សហរដ្ឋអាមេរិកដកការរារាំងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលជាមួយឥណ្ឌា
រដ្ឋបាលលោក Biden កាលពីថ្ងៃចន្ទបានដកការរារាំងការស្វែងរកថាមពលនុយក្លេអែររបស់ឥណ្ឌា ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានធ្វើទស្សនកិច្ចនៅទីក្រុង New Delhi និងពណ៌នាថាកិច្ចសហប្រតិបត្តិការរវាងឥណ្ឌានិងសហរដ្ឋអាមេរិក«សំខាន់»សម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកស្រី Anita Powell ជូនសេចក្តីរាយការណ៍លម្អិតពីអនាគតរបស់ប្រទេសទាំងពីរនេះនៅពេលដែលលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖