កម្លាំងប្រដាប់អាវុធបំបែកបាតុកម្មដឹកនាំដោយលោកម៉ម សូណង់ដូរ របួសច្រើននាក់
រយៈពេល៥នាទីប៉ុណ្ណោះ បន្ទាប់ពីបានកំណត់ឱសានវាទឲ្យក្រុមបាតុករចាកចេញពីមុខក្រសួងព័តមាន កងរាជអាវុធហត្ថនិងប៉ូលិសបង្ក្រាបបាតុកម្មជាច្រើនរាប់រយនាក់បានចាប់ផ្តើមវាយបង្ក្រាបដោយអំពើហិង្សាដោយមិនរើសមុខទៅលើក្រុមអ្នកកាសែត មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងក្រុមបាតុករដែលដឹកនាំដោយលោកម៉ម សូណង់ដូ។ លោក ហេង រស្មីរាយការណ៍ពីភ្នំពេញ៕