រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ មកពីប្រទេសកាតា ប៉ាឡេស្ទីន អ៊ុយក្រែន ហ្វីលីពីន អ៊ីស្រាអែល ឥណ្ឌា អេស្ប៉ាញ និងប៊ែលហ្ស៊ិក។
រូបភាពជុំវិញពិភពលោក ០៦ តុលា ២០១៩

១
កីឡាការនី Ese Brume មកពីនីហ្សេរីយ៉ាប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រលោតចម្ងាយសម្រាប់ស្ត្រីដើម្បីពានរង្វាន់ IAAF Athletics World Championships ឆ្នាំ២០១៩ នៅស្តាតអន្តរជាតិ Khalifa ក្នុងក្រុងដូហា ប្រទេសកាតា។

២
កសិករម្នាក់ធ្វើការប្រមូលផលនៅក្នុងកសិដ្ឋានមួយក្នុងក្រុង Deir el-Balah តំបន់ Gaza។

៣
បាតុករដុតភ្លើងនៅក្នុងពេលប្រមូលផ្តុំមួយនៅទីលានឯករាជ្យក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។ មនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងផែនការរបស់លោកប្រធានាធិបតីក្នុងការផ្អាកការបោះឆ្នោតក្នុងមូលដ្ឋានមួយនៅក្នុងភាគខាងកើតដែលកាន់កាប់ដោយក្រុមឧទ្ទាម ដែលជាវិធានការមួយគេយល់ថា ជាសម្បទានដល់រុស្ស៊ី។

៤
ឆ្មាមួយក្បាលមើលចេញពីទ្រុងរបស់វានៅក្នុងកម្មវិធីឲ្យពរសត្វប្រចាំឆ្នាំនៅព្រះវិហារ Our Ladies of Remedies Parish ក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៥
អ្នកបុរាណវិទ្យារបស់អ៊ីស្រាអែលធ្វើការនៅកន្លែងបុរាណមួយឈ្មោះ En Esur ទីដែលទីក្រុងបុរាណដែលមានអាយុ៥.០០០ឆ្នាំមិនទាន់ត្រូវបានគេរកឃើញ នៅក្បែរក្រុង Harish របស់អ៊ីស្រាអែល។

៦
កុមារី Nidhi Bhattacharjee អាយុ៥ឆ្នាំ តុបតែងជាព្រះ Kumari ស្ងាបនៅពេលនាងត្រូវបានបព្វជិតហិណ្ឌូគោរព ដែលជាផ្នែកមួយនៃពិធីបុណ្យប្រពៃណី Durga Puja នៅក្នុងក្រុង Agartala ប្រទេសឥណ្ឌា។

៧
អ្នកគាំទ្រគណបក្សស្តាំនិយម VOX របស់អេស្ប៉ាញធ្វើការប្រមូលផ្តុំនៅមុខថ្ងៃបោះឆ្នោតសកល នៅទីលានជល់គោ Vistalegre ក្នុងក្រុង Madrid។

៨
សត្វក្តាន់ឈ្មោលមួយក្បាលស្រែកនៅតំបន់ទេសចរណ៍ Domaine des Grottes de Han in Han-sur-Lesse ក្នុងប្រទេសប៊ែលហ្ស៊ិក។