ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ចរចា​ពាណិជ្ជកម្ម​សេរី​និង​បញ្ហា​កូរ៉េខាង​ជើង


លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo បាន​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​០២ សី
លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo បាន​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​០២ សី

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo បាន​ស្ថិត​នៅប្រ​ទេស​ម៉ាឡេ ស៊ី​ដែល​ជា​ការ​ឈប់​សំចត​លើក​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ដែល​ត្រូវ​គេ​រំពឹង​ថា លោក​នឹង​ផ្តោតលើ​ការលើកស្ទួយ​ពាណិជ្ជកម្ម​សេរី​និង​ការ​ដាក់​គំនាប​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​បោះ​បង់​ចោលនូវកម្មវិធី​អាវុធ​នុយក្លែអ៊ែរ​របស់​ខ្លួន។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក​រដ្ឋ​មន្រ្តីការបរទេស​អាមេរិក Pompeo ​នឹង​ដាក់​គំនាប​ប្រទេស​នានា​ឲ្យ​ដាក់​សម្ពាធ​លើ​កូរ៉េខាង​ជើង​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម ​នេះតាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួងការ​បរទេស​អាមេរិក​ដែល​បាន​ថ្លែង​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​នៃ​ការហោះ​ហើរ​ទៅកាន់​ទីក្រុង kuala Lumpur។

មន្រ្តី​រូប​នោះ​បាន​និយាយ​ថា៖ «​យើង​មាន​ការ​ព្រួយ​កង្វល់​អំពី​កូរ៉េខាង​ជើងបាន​បញ្ចៀសការដាក់​ទណ្ឌកម្មនោះ​ខ្លះ ​មិនធ្វើ​ទៅតាម​កាតព្វកិច្ច​របស់​ខ្លួន ​ដូច្នេះ ​លោករដ្ឋ​មន្រ្តី​ការបរទេស ​នឹង​ប្រើឱកាស​ទាំង​នោះ​ដើម្បី​រំឮក​ប្រទេស​ទាំងអស់​ថា ​កាតព្វកិច្ច​នោះ ត្រូវ​ភ្ជាប់​ការ​ដាក់​ទណ្ឌកម្ម​ជា​មធ្យោបាយ​មួយ​ដើម្បីធ្វើឲ្យ​សម្រេច​គោលដៅ​នោះគឺ ផ្ទៀតផ្ទាត់​ឲ្យ​បាន​ពេញ​លេញ ផ្ទៀងផ្ទាត់​ពេញលេញ​ចុងក្រោយ​អំពីការ​គ្មាន​អាវុធ​នុយក្លែអ៊ែរ​របស់​កូរ៉េខាង​ជើង។

ចាប់តាំង​ពី​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​កាល​ពី​ខែមិថុនា​មក ​ពួកមន្រ្តី​សហរដ្ឋអាមេរិក ​មាន​សុទិដ្ឋិនិយម​ថា ​រដ្ឋាភិ​បាល​ក្រុង​ព្យុងយ៉ាង​នឹង​បោះ​បង់​ចោល​អាវុធ​នុយក្លែអ៊ែ​ររបស់​ខ្លួន ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​មិនមាន​ភស្តុតាង​ថា ​កូរ៉េខាង​ជើង​បាន​ចាប់​ផ្តើមបោះបង់​ចោលដំណើរ​ការធ្វើមិន​ឲ្យ​អាវុធនោះ​ទេ៕

XS
SM
MD
LG