ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បើក​យន្ត​ហោះ​​ដែល​ដឹក​ក្រុម​កីឡាករ​បាល់ទាត់​ប្រេស៊ីល​បាន​ថ្លែង​នៅ​ក្នុង​អាត់​សំឡេង​ថា​ យន្តហោះ​នោះ​បាន​អស់​សាំង​មុន​នឹង​ធ្លាក់


មនុស្ស​ម្នា​មើល​យន្តហោះ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Brasilia នៅ​ក្នុង​ក្រុង Brasilia ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។
មនុស្ស​ម្នា​មើល​យន្តហោះ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Brasilia នៅ​ក្នុង​ក្រុង Brasilia ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។

អ្នក​បើក​យន្ត​ហោះ​ម៉ូឌែល​របស់​អង់គ្លេស​មួយ​រូប​ដែល​ដឹក​ក្រុម​កីឡាករ​បាល់ទាត់​ប្រេស៊ីល​បាន​ឲ្យ​ដឹង​ថា យន្តហោះ​អស់​សាំង​មុន​នឹង​ធ្លាក់​ ដែល​បាន​សម្លាប់​លោក​និង​អ្នក​ដំណើរ​៧០នាក់​ផ្សេង​ទៀត កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​នៅ​ឯ​ទីក្រុង Medelin ប្រទេស​ កូឡុំប៊ី។

នៅ​ក្នុង​អាត់​សំឡេង​ដែល​មាន​រយៈ​ពេល ៤នាទី ដែល​ទទួល​បាន​ពី​បណ្តាញ​សារព័ត៌មាន​របស់​កូឡុំប៊ី​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​បរ​យន្ត​ហោះ​បាន​សុំ​ការ​អនុញ្ញាត​ដើម្បី​ធ្វើ​ការ​ចុះ​ចត​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​សារ​តែ​ខូច​គ្រឿង​អេឡិចត្រូនិច​និង​អស់​សាំង។

អ្នក​បម្រើ​នៅ​លើ​យន្ត​ហោះ​មួយ​រូបដែល​នៅ​រស់​រាន​មាន​ជីវិត​និង​អ្នក​បើក​បរ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Avianca មួយ​រូប ដែល​ហោះ​ក្បែរ​នោះ​និង​បាន​ស្តាប់​សំឡេង​វិទ្យុ​របស់​លោក បាន​ពណ៌នា​អំពី​ពាក្យ​អង្វរ​របស់​អ្នកបើកបរ​យន្តហោះ​ដែល​បាន​ធ្លាក់។ ហើយ​អាត់​សំឡេង​នោះ​ត្រូវ​បាន​ទាញ​យក​កាលពី​ថ្ងៃ​ពុធ​និង​ត្រូវ​បាន​បញ្ជាក់​ពី​គណនី​ទាំង​ពីរ។

ក្រុម​អាជ្ញាធរ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​ថ្លែង​ថា ការ​ធ្លាក់​យន្តហោះ​តែ​មិន​ផ្ទុះ​គឺ​ជា​ករណី​ខុស​ពី​ធម្មតា​មួយ​ប្រសិន​បើ​យន្តហោះ​កំពុង​ហោះ​ក្នុង​ល្បឿន​អតិបរមា​ហើយ​អស់​សាំង​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG