ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​កំបុត​ត្បូង Tornado ដ៏​កម្រ​ក្នុង​រដូវ​ទឹកកក​សម្លាប់​មនុស្ស​២៤​នាក់​នៅ​ក្នុង​រដ្ឋ Tennessee


ទីក្រុង Nashville បានរងការបំផ្លិចបំផ្លាញដោយសារព្យុះកំបុតត្បូង នៅ​រដ្ឋ Tennessee កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
ទីក្រុង Nashville បានរងការបំផ្លិចបំផ្លាញដោយសារព្យុះកំបុតត្បូង នៅ​រដ្ឋ Tennessee កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

ក្រុម​អ្នក​សង្គ្រោះ​ កាល​ពី​ថ្ងៃ​អង្គារ ​បាន​កាយ​រក​មើល​អ្នក​រស់រាន​ នៅ​ក្នុង​គំនរ​អគារ​បែកបាក់​នៅ​រដ្ឋ Tennessee ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដែល​ត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង​ដ៏​កម្រ​មួយ​ក្នុង​រដូវ​ទឹកកក ដែលបាន​គួច​កាត់​ទី​ក្រុង​ Nashville ដោយ​សម្លាប់​មនុស្ស​២៤​នាក់។

អភិបាល​រដ្ឋ​ Tennessee លោក Bill Lee ថ្លែង​ថា៖ «វា​ជា​ថ្ងៃ​ដ៏​គួរ​ឲ្យ​សោក​សង្រេង​មួយ​នៅ​ក្នុង​រដ្ឋ​របស់​យើង»។

ពលរដ្ឋ​នៅ​តំបន់​ក្រុង​ Nashville មាន​ពេល​តិចតួច​ប៉ុណ្ណោះ​ដើម្បី​រត់​រក​កន្លែង​ជ្រក​កោណ​នៅ​ពេលព្យុះ​កំបុត​ត្បូងនេះ​ បាន​បោកបក់ កាល​ពី​រលង​អាធ្រាត្រយប់​ថ្ងៃ​ច័ន្ទ​ចូលព្រឹក​ថ្ងៃ​អង្គារ។

ក្រោយ​ថ្ងៃ​រះ ​គេ​ឃើញទី​ក្រុង​មួយ​រងការ​ខ្ទេច​ខ្ទាំ​យ៉ាង​ខ្លាំង​ ដោយ​មាន​អគារខ្ទេច​ខ្ទាំ​ និង​ផ្លូវ​ថ្នល់​ ​គ្រប​ដោយ​ដើម​ឈើនិង​ខ្សែ​ភ្លើង​រលំ និង​រថយន្តខ្ទេច​ខ្ទាំ។

ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ក៏​ត្រូវ​ខូចខាត​ដែរ ប៉ុន្តែ​តុលាការ​បាន​បញ្ជា​ឲ្យ​ការិយាល័យ​មួយ​ចំនួន​នៅ​បើក​លើស​ម៉ោង​ សម្រាប់​ការ​ឲ្យ​អ្នក​បោះឆ្នោត​អាច​ចូល​រួម​បោះឆ្នោត​បឋម Super Tuesday កាល​បី​ថ្ងៃ​អង្គារ។

លោក​ប្រធានធិបតី​ Donald Trump បាន​សម្តែង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ​ពី​ព្យុះ​កំបុតត្បូង​នេះ ហើយ​បាន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​ថវិកា​សហព័ន្ធ៕

XS
SM
MD
LG