ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ សាលារៀននៅកម្ពុជាបើកដំណើរឡើងវិញក្នុងដំណាក់កាលទី២ ក្រោយផ្អាកជាង៦ខែ

នៅថ្ងៃចន្ទនេះ សាលា​រៀន​មួយ​ចំនួន នៅប្រទេស​កម្ពុជា បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ក្នុងដំណាក់កាល​ទី​២ បន្ទាប់ពី​បានផ្អាកដំណើរការ​អស់​រយៈ​ពេលជាង ​៦ ​ខែ។ នៅរាជធានីភ្នំពេញ គេឃើញសិស្សវិទ្យាល័យគ្រប់រូប ត្រូវពាក់ម៉ាស់ ត្រូវឆ្លងកាត់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ និងពិនិត្យសីតុណ្ហភាព មុននឹងអនុញ្ញាតឲ្យចូលក្នុងថ្នាក់រៀន។ ដោយឡែកនៅក្នុងថ្នាក់រៀន សិស្សនីមួយៗត្រូវបានតម្រូវឲ្យអង្គុយរក្សាគម្លាតពីគ្នាយ៉ាងតិច ២ម៉ែត្រ ហើយចំនួនសិស្សក្នុងថ្នាក់រៀន ត្រូវមានចំនួនមិនលើសពី ១៥នាក់ ទៅ ២០នាក់។ ទាំងអស់នេះ គឺជាវិធានការចាំបាច់មួយចំនួនដែលក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​ឱ្យ​សាលារៀនត្រូវអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ ១៩។ យោងតាមក្រសួង​អប់រំ យុវជន និង​កីឡា ការ​បើកដំណើរការសាលារៀន​ឡើងវិញ ធ្វើឡើងសម្រាប់​តែ​ថ្នាក់​ទី៩ និង​ទី​១២​ នៃគ្រឹះស្ថានសិក្សារដ្ឋ។ បន្ថែមលើនេះ ដោយសារអត្រាឆ្លងមានកម្រិតទាប សាលារៀននៅក្នុង​ខេត្ត​ចំនួន​៤​ ​រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ត្រូវ​បាន​អនុញ្ញាត​ឱ្យបើក​ដំណើរ​ការ​គ្រប់​កម្រិត​សិក្សា​តាំង​ពី​ថ្នាក់​១ ដល់​ទី​១២៕

XS
SM
MD
LG