ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួនាទី​​ជា​​អ្នក​ដឹកនាំ​​របស់​​ស្ត្រី​​ក្នុង​​ការ​បោះឆ្នោត


សម្តេច​រាជបុត្រី ​នរោត្តម​ អរុណរស្មី​ជា​បុត្រី​របស់​សម្តេចឳ​ព្រះនរោត្តម ​សីហនុ ដែល​បាន​សោយទិវង្គត​កាលពី​ខែតុលា​ឆ្នាំ​ទៅ។
សម្តេច​រាជបុត្រី ​នរោត្តម​ អរុណរស្មី​ជា​បុត្រី​របស់​សម្តេចឳ​ព្រះនរោត្តម ​សីហនុ ដែល​បាន​សោយទិវង្គត​កាលពី​ខែតុលា​ឆ្នាំ​ទៅ។

ព្រះអង្គ​ម្ចាស់​ក្សត្រី​មាន​បន្ទូល​ថា ស្ត្រី​អាច​ធ្វើ​បាន​ប្រសិន​បើ​គេ​មាន​ឆន្ទៈ ព្រោះ ស្តី្រ​កម្ពុជា​ពេល​នេះ​មាន​ចំណេះ​ដឹង​ច្រើន មិន​មាន​របាំង​រារាំង​ដូច​កាល​ពី​២០ ឬ​៣០​ឆ្នាំ​មុន​ទេ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុន ស៊ិនប៉ិច​សម្តេច​រាជបុត្រី​នរោត្តម​ អរុណ​រស្មី ចង់​ឃើញ​ស្ត្រី​កម្ពុជា​ច្រើន​ចូលរួម​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ឆាក​នយោបាយ និង​កិច្ចការ​សង្គម។ ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ ព្រហស្បតិ៍​ទី​១១​ខែមេសា​ឆ្នាំ២០១៣។

ព្រះអង្គ​ម្ចាស់​ក្សត្រី​មាន​បន្ទូល​ថា ស្ត្រី​អាច​ធ្វើ​បាន​ប្រសិន​បើ​គេ​មាន​ឆន្ទៈ ព្រោះ ស្តី្រ​កម្ពុជា​ពេល​នេះ​មាន​ចំណេះ​ដឹង​ច្រើន មិន​មាន​របាំង​រារាំង​ដូច​កាល​ពី​២០ ឬ​៣០​ឆ្នាំ​មុន​ទេ។
គណបក្ស​ហ្វ៊ុន ​ស៊ិនប៉ិច​បាន​បង្កើត​ក្រសួង​កិច្ចការ​នារី​ដំបូង​នៅ​ពេល​ឈ្នះឆ្នោត​ រួច​កាន់កាប់​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ ១៩៩៣។ ស្ត្រី​កម្ពុជា​តិចតួច​ដែល​ចូលរួម​កាន់កាប់​មុខដំណែង​សំខាន់ៗ​ក្នុង ស្ថាប័ន​នីតិប្រតិបត្តិ​ នីតិបញ្ញត្តិ ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ទោះបី​ជា​ស្ត្រី​មាន​ចំនួន​ច្រើន​ដែល​ទាមទារ​ឲ្យ​ស្ត្រី​ដោះស្រាយ​នឹង​ជួយ​ក្តី។

សម្តេច​រាជបុត្រី ​នរោត្តម​ អរុណរស្មី​ជា​បុត្រី​របស់​សម្តេចឳ​ព្រះនរោត្តម ​សីហនុ ដែល​បាន​សោយទិវង្គត​កាលពី​ខែតុលា​ឆ្នាំ​ទៅ។ ព្រះអង្គ​ម្ចាស់​ក្សត្រី​ជា​ឯកអគ្គ រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​ផង​ដែរ​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨ កក្កដា​ឆ្នាំ ២០១៣។ ព្រះអង្គ​មាន​បន្ទូល​ថា ការ​ចូលប្រឡូក​នយោបាយ​គឺ​ដើម្បី​ថែរក្សា​កេរ្តិ៍ ដំណែល​សម្តេចឳ​ ជួយអភិវឌ្ឍ​ប្រទេស​កម្ពុជា​តាមបណ្តាំ​របស់​ព្រះបិតា​របស់​ព្រះអង្គ៕
XS
SM
MD
LG