ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​រុស្ស៊ី​នឹង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ដំបូង​បង្អស់​ក្នុង​ប្រទេស​អេហ្ស៊ីប

ស្លាក​សញ្ញា​ក្រុមហ៊ុន Rosatom ដែល​ជា​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ផ្តាច់​មុខ​របស់​រដ្ឋ​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវ​បាន​គេ​ថត​នៅ​ការ​តាំង​ពិពរណ៍​នុយក្លេអ៊ែរ​ពិភពលោក​ឆ្នាំ២០១៤ នៅ​ក្នុង​សង្កាត់ Le Bourget កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤។

ប្រទេស​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​របស់​ខ្លួន​លើកដំបូង​បង្អស់​ក្នុង​ប្រទេស​អេហ្ស៊ីប។ ​ពិធី​ចុះ​ហត្ថលេខា​ដែល​មាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​នោះ ​ក៏​មាន​ការ​ចូលរួម​ពី​លោក​ប្រធានាធិបតី​អេហ្ស៊ីប Fattah al-Sisi ផង​ដែរ។

ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​របស់​ប្រទេស​អេហ្ស៊ីប​ និង​ក្រុមហ៊ុន Rosatom របស់​ប្រទេស​រុស្ស៊ី​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ៍​ថាមពល​នុយក្លេអ៊ែរ​ដែល​មាន​ឈ្មោះ​ថា​ Dabaa។

លោក​ប្រធានាធិបតី Sisi បាន​ថ្លែង​ថា​ ប្រទេស​រុស្ស៊ី​នឹង​ផ្តល់​ថវិកា​ដល់​គម្រោង​នេះ​តាម​រយៈ​ប្រាក់កម្ចី​ដល់​ប្រទេស​អេហ្ស៊ីប ដែល​ជា​ប្រទេស​មួយ​ដែល​មាន​កំណើន​ប្រជាជន​ខ្ពស់​បំផុត​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អារ៉ាប់។

គេ​មិន​រំពឹង​ថា ផលិតកម្ម​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ​នឹង​ចាប់​ផ្តើម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG