រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសហៃទី ស.រ.អា ឥណ្ឌា បារាំង ហ្វីលីពីន រុស្ស៊ី ស្វីស លីប៊ី និងគុយបា។
រូបភាពជុំវិញពិភពលោក ០៥ តុលា ២០១៦

១
ស្រ្តីម្នាក់ធ្វើដំណើរនៅលើផ្លូវជាតិមួយគ្របដណ្តប់ដោយដុំថ្ម បន្ទាប់ពីការបោកបក់នៃព្យុះសង្ឃរា Matthew ទៅលើខេត្ត Guantanamo នៅប្រទេសគុយបា។

២
មនុស្សម្នាដើរកាត់ផ្លូវលិចទឹកមួយ ខណៈពេលដែលព្យុះសង្ឃរា Matthew បានបោកបក់ឆ្លងកាត់ទីក្រុង Port-au-Prince នៅប្រទេសហៃទី កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។

៣
ជនចំណាកស្រុកព្យាយាមទាញទារកម្នាក់ចេញពីទឹក ខណៈពេលពួកគេរង់ចាំការសង្រ្គោះពីសំណាក់អង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms នៅតំបន់សមុទ្រមេឌីទែរ៉ានេ ចម្ងាយ ១២ម៉ាយ (១៩,៣១ គីឡូម៉ែត្រ) ប្រទេសលីប៊ី កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។

៤
អ្នកទេសចរដើរនៅលើភ្នំ Niederhorn ជិតក្រុង Interlaken ប្រទេសស្វីស។

៥
ថយន្តមួយបើកតាមបណ្តោយផ្លូវឆ្លងកាត់ព្រៃមួយនៅថ្ងៃមានភ្លៀងធ្លាក់នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៦
ក្មេងៗឈរមើល ខណៈដែលជនសង្ស័យពាក់ព័ន្ធរឿងគ្រឿងញៀន ដែលត្រូវបានចាប់ខ្លួន (មិនមានក្នុងរូបភាព) រង់ចាំនៅ ខាងក្រៅតំបន់ជួញដូរគ្រឿងញៀនមួយ បន្ទាប់ពីមានការចុះបង្រ្កាបមួយជិតកន្លែងចាក់សំរាម Payatas នៅតំបន់ជាយក្រុង Quezon ភាគខាងជើងក្រុងម៉ានីល។ ជនសង្ស័យពីរនាក់ត្រូវបានសម្លាប់ ហើយមនុស្សប្រហែល ៩០នាក់ ត្រូវបានចាប់ខ្លួននៅអំឡុងពេលយុទ្ធនាការ «សង្រ្គាមប្រឆាំងគ្រឿងញៀន» របស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។

៧
រូបតុក្កតាតុបតែងសម្រាប់ពិធីបុណ្យ Halloween ដែលរួមមានជញ្ជាំងតាមបណ្តោយព្រំដែន និងរូបតុក្កតាលោក Donald Trump លោកស្រី Hillary Clinton និងលោក Bernie Sanders ត្រូវបានដាក់បង្ហាញនៅក្នុងសួនច្បារផ្ទះរបស់លោក Matt Warshauer នៅក្រុង West Hartford រដ្ឋ Connecticut កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។

៨
តារាម៉ូដែលម្នាក់បង្ហាញពីស្នាដៃដោយរចនាម៉ូដជនជាតិចិនលោក Xiong Ying ជាផ្នែកមួយកម្មវិធីបង្ហាញម៉ូដ Heaven Gaia នៅក្រុងប៉ារីស ប្រទេសបារាំង។

៩
បុរសម្នាក់ទាញសំណាញ់ចេញពីទូកនេសាទមួយអំឡុងពេលថ្ងៃលិចនៅបឹង Dal Lake ក្នុងក្រុង Srinagar នៃតំបន់កាស្មៀគ្រប់គ្រងដោយប្រទេសឥណ្ឌា។

១០
សកម្មជនបរិស្ថានលោក Rob Greenfield ដែលបានចំណាយពេលមួយខែក្នុងក្រុងញូវយ៉ក ពាក់ថង់សំរាមពីរបស់ដែលលោកបានប្រើនៅលើខ្លួន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។