កម្រងរូបភាពប្រចាំឆ្នាំ ២០១៦ពី «ពិភពសិល្បៈ» នៃផ្នែកចម្រៀង សម្តែងភាពយន្ត របាំ ម៉ូដសំលៀកបំពាក់ និងសិល្បៈមួយចំនួនទៀត។
កម្រងរូបភាពប្រចាំឆ្នាំ ២០១៦ពី «ពិភពសិល្បៈ»

១
Kanada - Aktrisa Cenifer Lopez Torontoda Beynəlxalq Film Festivalında

២
សមាជិកនៃក្រុមរបាំប៉ាឡេជាតិចិនធ្វើការស្តែងរបាំ The Peony Pavilion ជាផ្នែកមួយនៃរដូវកាលសម្តែង Out of Asia 2 ដែលបង្ហាញពីសិល្បៈអាស៊ីនៅមហោស្រព Sadler's Wells ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៣
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាផ្តល់មេដាយសេរីភាពថ្នាក់ប្រធានាធិបតីទៅឲ្យតារាចម្រៀង Diana Ross នៅអំឡុងពេលពិធីប្រគល់គ្រឿងឥស្សរយសនៅបន្ទប់ East Room នៃសេតវិមាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានីវ៉ាស៊ីនតោន។

៤
ពិធីការនី Gigi Hadid ធ្វើត្រាប់តាមលោកស្រី Melania Trump នៅឯពិធីប្រគល់ពានរង្វាន់ American Music Awards នៅឯមហោស្រព Microsoft Theater ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៥
អ្នកចូលរួមរំលែកទុក្ខចាក់កាសែតលេងចម្រៀងរបស់តារាចម្រៀង និងអ្នកនិពន្ធចម្រៀងលោក Leonard Cohen ជាមួយនឹងគ្រឿងគោរពវិញ្ញាណក្ខន្ធត្រូវបានដាក់នៅជណ្តើរផ្ទះរបស់សិល្បកររូបនោះនៅក្រុង Montreal ប្រទេសកាណាដា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

៦
តារាចម្រៀង Maren Morris ច្រៀងបទ «My Church» នៅពិធីប្រគល់ពានរង្វាន់ប្រចាំ CMA Awards លើកទី ៥០ នៅទីលាន Bridgestone Arena កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងក្រុង Nashville រដ្ឋ Tennessee។ តារាចម្រៀងរូបនេះបានពានរង្វាន់សិល្បករថ្មីប្រចាំឆ្នាំ។

៧
លោក Vince Gill (ខាងឆ្វេង) និងលោក Ben Haggard ច្រៀងបទ «Mama Tried» ខណៈពេលរូបថតរបស់លោក Merle Haggard កាលនៅវ័យក្មេងត្រូវបានបង្ហាញនៅពិធីប្រគល់ពានរង្វាន់សមាគមតន្រ្តីបែបជនបទលើកទី ៥០នៅក្រុង Nashville រដ្ឋ Tennessee កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។ តារាចម្រៀងលោក Merle Haggard បានស្លាប់នៅអាយុ ៧៩ឆ្នាំ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ដោយរោគាពាធ។

៨
តារាចម្រៀងរ៉េបលោក Kanye West ធ្វើការសម្តែងនៅមជ្ឈមណ្ឌល Forum ក្នុងក្រុង Inglewood រដ្ឋCalifornia កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

៩
តារាសម្តែង និងតារាចម្រៀងធ្វើការសម្តែងក្នុងរបាំអូបាម៉ា «La Traviata» ដោយលោក Giuseppe Verdi ដែលដឹកនាំសម្តែងដោយលោក Louis Desire និងលោក Daniele Rustioni កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ក្នុងក្រុង Orange ភាគខាងត្បូងប្រទេសបារាំង អំឡុងពេលពិធីបុណ្យ Choregies d'Orange។

១០
តារាម៉ូដែលបង្ហាញម៉ូដសំលៀកបំពាក់រចនាឡើងដោយអ្នករចនាម៉ូដជនជាតិជប៉ុនលោក Yuima Nakazato អំឡុងពេលពិធីបង្ហាញម៉ូដសម្លៀកបំពាក់រដូវធ្លាក់ស្លឹកឈើ និងរដូវរងាឆ្នាំ ២០១៦/២០១៧ Haute Couture នៅអំឡុងរដូវកាល Paris Fashion Week ប្រទេសបារាំង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

១១
នាង Deshauna Barber (កណ្តាល) ពី District of Columbia បង្ហាញក្តីត្រេកអរជាមួយនឹងបវរកញ្ញាចូលរួមប្រកួតដទៃទៀត បន្ទាប់ពីឈ្នះតំណែងជាបវរកញ្ញាសហរដ្ឋអាមេរិកឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល T-Mobile Arena ក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦។

១២
ក្រុមរបាំប៉ាឡេធ្វើការសម្តែងរបាំ «Young Senta» នៅមហាស្រព Halde Haniel ក្នុងក្រុង Bottrop ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

១៣
តារាចម្រៀង Pink សម្តែងបទចម្រៀង «Just Like Fire» នៅកម្មវិធីប្រគល់ពានរង្វាន់ Billboard Awardsឆ្នាំ២០១៦ នៅក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។

១៤
បុគ្គលិកម្នាក់នៃផលិតកម្ម Makinarium ដែលមានជំនាញផ្នែករូបតុក្កតា បង្ហាញពីស្រោមមុខមួយសម្រាប់ភាពយន្តរន្ធត់នៅឯបញ្ជរមូយនៅខាងក្នុងវិមាន Festival Palace អំឡុងពេលពិធីបុណ្យមហោស្រពភាពយន្ត Canne Film Festival លើកទី៦៩ ក្នុងក្រុង Canne ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។

១៥
តារាសម្តែង Zoe Saldana ពេលមកដល់ពិធីមួយនៅវិទ្យាស្ថានសម្លៀកបំពាក់សិល្បៈ Metropolitan Museum of Art Costume Institute Benefit Gala អំឡុងពេលការបើកសម្ពោធពិធី «Manus x Machina: Fashion in an Age of Technology» កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅក្រុងញូវយ៉ក។

១៦
លេខាធិការផ្នែកសារព័ត៌មានប្រចាំសេតវិមាន Josh Earnest (ខាងឆ្វេង) ធ្វើដូចជាភ្ញាក់ផ្អើលនៅពេលឃើញតារាសម្តែងស្រីដែលដើរតូជាលេខាធិការផ្នែកសារព័ត៌មានប្រចាំសេតវិមានក្នុងភាពយន្តភាគ «The West Wing» ធ្វើជានិយាយថ្លែងការណ៍នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។

១៧
សមាជិកនៃក្រុមរបាំប៉ាឡេអូស្រ្តាលីធ្វើការសម្តែងនៅក្នុងឈុតមួយនៃរបាំ «Scent of the Love» អំឡុងពេលលំហាត់សមមួយនៅ Opera House ក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។

១៨
ផ្កាកុលាបពីរទងត្រូវបានដាក់លើអាវយឺតរចនាឡើងដោយប្រិយមិត្តតារាចម្រៀង Prince នៅឯកន្លែងរំឮកវិញ្ញាណក្ខន្ធមួយខាងក្រៅមហោស្រព Apollo Theatre ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ តារាចម្រៀងប៉ុបរូបនេះបានស្លាប់នៅអាយុ ៥៧ ឆ្នាំ។

១៩
តារាចម្រៀង Dolly Partons ទទូលបានពានរង្វាន់ Tex Ritter ពីតារាសចម្រៀង Katy Perry (ខាងស្តាំ) នៅឯពិធីប្រគល់ពានរង្វាន់ Academy of Country Music Awards លើកទី ៥១ នៅក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦។

២០
ប្រេសិតពិសេសនៃឧត្តមស្នងការជាន់ខ្ពស់អ.ស.បទទួលបន្ទុកលើជនភៀសខ្លូនលោកស្រី Angelina Jolie ត្រងទឹកភ្លៀងនៅអំឡុងពេលសន្និសីទសារព័ត៌មានពេលលោកស្រីធ្វើទស្សនកិច្ចនៅជំរុំជនភៀសខ្លួនស៊ីរីក្នុងក្រុង Bekaa Valley ប្រទេសលីបង់ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦។

២១
តារាចម្រៀង Adele បង្ហាញក្តីរំភើប នៅពេលនាងទទួលបានរង្វាន់ Global Succes Award នៅពិធីប្រគល់ពានរង្វាន់ BRIT Awards នៅមជ្ឈមណ្ឌល O2 Arena ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។

២២
(ពីឆ្វេងទៅស្តាំ) តារាសម្តែងប្រុសជាតួរងល្អបំផុតលោក Mark Rylance តារាសម្តែងស្រីល្អបំផុតនាង Brie Larson តារាសម្តែងប្រុសល្អបំផុតលោក Leonardo DiCaprio និងតារាសម្តែងស្រីជាតួរងល្អបំផុតនាង Alicia Vikander ឈរថតរូបជាមួយនឹងពានរង្វាន់ Oscar ក្នុងដៃ នៅបន្ទប់សារព័ត៌មានអំឡុងពេលពិធីប្រគល់ពានរង្វាន់ Oscar នៅ Hollywood រដ្ឋ California កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

២៣
តារាចម្រៀង Beyonce (ខាងឆ្វេង) ធ្វើការសម្តែងនៅអំឡុងពេលសម្រាកពាក់កណ្តាលតង់នៃការប្រកួតបាល់ឱបអាមេរិក NFL Super Bowl 50 កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្រុង Santa Clara រដ្ឋ California។

២៤
តារាចម្រៀង Natalie Cole ត្រូវបានគេរំឮកវិញ្ញាណក្ខន្ធនៅពិធីប្រគល់ពានរង្វាន់ NAACP Image Awards លើកទី ៤៧ នៅក្រុង Pasadena រដ្ឋ California កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦។

២៥
តារាសម្តែង និងតារាកំប្លែងលោក Bill Cosby (កណ្តាលខាងស្តាំ) មកដល់ដើម្បីបង្ហាញខ្លួននៅតុលាការ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្រុង Norristown រដ្ឋ Pennsylvania។ លោក Cosby ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីការដាក់ថ្នាំសណ្តំ និងរំលោភផ្លូវភេទលើស្រ្តីម្នាក់នៅផ្ទះរបស់លោកកាលពីខែមករា ឆ្នាំ២០០៤។