ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​អំពាវនាវ​អោយ​មាន​កំណែ​ទម្រង់​នយោបាយ​នៅ​កម្ពុជា​


រូប​ភាព​ឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក​ ហ៊ុន សែន មក​ដល់​ព្រះ​បរមរាជ​វាំង​ការប្រារព្ធ​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរម​រតនកោដ្ឋ​ នរោត្តម​ សីហនុ ​គម្រប់​ខួប២​ឆ្នាំ នៅ​ក្នុង​រាជធានី​ភ្នំពេញ។
រូប​ភាព​ឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក​ ហ៊ុន សែន មក​ដល់​ព្រះ​បរមរាជ​វាំង​ការប្រារព្ធ​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរម​រតនកោដ្ឋ​ នរោត្តម​ សីហនុ ​គម្រប់​ខួប២​ឆ្នាំ នៅ​ក្នុង​រាជធានី​ភ្នំពេញ។

អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និយាយ​ថា ​លោក​ហ៊ុន សែន ​មេ​ដឹក​នាំ​នៃ​ប្រទេស​កម្ពុជា ​បាន​ប្រើប្រាស់ហិង្សា​ខាង​នយោបាយ ការជិះ​ជាន់​សង្កត់​សង្កិន​ម្តង​ហើយ​ម្តង​ទៀត​និង​អំពើ​ពុករលួយ​ ដើម្បី​ស្ថិត​នៅ​ក្នុង​អំណាច ​ខណៈ​ពេល​ដែល​មេដឹកនាំ​រូប​នេះ​បាន​កាន់​អំណាច​ជិត​៣០​ឆ្នាំ​ហើយ។

​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាននិយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ខួប​នៃ​ការកាន់​អំណាច​៣០​ឆ្នាំ​របស់​លោក​ហ៊ុន ​សែន បាន​ធ្វើ​ឲ្យ​លោកក្លាយ​ជា​មេដឹកនាំ​ខាង​នយោ​បាយដែល​កាន់​អំណាច​យូរ​ជាង​គេ​បង្អស់​ លេខ​រៀង​ទី​៦​នៅ​ក្នុង​ពិភពលោក ជា​ការកាន់​តំណែង​ដែល​អង្គការ​នេះ​និយាយ​ថា ​បាន​សម្រេច​ជោគ​ជ័យ​តាម​រយៈ​ហិង្សា​ និង​ការបំផិត​បំភ័យ។

​នៅ​ក្នុង​របាយការណ៍​ដែល​បានចេញ​ផ្សាយនៅ​ថ្ងៃ​អង្គារ​នេះ លោក Brad Adam ​នាយក​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch មាន​ប្រសាសន៍​ថា ​កម្ពុជា​ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជា​បន្ទាន់ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋរបស់​ខ្លួន​អាច​អនុវត្ត​សិទ្ធិ​មនុស្ស​ដ៏​សំខាន់​របស់​ខ្លួន ​ដោយ​គ្មាន​ការភ័យ​ខ្លាច​ពី​ការចាប់​ខ្លូន ​ធ្វើ​ទារុណ​កម្ម ​ឬ​ ការធ្វើ​ទុក​បុកម្នេញ។ លោក Adams មាន​ប្រសាសន៍​បន្ត​ទៀតថា ម្ចាស់​ជំនួយ​អន្តរជាតិ​ គឺ​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​បែប​នេះ។

​អាជីព​របស់​លោក​ហ៊ុន ​សែន ​ជា​នាយករដ្ឋ​មន្រ្តី​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា ​ឆ្នាំ១៩៨៥ ​ត្រូវ​បាន​ចង​ក្រង​នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «៣០​ឆ្នាំនៃ​ការកាន់​អំណាច​របស់​លោក ហ៊ុន សែន៖ ​ហិង្សា ការ​បង្រ្កាប ​និងអំពើ​ពុករលួ​យ​ក្នុង​ប្រទេស​កម្ពុជា»។

​កាល​ពី​សប្តាហ៍​មុន ​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​កម្ពុជា ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​គណបក្ស​ប្រឆាំង ​ដោយ​ព្រមានពួកគេ​ឲ្យ​បញ្ចៀសការអត្ថាធិប្បាយ​រិះគន់​ជា​សាធារណៈ​លើ​ខួប​ថ្ងៃ​៧ មករា​ នៃ​ការដួល​រលំ​របប​ខ្មែរក្រហម។

​នៅ​ឯ​វេទិកា​សាធារណៈ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៣៦ ​លោក​ហេង សំរិន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា អ្នក​នយោបាយ ​គួរ​តែ​«ប្រុង​ប្រយ័ត្ន» កុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ព្រម​ព្រៀង​កាល​ពី​ឆ្នាំ​មុន ​ដែល​គណបក្ស​ប្រឆាំង​បាន​បញ្ចប់​ការធ្វើ​ពហិការ​របស់​ខ្លួន​មិន​ចូល​សភា​ ​ក្រោយ​ពី​មាន​ជម្លោះ​នៃ​លទ្ធផល​ការ​បោះឆ្នោត​៕

XS
SM
MD
LG