ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូឡូញ​សម្តែង​ការស្វាគមន៍​ទាហាន​អាមេរិក​


មន្រ្តី​ក្រសួង​ការបរទេស​ប៉ូឡូញ Antoni Macierewicz (ឆ្វេង) និង​រដ្ឋមន្រ្តី​ Beata Szydlo ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​កងទាហា​នអាមេរិក​ជាផ្នែក​មួយ​ដែល​អង្គការ​ NATO កសាង​នៅ​ភាគខាងកើត​អឺរ៉ុបក្នុង​ទីក្រុង​ Zagan ប្រទេស​ប៉ូឡូញ​កាល​ពី​ថ្ងៃទី ១៤ មករា​ ២០១៧។
មន្រ្តី​ក្រសួង​ការបរទេស​ប៉ូឡូញ Antoni Macierewicz (ឆ្វេង) និង​រដ្ឋមន្រ្តី​ Beata Szydlo ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​កងទាហា​នអាមេរិក​ជាផ្នែក​មួយ​ដែល​អង្គការ​ NATO កសាង​នៅ​ភាគខាងកើត​អឺរ៉ុបក្នុង​ទីក្រុង​ Zagan ប្រទេស​ប៉ូឡូញ​កាល​ពី​ថ្ងៃទី ១៤ មករា​ ២០១៧។

កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ ប្រទេស​ប៉ូឡូញ​បាន​សម្តែង​ការ​ស្វាគមន៍ជាផ្លូវការ​ចំពោះ​កងទ័ព​ស.រ.អា.​ដែល​បាន​ទៅដល់​ប្រទេស​នេះក្នុង​សប្តាហ៍​នេះ​ ដែលជា​ផ្នែកមួយនៃ​បេសកកម្មរបស់​អង្គការអូតង់​ ដែល​មាន​គោល​បំណង​ទប់ស្កាត់​សកម្មភាព​គឃ្លើន​របស់រុស្ស៊ីនៅក្នុង​តំបន់​នេះ។ ​លោកស្រី​ Beata Szydlo​ នាយករដ្ឋមន្ត្រី​ ប៉ូឡូញ ​និង ​លោក ​Antoni Macierewicz រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ ​បានចូលរួមក្នុង​ពិធី​នៅទីក្រុង Zagan ​នៅភាគ​ខាង​លិច​ប្រទេស​ប៉ូឡូញ។ ​

លោកស្រី ​Szydlo​ បាន​និយាយ​តាម​សម្តី​ដើម​ថា​ វត្តមាន​របស់​ទាហាន​អាមេរិក​នៅ​ប្រទេស​ប៉ូឡូញ​គឺ​ជា​ជំហាន​មួយទៀត​នៃ​យុទ្ធសាស្ត្រ​របស់​យើង​ដើម្បី​ធានា​សុវត្ថិភាព ​និងសន្តិសុខ​សម្រាប់​ប្រទេស​ប៉ូឡូញ​និង​សម្រាប់​តំបន់​នេះ។​

លោកស្រី​ថ្លែង​ដូច្នេះ​ក្រោយពី​លោកស្រី​ប្រាប់​ទាហានថា ​លោកស្រី​សង្ឃឹមថា ​ពួកគេ​មាន​អារម្មណ៍​ដូចនេះ​ជា​ផ្ទះ​របស់​គេ​ផ្ទាល់។ ​

ក្រុម​ដំបូង​នៃ​កងទ័ព​អាមេរិក​បាន​ទៅដល់​ប្រទេស​ប៉ូឡូញ​កាលពីថ្ងៃ​ព្រហស្បតិ៍​ ដោយ​ធ្វើដំណើរ​ចេញ​ពី​ប្រទេសអាល្លឺម៉ង ។ ​លោក Dmitry Peskov ​អ្នកនាំពាក្យ​របស់​វិមាន​ក្រឹមឡាំង​ បាន​និយាយថា ​ប្រតិបត្តិការ​នេះ​គឺជាការ​គំរាម​កំហែង​ដល់​ប្រយោជន៍​និង​សន្តិសុខរុស្ស៊ី។ អ្នកនាំពាក្យ​នេះ​និយាយថា នេះ​ជាការ​ប្រកាស​កាន់តែ​ច្បាស់​ក្រឡែត​ នៅពេល​ភាគីទី៣​ពង្រឹង​កង​កម្លាំង​របស់​ខ្លួន​នៅ​មាត់​ទ្វារ​ផ្ទះរុស្ស៊ី៕​

XS
SM
MD
LG