ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅអធិការវត្តក្នុងខេត្តកំពង់ចាមយល់ព្រមកែប្រែសំណង់កុដិ ក្រោយមានការរិះគន់


រូបភាពដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក បង្ហាញឱ្យឃើញសំណង់កុដិក្នុងវត្តមួយ ក្នុងភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (Facebook/មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម)
រូបភាពដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក បង្ហាញឱ្យឃើញសំណង់កុដិក្នុងវត្តមួយ ក្នុងភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (Facebook/មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម)

ក្រោយ​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​សំណង់​កុដិ ចៅ​អធិការ​វត្ត​គិរីសាលវ័ន​ ហៅ​វត្ត​ថ្មី​ក្នុង​ខេត្ត​កំពង់ចាម ​បាន​ទទួល​ស្គាល់​ថា ​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​សាងសង់​កុដិ​មួយ​នេះ ហើយ​យល់​ព្រម​ក្នុង​ការ​កែ​សម្រួល​ឡើង​វិញ។

មន្ទីរ​ធម្មការ​និង​សាសនា​ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​មីនា ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​ សំណង់​កុដិ​ក្នុង​វត្ត​មួយ​ក្នុង​ភូមិ​ទួលត្រាច​ ឃុំ​ទ្រាន​ ស្រុក​កំពង់សៀម ពិត​ជា​បាន​សាងសង់​ខុស​ពី​រចនាបថ​ខ្មែរ​នៅ​ផ្ទៃ​ខាង​មុខ​ បន្ទាប់​ពី​ការ​ចុះ​ត្រួត​ពិនិត្យ។ មន្ទីរ​បញ្ជាក់​ថា ​ការ​សាងសង់​កុដិ​នេះ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​ការងារ​សាង​សង់​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​ ២០១៨។

មន្ទីរ​ធម្មការ​និង​សាសនា បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «សាមី​វត្ត​យល់​ព្រម​កែ​សម្រួល​ឡើង​វិញ ដោយ​យក​តាម​រចនាបថ​ខ្មែរ តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា»។

ក្រោយ​មាន​ការ​ណែនាំ​ពី​មន្ទីរ​ធម្មការ និង​សាសនា ចៅ​អធិការ​វត្ត ព្រះ​អង្គ ប៊ន ស្រឿន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើង​ថា​ សំណង់​កុដិ​ផ្ទៃ​ខាង​មុខ​ពិត​ជា​មិន​សម​ស្រប​ជា​លក្ខណៈ​របស់​ខ្មែរ​មែន ដោយ​មូលហេតុ​មក​ពី​ការ​កែប្រែ​ប្លង់​ខុស​ពី​រចនាបថ​ដើម​ដែល​បាន​សិក្សា​ជា​មួយ​វិស្វករ​ខ្មែរ។ ចៅអធិការ​បញ្ជាក់​ថា ​វត្ត​យល់​ព្រម​កែសម្រួល​ឡើង​វិញ ដោយ​យក​តាម​រចនាបថ​ខ្មែរ តាម​បែប​ប្រពៃណី​ព្រះ​ពុទ្ធសាសនា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG