ពាក្យសម្តីរើសអើងជាតិសាសន៍ធ្វើឲ្យការយល់ដឹងពីបញ្ហារើសអើងជាតិសាសន៍អាស៊ីនៅអាមេរិកកើនឡើង
នៅពេលដែលអ្នកផ្សាយព័ត៌មានតាមទូរទស្សន៍ជនជាតិអាមេរិកាំងដើមកំណើតកូរ៉េមួយរូបនៅទីក្រុង St. Louis រដ្ឋ Missouri សហរដ្ឋអាមេរិក រៀបរាប់អំពីទំនៀមទម្លាប់នៃការហូបមីនៅថ្ងៃចូលឆ្នាំថ្មី អ្នកស្រីបានទទួលការឆ្លើយតបជាសារបែបរើសអើងជាតិសាសន៍។ សារនោះនិងប្រតិកម្មរបស់អ្នកស្រីបានធ្វើឲ្យមានការពិភាក្សាជាច្រើនអំពីការរើសអើងប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនៅសហរដ្ឋអាមេរិក។ លោក Chris Casquejo នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕