សន្និបាតជាតិគណបក្សសាធារណរដ្ឋប្រព្រឹត្តទៅដោយផ្ទាល់ និងតាមអនឡាញ
សមាជិកគណបក្សសាធារណរដ្ឋត្រៀមបើកសន្និបាតជាតិគណបក្សក្នុងសប្ដាហ៍នេះដោយផ្ទាល់ និងតាមអនឡាញ។ គណៈប្រតិភូគណបក្សសាធារណរដ្ឋចាប់ផ្ដើមសន្និបាតគណបក្សនៅថ្ងៃច័ន្ទក្នុងទីក្រុង Charlotte រដ្ឋ North Carolina ហើយពួកគេទំនងជានឹងតែងតាំងលោកប្រធានាធិបតី Donald Trump ជាផ្លូវការ ជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ដើម្បីសម្រេចថាតើនរណានឹងគ្រប់គ្រងសេតវិមាន។ លោកប្រធានាធិបតីមានគម្រោងនឹងថ្លែងសុន្ទរកថានៅសន្និបាតជាតិរបស់គណបក្សទាំង ៤ យប់តែម្ដង ហើយលោកនឹងថ្លែងសុន្ទរកថាទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីផ្លូវការនៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្រុមអ្នកតំណាងគណបក្សសាធារណរដ្ឋពិភាក្សាគ្នាកាលពីព្រឹកថ្ងៃអាទិត្យក្នុងកម្មវិធីពិភាក្សានានា។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah