មេធាវីរបស់ក្រុមហ៊ុនអ៊ីនធឺណិត ដូចជា Facebook Google និង Twitter បានជួបជាមួយគណៈកម្មការសភាតំណាងរាស្ត្រចំនួនបីដោយឡែកពីគ្នានៅសប្តាហ៍នេះដើម្បីឆ្លើយសំណួរអំពីការប្រឹងប្រែងរបស់រុស្ស៊ីក្នុងការប្រើបណ្តាញរបស់ពួកគេផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦ ហើយថា តើក្រុមហ៊ុនទាំងនេះបានធ្វើអ្វីខ្លះដើម្បីទប់ស្កាត់កុំឲ្យរឿងនេះកើតមានជាថ្មីទៀត។ មេធាវីទាំងនោះមានជំហរច្បាស់ថាការដែលរុស្ស៊ីប្រើបណ្តាញអ៊ីនធឺណិតរបស់ពួកគេយ៉ាងនេះគឺជារឿងមិនអាចទទួលយកបានទេ។
លោកសមាជិកព្រឹទ្ធសភា Ben Cardin បាននិយាយកាលពីថ្ងៃពុធថាមានការវាយប្រហារប្រឆាំងប្រទេសយើងតាមអ៊ីនធឺណិត។ ពេលគេប្រើការវាយប្រហារតាមអ៊ីនធើណិតមកលើប្រព័ន្ធបោះឆ្នោតសេរីនិងប្រជាធិបតេយ្យរបស់យើង គឺគេការវាយប្រហារប្រឆាំងស.រ.អា.។ នេះជាអំពើបង្កសង្គ្រាម។
សហគមន៍ស៊ើបការណ៍សម្ងាត់របស់ស.រ.អា.មានជំនឿតាំងពីឆ្នាំទៅថា រុស្ស៊ីបានព្យាយាមជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីស.រ.អា.ឆ្នាំ២០១៦តែរុស្ស៊ីបានបដិសេធដាច់អហង្កា៕