គណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួប៦៨ឆ្នាំ នៃការបង្កើតគណបក្សនេះ កាលពីព្រឹកថ្ងៃសុក្រដោយមានការចូលរួមពីសំណាក់សមាជិកសមាជិការាប់ពាន់នាក់ ខណៈដែលបក្សកាន់អំណាចចាស់វស្សាមួយនេះ កំពុងគ្រប់គ្រងប្រទេសជាមួយនឹងអំណាចនយោបាយ និងយោធាពេញទីក្នុងរដ្ឋដែលបច្ចុប្បន្នដឹកនាំដោយគណបក្សតែមួយគត់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានបក្ស និងសមាជិកជាន់ខ្ពស់ដទៃទៀតបានចូលរួមក្នុងពិធីដែលបានធ្វើឡើងនៅប៉ែកខាងជើងកោះពេជ្រ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោមដំណក់ទឹកភ្លៀងរលឹមស្រិចៗ។ លោកបានថ្លែងសារនយោបាយរៀបរាប់ពីជ័យជម្នះរបស់បក្ស នយោបាយមិនឱនក្បាលចំពោះបរទេស និងការបន្តទប់ស្កាត់ក្រុមជំទាស់ដែលប៉ុនប៉ងវាយរលំរបបដឹកនាំរបស់រដ្ឋាភិបាលលោក។
គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥១ ក្រោមការចូលរួមកម្លាំងរបស់បណ្តាជនកុម្មុយនិស្ត ហើយបានក្លាយជាគណបក្សកាន់អំណាចចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០មក។ ការចូលមកគ្រប់គ្រងរដ្ឋាភិបាលនៅឆ្នាំ១៩៧៩ បានកើតមានឡើង បន្ទាប់ពីកងទ័ពវៀតណាមបានវាយបណ្ដេញរដ្ឋាភិបាលខ្មែរក្រហមនៅភ្នំពេញ។
បន្ទាប់ពីតុលាការកំពូល ដែលមានចៅក្រមមួយចំនួនជាសមាជិកបក្សប្រជាជនផ្ទាល់ បានសម្រេចរំលាយបក្សសង្គ្រោះជាតិដែលជាដៃគូប្រជែងនយោបាយធំបំផុតរបស់គណបក្សកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយចោទបក្សនេះថាចូលដៃចូលជើងនឹងបរទេសមក បច្ចុប្បន្ននេះគណបក្សប្រជាជនកម្ពុជាំកំពុងគ្រប់គ្រងអាសនៈទាំងអស់១២៥ នៅរដ្ឋសភា កាន់កាប់អាសនៈគណបក្សទាំងអស់៥៨ ក្នុងចំណោមអាសនៈសរុប៦២ នៅព្រឹទ្ធសភា បូករួមទាំងអាសនៈនៅថ្នាក់ខេត្តរាជធានី ស្រុកខណ្ឌ ឃុំសង្កាត់ រហូតដល់ថ្នាក់ភូមិ៕
(អត្ថបទនិងរូបភាពដោយ៖ អូន ឆេងប៉រ/VOA)