ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្សី​ព្យួរ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​លើ​សារធាតុ Plutonium


រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក John Kerry ធ្វើការ​ថ្លែងការណ៍​នៅ​បុរី​ញូវយ៉ក។ លោក​ Kerry គម្រាម​ផ្តាច់​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូពាក់ព័ន្ធ​នឹង​បញ្ហា​ប្រទេស​ស៊ីរី ដរាប​ណា​ការវាយប្រហារ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី និង​ស៊ីរី​ទៅ​លើ​ក្រុង​ Aleppo ត្រូវ​បាន​បញ្ចប់។
រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក John Kerry ធ្វើការ​ថ្លែងការណ៍​នៅ​បុរី​ញូវយ៉ក។ លោក​ Kerry គម្រាម​ផ្តាច់​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូពាក់ព័ន្ធ​នឹង​បញ្ហា​ប្រទេស​ស៊ីរី ដរាប​ណា​ការវាយប្រហារ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី និង​ស៊ីរី​ទៅ​លើ​ក្រុង​ Aleppo ត្រូវ​បាន​បញ្ចប់។

កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ប្រធានាធិបតី​រុស្សី​វ្លាដឺមៀ​ ពូទីន (Vladimir Putin) បាន​ចុះហត្ថលេខា​លើ​អនុក្រិត្យ​មួយ​ ដែល​ព្យួរ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ស.រ.អា​អំពី​ការ​យក​ទៅ​បោះបង់​ចោល​នូវ​សារធាតុ​ plutonium ដែល​អាច​ផលិត​អាវុធ​បរមាណូ​បាន​ ។

អនុក្រិត្យនេះ​ចែង​ថា ​ចំណាត់ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ហៅ​ថា «ការប្រែប្រួល​ខ្លាំងមួយ​ក្នុង​កាលៈទេសៈ ការ​លេច​ឡើង​នៃការ​គំរាមកំហែង​មួយ​ដល់​ស្ថិរភាពយុទ្ធសាស្ត្រ​ ដែល​ជា​លទ្ធផល​នៃ​សកម្មភាព​អមិត្ត​ដោយ​ស.រ.អា​ចំពោះសហព័ន្ធ​រុស្សី​»។ អនុក្រិត្យ​នេះ​ក៏​និយាយ​យោង​ផង​ដែរ​ដល់អ្វី​ដែល​ឯកសារ​នេះ​និយាយ​ថា​ ជា​ការ​គ្មាន​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការបំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន​សម្រាប់ការ​បោះចោល​សារធាតុ plutonium ដែល​មាន​លើស​សម្រាប់​ផលិតអាវុធ​បរមាណូ។​

កិច្ច​ព្រម​ព្រៀង​នេះ ​ដែល​បាន​ត្រូវ​ចុះហត្ថលេខា​ដំបូង​កាល​ពី​ឆ្នាំ​២០០០ និង​ដែល​ត្រូវ​បាន​ធ្វើ​ឡើងជា​ថ្មី​កាលពី​ឆ្នាំ២០១០ បានអំពាវ​នាវ​ដល់​ប្រទេស​ទាំង​ពីរ​ជា​មហាអំណាច​បរមាណូ​ឱ្យ​បោះចោលសារធាតុ plutonium សម្រាប់ផលិតអាវុធបរមាណូពី​កម្មវិធី​ការពារ​ប្រទេសរបស់​ខ្លួន។

នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់មួយ​ដាក់ស្នើកាលពី​ថ្ងៃ​ចន្ទ​ដល់សភា​ Douma របស់រដ្ឋ​ដែល​ជា​សភា​ជាន់ទាបនៃ​ប្រទេស​រុស្សី​ ប្រធានាធិបតី​រុស្សី​បាន​សុំដល់ពួកសមាជិក​សភា​របស់​ប្រទេស​ឱ្យគាំទ្រ​ដល់កិច្ច​ព្រម​ព្រៀង​បោះ​បង់​ចោល​សារធាតុ plutonium។ សេចក្តី​ព្រាង​ច្បាប់នេះ​បានរៀប​រាប់វិធាន​ការ​ ដែល​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន​អាច​ចាត់ដើម្បី​ប្រែ​ក្រឡះការ​បោះចោល​សារធាតុ​ plutonium ដែល​មាន​ចែង​នៅ​ក្នុងកិច្ចព្រមព្រៀងនេះ៕

XS
SM
MD
LG