ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ចង់​ចាប់​ផ្តើម​ «តំបន់​អេកូ​ទេសចរណ៍‍» នៅ​​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ


លោក Eugenio Bito-onon ចៅហ្វាយ​កោះ​ដែល​​គ្រប់គ្រង​ដោយ​ហ្វីលីពីន​នៅ​ប្រជុំ​កោះ Spratly នេះ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ស្រុក​ថា​ជា​ក្រុម​កោះ Kalayaan ចង្អុល​ទៅ​តំបន់​ដែល​ហ្វីលីពីន​ទាម​ទារ​នៅ​លើ​ផែន​ទី​ កំឡុង​អាហារពេល​ល្ងាច​ដើម្បី​រៃ​អង្គាស​ប្រាក់​ស្វែង​រក​ការគាំទ្រ​ក្នុង​គម្រោង​ «តំបន់​អេកូ​ទេសចរណ៍‍» នៅ​ក្នុង​ទីក្រុង​ Makati ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា ឆ្នាំ​២០១៥។​
លោក Eugenio Bito-onon ចៅហ្វាយ​កោះ​ដែល​​គ្រប់គ្រង​ដោយ​ហ្វីលីពីន​នៅ​ប្រជុំ​កោះ Spratly នេះ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ស្រុក​ថា​ជា​ក្រុម​កោះ Kalayaan ចង្អុល​ទៅ​តំបន់​ដែល​ហ្វីលីពីន​ទាម​ទារ​នៅ​លើ​ផែន​ទី​ កំឡុង​អាហារពេល​ល្ងាច​ដើម្បី​រៃ​អង្គាស​ប្រាក់​ស្វែង​រក​ការគាំទ្រ​ក្នុង​គម្រោង​ «តំបន់​អេកូ​ទេសចរណ៍‍» នៅ​ក្នុង​ទីក្រុង​ Makati ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា ឆ្នាំ​២០១៥។​

កាល​ពី​ថ្ងៃ​អាទិត្យ​ប្រទេស​ហ្វីលីពីន​បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​គម្រោង​ «តំបន់​អេកូ​ទេសចរណ៍‍» នៅ​កណ្តាល​ប្រជុំ​កោះ Spratly ដែល​ជា​កន្លែង​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពី​ថ្ងៃ​អាទិត្យ​ប្រទេស​ហ្វីលីពីន​បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​គម្រោង​ «តំបន់​អេកូ​ទេសចរណ៍‍» នៅ​កណ្តាល​ប្រជុំ​កោះ Spratly ដែល​ជា​កន្លែង​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នក​តស៊ូ​មតិដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​បុព្វហេតុ​ហ្វីលីពីន​ កំពុង​ស្នើ​ឡើងនូវ​គំនិត​នៃ​ការ​បង្កើត​តំបន់​អេកូ​ទេសចរណ៍​នេះ​ នៅ​ក្នុង​ប្រជុំ​កោះ Spratly ដែល​មាន​ការ​ដណ្តើម​កាន់កាប់​គ្នា​យ៉ាង​ក្តៅ​គគុក​នោះ។ ប្រទេស​ចិន ​វៀតណាម​និង ​តៃវ៉ាន់​ ទាមទារ​ដែន​សមុទ្រ​នេះ​ស្ទើរ​តែ​ទាំង​មូល ខណៈ​ពេល​ដែល​ប្រទេស​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង ​ប្រទេស​ព្រុយណេ​ទាមទារ​ផ្នែក​មួយ​ចំនួន។

លោក Eric Lachica នៃ​វិទ្យាស្ថាន​ហ្វីលីពីន​សហរដ្ឋ​អាមេរិក​សម្រាប់​អភិបាលកិច្ច​ល្អ​ ឬ​ US- Pinoys for Good Governance បាន​និយាយ​ថា​ តំបន់​ទេសចរណ៍នេះ​នឹង​ក្លាយ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ដោះស្រាយ​ការ​ទាមទារ​ត្រួត​ស៊ីគ្នា ដោយ​សារ​តែ​ប្រទេស​នីមួយៗ​ មាន​ការ​សាងសង់​នៅក្នុង​តំបន់​កោះ​ថ្ម​ប៉ប្រះ​ទឹក​ទាំងនោះ។

«ចូរ​យើង​ការពារ​ផល​ប្រយោជន៍​របស់​យើង។ ប្រទេស​ចិន​មាន​ប្រាំបួន​[កន្លែង]។ ប្រទេស​ហ្វីលីពីន​មាន​ប្រាំបួន។ ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​ប្រាំ។ វៀតណាម​មាន ៤៨។ ដូច្នេះ​ខ្ញុំ​គិត​ថា ​ដើម្បី​ការពារ​អ្វី​ដែល​ពួក​គេ​មាន​នោះ ​នេះ​គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​ឥត​ខ្ចោះ។ វា​បាន​កាត់បន្ថយ​នូវ​ការ​ឈឺ​ក្បាល​ទាក់ទង​នឹង​បញ្ហា​កងទ័ព​របស់​ពួកគេ​បាន​ ហើយ​ក្នុង​ពេល​តែមួយ​វា​ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួក​គេ»។

ឥឡូវ​នេះ​ យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ទាមទារ​បី គឺ​ប្រទេស​ម៉ាឡេស៊ី ​វៀតណាម​និង ​ប្រទេស​ចិន​ដែល​មាន​តំបន់​ទេសចរណ៍​ក្នុង​ចំណោម​ប្រជុំ​កោះ Spratly និង​ថ្ម​ប៉ប្រះ​ទឹក​ មាន​ជម្លោះ​ផ្សេង​ទៀត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Lachica និយាយ​ថា​លោក​បាន​មាន​គំនិត​បង្កើត​គម្រោង​នេះបន្ទាប់​ពី​លោក​បាន​ជួប​លោក Eugenio Bito-onon ចៅហ្វាយ​កោះ​ដែលគ្រប់គ្រង​ដោយ​ហ្វីលីពីន​នៅ​ប្រជុំ​កោះ Spratly នេះ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ស្រុក​ថា​ជា​ក្រុម​កោះ Kalayaan។

លោក​ Bito-onon បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ទីក្រុង​ម៉ានីល​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោកមាន​គំនិត​អំពី​«វិស័យ​ទេសចរណ៍​សម្រាប់​សន្តិភាព‍» ជា​យូរយារ​ណាស់​មក​ហើយ។

«ប៉ុន្តែ​នៅ​ក្នុង​តួនាទីរបស់​ខ្ញុំ​ជា​អាជ្ញាធរ​មូលដ្ឋានម្នាក់​គឺ​រដ្ឋបាល​ក្រុង Kalayaan ខ្ញុំនឹង​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រៀប​ចំ​ដើម្បី​អាច​ឈាន​ដល់​កម្រិត​នៃ​ភាព​ងាយស្រួល ​ដែល​យើង​អាច​នាំ​ភ្ញៀវ​ទេសចរ​ទៅ​ទីនោះ។ ហើយ​បើ​គ្មាន​គោល​នយោបាយ​យល់​ព្រមក្នុង​កម្រិត​ថ្នាក់​ជាតិ ​វា​នឹង​ជាការ​លំបាក​ខ្លាំង​ណាស់​សម្រាប់ខ្ញុំ»។

លោកLachica បាន​និយាយ​ថាស្ថានភាពដ៏​ល្អ​បំផុត​ដែល​លោក​ប្រាថ្នា​ចង់​បាន​នោះ​គឺ​នឹង​ការ​សេចក្តី​សម្រេច​មួយ​ដោយ​ព្រឹទ្ធសភា​ប្រទេស​ហ្វីលីពីន​ បន្ទាប់​មក​គាំទ្រ​ដោយ​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន ទើបអាច​ស្នើ​សុំ​ទៅ​ប្រទេស​ចិន ​និង​ ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស។

លោក​ Bito​-onon បាន​និយាយ​ថា ​លោក​មាន​ទស្សនវិស័យ​ទៅ​មុខ​ថា​នឹង​មាន​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរមក​ពី​កោះ​កាន់​កាប់​សំខាន់​គឺ Thitu ទៅ​កោះតូចៗដ៏​ស្រស់​ស្អាត​ទាំង​ពីរ​នៅ​ក្បែរ​នោះ ​ដែល​ជា​កោះ​មាន​លក្ខណៈធម្មជាតិ​គ្រប់គ្រង​ដោយ​ប្រទេស​ហ្វីលីពីន។ លោក​បាន​ចង្អុល​បង្ហាញ​ថា ​ជម្រក​មួយ​ដែល​គេ​គ្រោង​នឹង​ស្ថាបនា​នៅ​កោះ Thitu ​អាច​បម្រើ​ជា​កន្លែង​ឈប់សម្រាក​នៅ​ពេល​អាកាសធាតុ​មិន​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពីកោះ​នានា​ដែល​កាន់​កាប់​ដោយ​ប្រទេស​ផ្សេង​ទៀត៕

ប្រែ​សម្រួល​ដោយ មាន ឥស្សរាយស​

XS
SM
MD
LG