ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​មន្ទីរ​បញ្ចកោណ​ស្វះស្វែង​បង្កើន​ចំណង​ទាក់ទង​ជាមួយ​វៀតណាម ខណៈ​មាន​ការរារែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស


រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Lloyd Austinដើរ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​​ប្រទេស​​វៀតណាម​លោក Phan Van Giang ពេល​លោក​ទាំងពីរ​ត្រួតពិនិត្យ​ឆ្មាំ​កិត្តិយស​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Lloyd Austinដើរ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​​ប្រទេស​​វៀតណាម​លោក Phan Van Giang ពេល​លោក​ទាំងពីរ​ត្រួតពិនិត្យ​ឆ្មាំ​កិត្តិយស​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហ​រដ្ឋ​អាមេរិក​លោក ​Lloyd Austin ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​ស្វះស្វែងបង្កើន​ចំណង​ទាក់ទង​ខាង​សន្តិសុខ​ជាមួយ​ប្រទេស​វៀតណាម ​ដែល​មាន​ការ​យឺតយ៉ាវ​ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ឃើញ​កំណើន​សកម្មភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ គួរឱ្យ​ភ្ញាក់ផ្អើល។ ​នេះ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

ថ្វី​បើ​ទំនាក់​ទំនង​យោធា​កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​បួន​ទសវត្សរ៍​បន្ទាប់ពី​សង្គ្រាម​វៀតណាម​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៥​មក ​រដ្ឋបាល​លោក​ប្រធានាធិបតី ​Joe Biden ​បាន​និយាយ​ថា ទំនាក់​ទំនង​នេះ​ មាន​កំហិត​លុះត្រា​រដ្ឋាភិបាល​ក្រុង​ហាណូយ​ធ្វើ​ឲ្យ​ជឿនលឿន​ផ្នែក​សិទ្ធិ​មនុស្ស។​

ប្រទេស​វៀតណាម​ បាន​ក្លាយ​ជា​ប្រទេស​ប្រឆាំង​ការ​ទាមទារ​ដែន​ទឹក​របស់​ប្រទេស​ចិន​ខ្លាំង​បំផុត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​បាន​ទទួល​សម្ភារៈ​យោធា​របស់​សហ​រដ្ឋ​អាមេរិក ​រួមមាន​នាវា​ចំបាំង​ការពារ​ដែន​សមុទ្រ។ ​

មុន​ជំនួប​ជាមួយ​សមភាគី​វៀតណាម​របស់​លោក​នៅ​ក្នុង​ទីក្រុង​ហាណូយ ​ លោក ​Austin ​បាន​និយាយ​ថា ​សហ​រដ្ឋ​អាមេរិក ​មិន​បាន​សុំ​ឲ្យ​វៀតណាម​ជ្រើសរើស​រវាង​សហ​រដ្ឋ​អាមេរិក​ និងប្រទេសចិន​ទេ។​

លោក​បាន​មាន​ប្រសាសន៍​ថា​ «គោល​ដៅ​សំខាន់​មួយ​របស់​យើង ​គឺ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ សម្ព័ន្ធ​មិត្ត​ និង​ដៃគូ​របស់​យើង​មាន​សេរីភាព​ និង​ឱកាស​ធ្វើ​ផែនការ​អនាគត​របស់​ខ្លួន​ផ្ទាល់»។​

លោក​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​ទេ ក៏​ប៉ុន្តែ ​មាន​ការ​យល់​ដឹង​នៅ​ក្នុង​តំបន់​អាស៊ី​ថា ​ប្រទេស​ចិន​ កំពុង​ធ្វើ​ឲ្យ​ប្រទេស​នានា​ជ្រើសរើស​រវាង​ខ្លួន​ និង​សហ​រដ្ឋ​អាមេរិក ​នៅពេល​ដែល​ភាព​តាន​តឹង​កើន​ឡើង​រវាង​ប្រទេស​មហា​អំណាច​ទាំងពីរ។ ​

កាលពី​ថ្ងៃ​ពុធ ​នាវា​ចំបាំង​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់។ ប្រតិបត្តិការ​ធម្មតា​បែប​នេះ​ តែងតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​សម្បារ៕

XS
SM
MD
LG