ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ប៉ាគីស្ថាន​ជួប​ដំរី​ឯកោ​ មុន​បញ្ជូន​ទៅ​កម្ពុជា


ដំរី​ឈ្មោះ Kaavan កំពុង​រង់ចាំ​ឲ្យ​គេ​ដឹកជញ្ជូន​ទៅ​ទីជម្រក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​ជប់លៀងលា​គ្នា​មួយ នៅ​សួនសត្វ Marghazar ទីក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ដំរី​ឈ្មោះ Kaavan កំពុង​រង់ចាំ​ឲ្យ​គេ​ដឹកជញ្ជូន​ទៅ​ទីជម្រក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​ជប់លៀងលា​គ្នា​មួយ នៅ​សួនសត្វ Marghazar ទីក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតី​ប៉ាគីស្ថាន​លោក ​Arif Alvi​ បាន​ជួប​ជា​ចុងក្រោយ​ជាមួយ ដំរី​ឯកោ​ឈ្មោះ​ Kaavan​នៅ​សួន​សត្វនៃ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​ ប្រទេស​ប៉ាគីស្ថាន ​កាលពី​ថ្ងៃ​អង្គារទី​២៤​ ខែ​វិច្ឆិកា​ គឺ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​សត្វ​នេះ​ទៅ​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ​កម្ពុជា។​

បន្ទាប់​ពី​យុទ្ធនាការ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ដោយ​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សត្វ​និង​តារា​ចម្រៀង​ល្បីគឺ​អ្នកស្រី​ Cher ដែល​ជួយ​សង្គ្រោះ​ដំរី​នេះ​ពី​ស្ថានភាព​ដ៏​សែន​អាក្រក់​ដោយ​គ្មាន​ដៃគូ​នោះ​ ទី​បំផុត​ដំរី ឈ្មោះ​ Kaavan ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​ដែន​ជម្រក​សត្វ​ដំរី​នៅ​ថ្ងៃ​អាទិត្យ​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា​ខាង​មុខ។​

លោក​ Alvi ​ដែល​ពាក់​ម៉ាស់​និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី Samina ​បាន​ឲ្យ​ Kaavan ​ស៊ី​ចេកនៅ​ពេល​ពួក​គេ​ពិភាក្សា​ជាមួយ​សមាជិក​នៃ​អង្គការ​ជួយ​សង្គ្រោះ​សត្វ​គឺ​ អង្គការ​ Four Paws ​អំពី​ផែនការ​ដឹក​ដំរី​នេះ។

លោក​ Alvi​ បាន​និយាយ​ថា៖ ​«ខ្ញុំ​ប្រាកដ​ក្នុងចិត្តថា​ នៅ​ប្រទេស​កម្ពុជា​ដំរី​នេះ​នឹង​មាន​សុភមង្គល​ ពីព្រោះ​អស់​ពេលយូរ​ណាស់​ទើប​គេដឹង​ថា​ ដំរី​នេះ​មាន​ភាព​តាន​តឹង​ផ្លូវ​ចិត្ត»។

ដំរី​ឈ្មោះ ​Kaavan ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ចូលចិត្ត​ស្តាប់​ភ្លេង​និង​ចូលចិត្ត​លោក​ Amir Khalil ​បុគ្គលិក​សត្វព្រៃ​នៃ​អង្គការ​ Four Paws​ ដែល​មាន​ចំណង​ផ្លូវចិត្ត​ជាមួយ​ដំរី​ ដោយ​ច្រៀង​ចម្រៀង​ Frank Sinatra ។ ដំរី​នេះ​ធ្លាប់​គឃ្លើន​ដាក់មនុស្ស​នាពេល​កន្លង​មក។

ដំរី​នេះ​នឹង​ត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ហ្វឹកហាត់​អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍​ជាមួយ​អ្នក​ឯកទេស​អន្តរជាតិ​ដែល​ប្រើ​ចេក ​ដើម្បី​ឲ្យ​ដំរី​នេះ​ព្រម​នៅ​កន្លែង​ចង្អៀត​និង​សំឡេង​ខ្លាំងៗ​ពេល​ជិះយន្តហោះ​១០​ម៉ោង។​

វិស្វករ​ដែល​រៀបចំ​ទ្រុង​ដឹក​ដំរី​និយាយ​ថា ​ទ្រុង​នេះ​លាប​ពណ៌​តាម​បែប​ប្រពៃណី​ប៉ាគីស្ថាន​ដែល​តុបតែង​ដោយ​រូប​សត្វ​ពណ៌ឆើត​និង​ទង់ជាតិ​ប៉ាគីស្ថាន​ដើម្បី​អបអរ​ពិធី​រីករាយ​នេះ។

តារា​ចម្រៀង​ ​Cher​ គ្រោង​នឹង​ទៅ​ទីក្រុង​អ៊ីស្លាម៉ាបាដនៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ជួប​និង​ជូន​ដំណើរ​ដំរី​ ដែល​នាង​បាន​ធ្វើការជួយ​សង្គ្រោះ​អស់ជាច្រើន​ឆ្នាំ​នោះ៕

XS
SM
MD
LG