊ោ​នៅ​ក្នុង​ពេល​ប្រមូលផ្តុំ​មួយ នៅ​ក្នុង​ក្រុង Maracay ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
ក្រុម​អ្នក​គាំទ្រ​របស់​មេដឹកនាំ​ប្រឆាំង​ ស្រែក​ហ៊ោ​នៅ​ក្នុង​ពេល​ប្រមូលផ្តុំ​មួយ នៅ​ក្នុង​ក្រុង Maracay ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

ក្រុម​អ្នក​វិភាគ​វិស័យ​ការពារ​ជាតិ​នៅ Latin America ស.រ.អា.​និង​រុស្ស៊ី​ ឱ្យដឹង​ថា​ ទាហាន​រុស្ស៊ី​ដែល​បញ្ជូន​តាម​យន្ត​ហោះ​ចូល​ប្រទេស​វ៉េណេស៊ុយអេឡា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ទំនង​ជាទៅដើម្បីធ្វើ​ឲ្យ​ប្រាកដ​ថា ​មីស៊ីល​ S-300 ​របស់​ប្រទេស​នេះ​នៅតែ​អាច​ទប់​ទល់​សកម្មភាព​យោធា​អាមេរិក​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ​Nicolas Maduro ​ប្រធានាធិបតី​សង្គម​និយម។ ​

អ្នក​វិភាគ​ថា ​ទាហាន​រុស្ស៊ី​ដែល ​បាន​មក​ដល់​វ៉េណេស៊ុយអេឡា​កាលពី​ចុង​ខែ​មីនា រួមមាន​អ្នក​ឯកទេស​ការពារ​ដែន​អាកាស​ ដោយ​មាន​ជំនាញ​ចាំបាច់​ដើម្បី​បញ្ជាក់​ថា ​មីស៊ីល​ដែល​មាន​ចំណាស់​មួយ​ទសវត្សរ៍​នេះនៅ​អាច​បាញ់​បាន​ ទោះ​បី​ជា​ហេដ្ឋា​រចនាសម្ព័ន្ធរបស់​វ៉េណេស៊ុយអេឡា​ទន់​ខ្សោយ​ និង​ដាច់ភ្លើង​ញឹកញាប់​ក៏​ដោយ។​ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​បាន​បង្ហាញ​មីស៊ីល ​S-300​ ក្នុង​ក្បួន​យោធា​ ហើយ​មន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ និង​អតីត​បុគ្គលិក​យោធា​វ៉េណេស៊ុយអេឡា​បាន​បញ្ជាក់​អំពី​វត្តមាន​មីស៊ីល​ទាំង​នេះ។​ ប៉ុន្តែ​មាន​ព័ត៌មាន​លម្អិត​តិចតួច​អំពី​ស្ថានភាព​ដំណើរការ​ ឬ​ការ​ដាក់​ពង្រាយ​មីស៊ីល​ទាំងនេះ។​

​អ្នក​ឯកទេស​ផ្នែក​ការពារ​ជាតិ​នៅ​ក្នុង​តំបន់​និង​យោង​តាម​រូបភាពពី​ផ្កាយ​វិទ្យា​សាស្ត្រដែល​ទទួល​បាន​ដោយ​ក្រុម​ហ៊ុន​អ៊ីស្រាអែល​ឈ្មោះ​ Image Sat ឲ្យដឹងថា ​យ៉ាង​ហោច​ណាស់​មីស៊ីល​ S-300​ ចំនួន​៤គ្រឿង​ត្រូវបាន​បំពាក់​អាគុយ​នៅ​តំបន់​ផ្សេងៗ​នៃ​ប្រទេស​វ៉េណស៊ុយអេឡា​ក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ​ដើម្បី​ការពារ​មូលដ្ឋាន​យោធា​សំខាន់ៗ​ និង​មជ្ឈមណ្ឌល​រដ្ឋាភិបាល៕

XS
SM
MD
LG