រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ ស្លូវ៉ាគី ហ្វាំងឡង់ អាមេនី ស៊ីរី អ៊ីស្រាអែល ហ្គាណា អ៊ីតាលី និងលីប៊ី។
រូបភាពជុំវិញពិភពលោក ០៨ តុលា ២០១៧
![បាតុកម្មដែលគាំទ្រដល់សហជីពមួយរៀបចំដោយសង្គមស៊ីវិលក្នុងតំបន់ Catalonia ធ្វើដំណើរកាត់តាមផ្លូវនៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/b3415c51-b62c-437e-9a55-fec85d716d85_w1024_q10_s.jpg)
១
បាតុកម្មដែលគាំទ្រដល់សហជីពមួយរៀបចំដោយសង្គមស៊ីវិលក្នុងតំបន់ Catalonia ធ្វើដំណើរកាត់តាមផ្លូវនៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![ក្មេងម្នាក់ប៉ះរបស់មានពន្លឺមួយដែលគេហៅថា The Museum of the Moon បង្កើតឡើងដោយសិល្បករអង់គ្លេស Luke Jerram និងបានដាក់តាំងបង្ហាញនៅសួន Medical Garden ក្នុងក្រុង Bratislava សាធារណរដ្ឋស្លូវ៉ាគី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យ White Night។](https://gdb.voanews.com/086442a0-286d-4575-808c-8a9b9a1ef240_w1024_q10_s.jpg)
២
ក្មេងម្នាក់ប៉ះរបស់មានពន្លឺមួយដែលគេហៅថា The Museum of the Moon បង្កើតឡើងដោយសិល្បករអង់គ្លេស Luke Jerram និងបានដាក់តាំងបង្ហាញនៅសួន Medical Garden ក្នុងក្រុង Bratislava សាធារណរដ្ឋស្លូវ៉ាគី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យ White Night។
![នាង Maria Sotskova មកពីរុស្ស៊ីប្រកួតនៅក្នុងព្រឹត្តិការណ៍ជិះស្គីទឹកកកសម្រាប់នារីដើម្បីដណ្តើមយកពានរង្វាន់ Finlandia Trophy នៅទីលាន Metro ក្នុងក្រុង Espoo ប្រទេសហ្វាំងឡង់។](https://gdb.voanews.com/827b6d2e-0cc6-4561-be8c-525c588a8a06_w1024_q10_s.jpg)
៣
នាង Maria Sotskova មកពីរុស្ស៊ីប្រកួតនៅក្នុងព្រឹត្តិការណ៍ជិះស្គីទឹកកកសម្រាប់នារីដើម្បីដណ្តើមយកពានរង្វាន់ Finlandia Trophy នៅទីលាន Metro ក្នុងក្រុង Espoo ប្រទេសហ្វាំងឡង់។
![ស្ត្រីម្នាក់ធ្វើការអធិដ្ឋាននៅក្នុងព្រះវិហារ Sts. Paul and Peter ក្នុងប្រទេសអាមេនី។](https://gdb.voanews.com/05743533-b27f-4db6-b045-c27af2f81176_w1024_q10_s.jpg)
៤
ស្ត្រីម្នាក់ធ្វើការអធិដ្ឋាននៅក្នុងព្រះវិហារ Sts. Paul and Peter ក្នុងប្រទេសអាមេនី។
![រថយន្តយោធាមួយរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីកំពុងបើកនៅលើផ្លូវមួយនៅសមរភូមិជួរមុខនៅក្នុងក្រុង Raqqa ប្រទេសស៊ីរី។](https://gdb.voanews.com/6127578b-43f1-45b0-b4bd-e43c0f017ffa_w1024_q10_s.jpg)
៥
រថយន្តយោធាមួយរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីកំពុងបើកនៅលើផ្លូវមួយនៅសមរភូមិជួរមុខនៅក្នុងក្រុង Raqqa ប្រទេសស៊ីរី។
![លោក Lanny Dean ដើរកាត់ផ្លូវ Beach Boulevard ដែលលិចទឹកនៅក្បែរកាស៊ីណូ Harrahs នៅពេលដែលព្យុះសង្ឃរា Nate បោកបក់ទៅលើឆ្នេរនៅក្នុងក្រុង Biloxi រដ្ឋ Mississippi។](https://gdb.voanews.com/45450a8f-f947-4ab6-a91f-08f9d2e9b32f_w1024_q10_s.jpg)
៦
លោក Lanny Dean ដើរកាត់ផ្លូវ Beach Boulevard ដែលលិចទឹកនៅក្បែរកាស៊ីណូ Harrahs នៅពេលដែលព្យុះសង្ឃរា Nate បោកបក់ទៅលើឆ្នេរនៅក្នុងក្រុង Biloxi រដ្ឋ Mississippi។
![ស្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីនចូលរួមនៅក្នុងការដើរក្បួនមួយដែលរៀបចំដោយអង្គការ Women Wage Peace នៅក្បែរសមុទ្រ Dead Sea។ ស្ត្រីរាប់ពាន់នាក់កំពុងចូលរួមក្នុងការដើរក្បួននៅជុំវិញតំបន់នេះ ដោយទាមទារឲ្យមេដឹកនាំរបស់ពួកគេធ្វើសកម្មភាពដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាព។](https://gdb.voanews.com/36a982e6-4d9f-4b5a-b6d0-8e893a0a79eb_w1024_q10_s.jpg)
៧
ស្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីនចូលរួមនៅក្នុងការដើរក្បួនមួយដែលរៀបចំដោយអង្គការ Women Wage Peace នៅក្បែរសមុទ្រ Dead Sea។ ស្ត្រីរាប់ពាន់នាក់កំពុងចូលរួមក្នុងការដើរក្បួននៅជុំវិញតំបន់នេះ ដោយទាមទារឲ្យមេដឹកនាំរបស់ពួកគេធ្វើសកម្មភាពដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាព។
![បុគ្គលិកពន្លត់អគ្គិភ័យស្ថិតនៅកន្លែងកើតហេតុនៃការផ្ទុះធុងហ្គាស នៅក្នុងក្រុង Accra ប្រទេសហ្គាណា។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសហ្គាណានិយាយថា ការផ្ទុះធុងហ្គាសនេះកើតឡើងបន្ទាប់ពីមានការផ្ទុះពីរផ្សេងទៀត និងបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់នៅជាយក្រុង Legon។](https://gdb.voanews.com/6bacf503-c112-4e86-8636-cf5936f6e0d2_w1024_q10_s.jpg)
៨
បុគ្គលិកពន្លត់អគ្គិភ័យស្ថិតនៅកន្លែងកើតហេតុនៃការផ្ទុះធុងហ្គាស នៅក្នុងក្រុង Accra ប្រទេសហ្គាណា។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសហ្គាណានិយាយថា ការផ្ទុះធុងហ្គាសនេះកើតឡើងបន្ទាប់ពីមានការផ្ទុះពីរផ្សេងទៀត និងបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់នៅជាយក្រុង Legon។
![ផ្ទះបែកបាក់មួយត្រូវបានគេថតបាន នៅពេលដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត បន្ទាប់ពីមានព្យុះសង្ឃរា Maria នៅក្បែរក្រុង Comerio កោះ Puerto Rico កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។](https://gdb.voanews.com/da52cc5f-4a33-4aeb-83d9-c52e2a3c2ecb_w1024_q10_s.jpg)
៩
ផ្ទះបែកបាក់មួយត្រូវបានគេថតបាន នៅពេលដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត បន្ទាប់ពីមានព្យុះសង្ឃរា Maria នៅក្បែរក្រុង Comerio កោះ Puerto Rico កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។
![ទូកក្តោងជាច្រើនធ្វើការប្រណាំងគ្នាក្នុងពេលប្រកួតទូកក្តោង Barcolana លើកទី៤៩ នៅក្នុងប្រទេសអ៊ីតាលី។](https://gdb.voanews.com/af785473-62e1-4238-a5c0-67aa093bee17_w1024_q10_s.jpg)
១០
ទូកក្តោងជាច្រើនធ្វើការប្រណាំងគ្នាក្នុងពេលប្រកួតទូកក្តោង Barcolana លើកទី៤៩ នៅក្នុងប្រទេសអ៊ីតាលី។
![ប៉ូលិសអេស្ប៉ាញនិយាយជាមួយនឹងក្រុមបាតុករក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការទាមទាររបស់រដ្ឋាភិបាលតំបន់ Catalonia សម្រាប់ការបំបែករដ្ឋចេញពីប្រទេសអេស្ប៉ាញ នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/1cb3da16-1124-4823-b09b-836f4fe7b79b_w1024_q10_s.jpg)
១១
ប៉ូលិសអេស្ប៉ាញនិយាយជាមួយនឹងក្រុមបាតុករក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការទាមទាររបស់រដ្ឋាភិបាលតំបន់ Catalonia សម្រាប់ការបំបែករដ្ឋចេញពីប្រទេសអេស្ប៉ាញ នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![សត្វព្រាបត្រូវបានប្រលែងសម្រាប់ជនរងគ្រោះនៃការបាញ់ប្រហារនៃការប្រគុំតន្ត្រី Route 91 Harvest នៅទីលាន City Hall ក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។](https://gdb.voanews.com/8b5bc156-a571-4393-bb31-2d9ced9ebd8e_w1024_q10_s.jpg)
១២
សត្វព្រាបត្រូវបានប្រលែងសម្រាប់ជនរងគ្រោះនៃការបាញ់ប្រហារនៃការប្រគុំតន្ត្រី Route 91 Harvest នៅទីលាន City Hall ក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។
![ជនទេសន្តរប្រវេសន៍នឹងត្រូវគេចាប់បញ្ជូនទៅមណ្ឌលឃុំខ្លួន នៅក្នុងប្រទេសលីប៊ី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។](https://gdb.voanews.com/43679675-815e-4db8-be45-1c665e589951_w1024_q10_s.jpg)
១៣
ជនទេសន្តរប្រវេសន៍នឹងត្រូវគេចាប់បញ្ជូនទៅមណ្ឌលឃុំខ្លួន នៅក្នុងប្រទេសលីប៊ី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។