ប្រជាជាតិដែនកោះប៉ាស៊ីហ្វិកបញ្ចុះបញ្ចូលសភាអាមេរិកឱ្យផ្តល់ជំនួយដល់ពួកគេ
មេដឹកនាំមកពីរដ្ឋសហព័ន្ធមីក្រូណេស៊ី កោះ Marshall និងកោះ Palau បាននិងកំពុងបញ្ចុះបញ្ចូលឱ្យសភាអាមេរិកផ្តល់មូលនិធិឡើងវិញចំពោះកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលគេហៅថា កិច្ចព្រមព្រៀងសមាគមសេរី ឬ Compacts of Free Association។ កិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំដែលមានទឹកប្រាក់ ៧ ពាន់លានដុល្លារនេះ ធានាឱ្យសហរដ្ឋអាមេរិកមានសិទ្ធិផ្តាច់មុខចូលទៅក្នុងសម្ព័ន្ធមិត្តសំខាន់ទាំងបីនៅប៉ាស៊ីហ្វិក និងសិទ្ធិបដិសេធមិនឱ្យអ្នកដទៃចូលក្នុងប្រទេសទាំងនោះ ជាថ្នូរនឹងជំនួយសេដ្ឋកិច្ចដ៏សំខាន់។ អ្នកស្រី Jessica Stone នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៧ វិច្ឆិកា ២០២៤
លោក Donald Trump ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
-
០២ វិច្ឆិកា ២០២៤
អ្នកស្រី Harris៖ ពីកូនជនអន្តោប្រវេសន៍ទៅជាបេក្ខជនប្រធានាធិបតី