ពលរដ្ឋភូមិព្រែកតាគង់១ក្នុងខណ្ឌមានជ័យស្នើក្រសួងមហាផ្ទៃបញ្ចប់តួនាទីមេភូមិ
នារសៀលថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ព្រែកតាគង់១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រមាណជា ៣០ នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងមហាផ្ទៃដើម្បីតាមដានលិខិតស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យអន្តរាគមន៍បញ្ចប់តួនាទីមេភូមិព្រែកតាគង់១។ ពួកគេអះអាងថា មេភូមិអសមត្ថភាពនៅក្នុងការបិទល្បែងស៊ីសងអនឡាញក្នុងភូមិ ដែលបង្កឲ្យមានចោរកម្ម និងមានការចែកចាយថ្នាំញៀនក្នុងភូមិ។ អ្នកនាង កាន់ វិច្ឆិកា និងអ្នកស្រី ធីតា វីន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
កម្មវិធីនីមួយៗ
-
១៤ កុម្ភៈ ២០២៥
អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព