ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គរដ្ឋទូត​រុស្ស៊ី​ថា​លោក Kushner ចង់​សាងសង់​ផ្លូវសម្ងាត់​ទៅកាន់​វិមានក្រឹមឡាំង


ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សេតវិមាន​លោក Jared Kushner កំពុងស្តាប់​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​ប៉ាឡេស្ទីន​លោក Mahmoud Abbas នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​កាល​ពី​ថ្ងៃទី ០៣ ឧសភា ២០១៧។
ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សេតវិមាន​លោក Jared Kushner កំពុងស្តាប់​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​ប៉ាឡេស្ទីន​លោក Mahmoud Abbas នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​កាល​ពី​ថ្ងៃទី ០៣ ឧសភា ២០១៧។

កាសែត Washington Post រាយការ​ណ៍​ថា​លោក Jared Kushner ដែល​ជា​កូនប្រសា​រប្រុស​និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ពិភាក្សា​ជា​មួយ​ឯកអគ្គរដ្ឋទូតរុស្សី​ប្រចាំ​រដ្ឋធានី វ៉ាស៊ីនតោន​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​បណ្តាញ​ទាក់ទង​សម្ងាត់​មួយ​រវាង​ពួក​អន្តរកាល​របស់លោក​ Trump ជា​មួយ​អាជ្ញាធរ​វិមាន​ក្រឹមឡាំង។​

កាល​ពី​ថ្ងៃ​សុក្រ សារព័ត៌មាន Washington Post បានដក​ស្រង់​ពាក្យ​សម្តី​មន្ត្រី​ស.រ.អា.ដែល​បាននិយាយ​ថា​ចំណាត់​ការ​នេះ​មាន​គោលដៅ​លាក់បាំង​ការ​ពិភាក្សា​របស់​ពួក​គេ​នៅ​មុន​ការ​សម្ពោធ​តំណែង​របស់ Trump កុំ​ឱ្យ​គេ​ពិនិត្យពិច័យ។​

ប្រភព​របស់​កាសែត​ Washington Post បាន​និយាយ​ថាឯកអគ្គរដ្ឋ​ទូត Sergei Kislyak បានរាយ​ការណ៍​ប្រាប់ពួក​នាយ​ចៅហ្វាយ​គាត់​នៅ​ក្នុង​ក្រុង​ម៉ូស្គូ​ថា​ Kushner បានធ្វើសំណើ​នេះ​នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ដើមខែធ្នូ​នៅ​ឯអាគារ Trump Tower ក្នុង​បូរី New York។​ ប្រភព​ទាំង​នេះ​បាននិយាយថា​គេ​បាន​ដឹង​ព័ត៌មាន​ទាំង​នេះ​តាម​រយៈការ​ស្ទាក់​ស្តាប់​ការ​និយាយ​ទាក់​ទង​គ្នារវាង​ពួក​មន្ត្រី​រុស្សី​ដែលបានត្រូវពិនិត្យ​ផ្ទៀង​ផ្ទាត់​ដោយ​ពួកមន្ត្រី​ស.រ.អា.។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ បណ្តាញ​ផ្សាយ​ព័ត៌មាន​ស.រ.អា.បានរាយ​ការណ៍​ថា​ការិយាល័យ FBI កំពុង​ស៊ើបអង្កេត Kushner នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​ខ្លួនអំពីលទ្ធភាព​នៃ​ការ​ឃុបឃិត​គ្នា​រវាង​ពួក​អ្នកឃោសនា​បោះឆ្នោតឱ្យ Trump ជាមួយប្រទេស​រុស្សី។ កាល​ពី​សប្តាហ៍​មុន កាសែត​ Washington Post បានរាយការណ៍​ថា​មន្ត្រី​ជាន់ខ្ពស់ម្នាក់នៃ​សេតវិមាន​ជិត​ស្និទ្ធ​នឹង​ប្រធានាធិបតី​ជា​ការ​ផ្តោតការ​យក​ចិត្តទុកដាក់​ក្រាស់ក្រែលនៅក្នុង​ការ​ស៊ើបអង្កេត​កម្រិត​ខ្បស់នេះ​ ទោះណាជា​សារព័ត៌មាន​នេះ​មិន​បានបញ្ចេញ​ឈ្មោះ​ Kushner នៅ​ពេល​នោះ​ក៏​ដោយ៕

XS
SM
MD
LG