ប្រជាពលរដ្ឋនៅភ្នំពេញរីករាយកម្សាន្តជុំគ្នានៅរមណីយដ្ឋានវត្តភ្នំដូនពេញ នាបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
នាថ្ងៃទី ១ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនៅរាជធានីភ្នំពេញ បានមកប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញនៅរមណីយដ្ឋានវត្តភ្នំដូនពេញ ដើម្បីមកលេងកម្សាន្តបាញ់ទឹក ប៉ាតម្សៅគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ។ជាមួយគ្នានោះដែរគេក៏ឃើញមានឡានទឹករបស់រដ្ឋចូលមកបាញ់ជាច្រើនឡានកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយបន្ថែមទៀត ដោយមានការលោត ស្រែកហ៊ោកញ្រ្ជៀវយ៉ាងសប្បាយក្រៃលែង នាឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ក្នុងឆ្នាំថោះ ២០២៣ នេះ៕