អតីតកម្មាភិបាលខ្មែរបីរូបគឺ អ្នកស្រីអ៊ឹម ចែម លោកអោ អាន និងលោកមាស មុត បានកំពុងរស់នៅក្នុងស្ថានភាពជីវិតខុសៗគ្នា។ អ្នកស្រីអ៊ឹម ចែម អតីតចៅហ្វាយស្រុកព្រះនេត្រព្រះក្នុងខេត្តបន្ទាយមានជ័យ ដែលបាននរួចពីបទចោទប្រកាន់រឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បានក្លាយជាគ្រិស្តសាសនិក ខណៈដែលលោកអោ អាន អតីតអនុលេខាភូមិភាគកណ្ដាល និងជាលេខាតំបន់៤១ក្នុងសម័យខ្មែរក្រហមបានបន្តជឿលើកម្មផលតាមព្រះពុទ្ធសាសនា។ លោកអោ អាន ស្នើឲ្យតុលាការលើកលែងការចោទប្រកាន់លើរូបលោក ដោយលោកអះអាងថា លោកមិនជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មណាមួយនោះទេ។ ចំណែកលោកមាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹករបស់សម័យខ្មែរក្រហម ក៏នៅមិនទាន់ជ្រះស្រឡះពីសាលាក្តីខ្មែរក្រហមនោះទេ។ រឿងក្តីរបស់អតីតមេបញ្ជាការកងទ័ពជើងទឹករូបនេះ ក៏ស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ផងដែរ។
កម្រងរូបភាព VOA៖ «អតីតមន្ត្រីខ្មែរក្រហមដែលរួចពីក្តីក្តាំ និងបន្តនៅជាប់បទប្រកាន់នៅសាលាក្តីខ្មែរក្រហម»
![លោកសុខ ខេមរា VOA កំពុងសម្ភាសលោកអោ អានដែលរឿងក្តីរបស់លោកកំពុងជាប់គាំងនៅសាលាក្តីខ្មែរក្រហម។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/f8142e16-0cf7-4843-b245-422e8c1fd6ea_w1024_q10_s.jpg)
១
លោកសុខ ខេមរា VOA កំពុងសម្ភាសលោកអោ អានដែលរឿងក្តីរបស់លោកកំពុងជាប់គាំងនៅសាលាក្តីខ្មែរក្រហម។ (ហ៊ុល រស្មី/VOA)
![លោកអោ អាន អតីតអនុលេខាភូមិភាគកណ្ដាល ក្នុងរបបខ្មែរក្រហម អង្គុយលើដីក្នុងចម្ការរបស់លោកក្នុងស្រុកកម្រៀង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/b7f774f5-e295-4651-be49-887bb7880886_w1024_q10_s.jpg)
២
លោកអោ អាន អតីតអនុលេខាភូមិភាគកណ្ដាល ក្នុងរបបខ្មែរក្រហម អង្គុយលើដីក្នុងចម្ការរបស់លោកក្នុងស្រុកកម្រៀង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
![លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹករបស់របបខ្មែរក្រហម ដែលរឿងក្តីរបស់លោកកំពុងបន្តទៅមុខទាំងភាពមិនច្បាស់លាស់នៅសាលាក្តីខ្មែរក្រហម អង្គុយនៅក្នុងគេហដ្ឋានរបស់លោកនៅស្រុកសំឡូត ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)](https://gdb.voanews.com/b4c54a98-ad05-479b-aa2a-8b481084d1c5_w1024_q10_s.jpg)
៣
លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹករបស់របបខ្មែរក្រហម ដែលរឿងក្តីរបស់លោកកំពុងបន្តទៅមុខទាំងភាពមិនច្បាស់លាស់នៅសាលាក្តីខ្មែរក្រហម អង្គុយនៅក្នុងគេហដ្ឋានរបស់លោកនៅស្រុកសំឡូត ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)
![អ្នកស្រីអ៊ឹម ចែមបង្ហាញភាពរីករាយនៅមុនពេល អ្នកស្រីរៀបចំបុណ្យណូអ៊ែល នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA) ](https://gdb.voanews.com/95831477-77cd-4ed7-9505-ec32d4e29e01_w1024_q10_s.jpg)
៤
អ្នកស្រីអ៊ឹម ចែមបង្ហាញភាពរីករាយនៅមុនពេល អ្នកស្រីរៀបចំបុណ្យណូអ៊ែល នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA)
![អ្នកស្រីអ៊ឹម ចែមអតីតកម្មាភិបាលខ្មែរក្រហមដែលរួចពីបទចោទប្រកាន់របស់សាលាក្តីខ្មែររឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ កំពុងអានគម្ពីរព្រះយេស៊ូវគ្រិស្ត នៅពេលធ្វើបុណ្យណូអ៊ែល នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA) ](https://gdb.voanews.com/2643b9a3-01a2-4dba-9536-114fbd792ef5_w1024_q10_s.jpg)
៥
អ្នកស្រីអ៊ឹម ចែមអតីតកម្មាភិបាលខ្មែរក្រហមដែលរួចពីបទចោទប្រកាន់របស់សាលាក្តីខ្មែររឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ កំពុងអានគម្ពីរព្រះយេស៊ូវគ្រិស្ត នៅពេលធ្វើបុណ្យណូអ៊ែល នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA)
![រង្វង់មូលនៅស្រុកអន្លង់វែង ដែលនៅចម្ងាយប្រមាណជាង៤គីឡូម៉ែត្រ ពីលំនៅដ្ឋានរបស់អ្នកស្រីអ៊ឹម ចែម។ (ហ៊ុល រស្មី/VOA) ](https://gdb.voanews.com/84476724-802d-46b8-86da-bd972eaaeb94_w1024_q10_s.jpg)
៦
រង្វង់មូលនៅស្រុកអន្លង់វែង ដែលនៅចម្ងាយប្រមាណជាង៤គីឡូម៉ែត្រ ពីលំនៅដ្ឋានរបស់អ្នកស្រីអ៊ឹម ចែម។ (ហ៊ុល រស្មី/VOA)
![អ្នកចូលរួមក្នុងពិធីបុណ្យណូអ៊ែល រៀបចំឡើងនៅវិហារសង់លើដីក្បែរផ្ទះអ្នកស្រីអ៊ឹម ចែម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA) ](https://gdb.voanews.com/74d9be25-92b4-4ac0-9d6f-972d424853a6_w1024_q10_s.jpg)
៧
អ្នកចូលរួមក្នុងពិធីបុណ្យណូអ៊ែល រៀបចំឡើងនៅវិហារសង់លើដីក្បែរផ្ទះអ្នកស្រីអ៊ឹម ចែម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA)