កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣១ តុលា ២០១៩
![ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi ធ្វើជាធិបតីភាពក្នុងការបោះឆ្នោតរបស់តំណាងរាស្ត្រទៅលើដំណោះស្រាយដើម្បីកំណត់វិធានបន្ទាប់ ក្នុងការចោទសួរលើការចោទប្រកាន់លោក ដូណាល់ ត្រាំ នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីតោន សហរដ្ឋអាមេរិក។](https://gdb.voanews.com/cc34c11a-0a1f-4911-a32d-4cf8bca9eb29_w1024_q10_s.jpg)
១
ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi ធ្វើជាធិបតីភាពក្នុងការបោះឆ្នោតរបស់តំណាងរាស្ត្រទៅលើដំណោះស្រាយដើម្បីកំណត់វិធានបន្ទាប់ ក្នុងការចោទសួរលើការចោទប្រកាន់លោក ដូណាល់ ត្រាំ នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីតោន សហរដ្ឋអាមេរិក។
![សណ្ឋាគារឈ្មោះថា Eva's Hotel រងការខូចខាតបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅតំបន់ Kidapawan ខេត្ត Cotabato ប្រទេសហ្វីលីពីន។](https://gdb.voanews.com/346718ce-9987-4316-a55b-2130f4ab6764_w1024_q10_s.jpg)
២
សណ្ឋាគារឈ្មោះថា Eva's Hotel រងការខូចខាតបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅតំបន់ Kidapawan ខេត្ត Cotabato ប្រទេសហ្វីលីពីន។
![ក្រុមសារព័ត៌មានធ្វើសេចក្ដីរាយការណ៍អំពីភ្លើងឆេះផ្ទះ នៅខណៈដែលអ្នកពន្លត់ភ្លើងកំពុងបាញ់ទឹក នៅពេលមានភ្លើងឆេះនៅ Hillside ក្នុងស្រុក North Park ក្រុង San Bernardino រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/a845480e-2e47-4601-9416-36c74b9d841a_w1024_q10_s.jpg)
៣
ក្រុមសារព័ត៌មានធ្វើសេចក្ដីរាយការណ៍អំពីភ្លើងឆេះផ្ទះ នៅខណៈដែលអ្នកពន្លត់ភ្លើងកំពុងបាញ់ទឹក នៅពេលមានភ្លើងឆេះនៅ Hillside ក្នុងស្រុក North Park ក្រុង San Bernardino រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![មនុស្សម្នាកំពុងមើលទៅកាន់សត្វ Dragon de Calais ដែលផលិតឡើងដោយលោក Francois Delaroziere និងក្រុមហ៊ុន La compagnie La Machine ក្នុងពេលហាត់សមនៅកំពង់ផែ Calais ប្រទេសបារាំង។](https://gdb.voanews.com/70cc9266-bf25-4341-9a14-f7ab48e61375_w1024_q10_s.jpg)
៤
មនុស្សម្នាកំពុងមើលទៅកាន់សត្វ Dragon de Calais ដែលផលិតឡើងដោយលោក Francois Delaroziere និងក្រុមហ៊ុន La compagnie La Machine ក្នុងពេលហាត់សមនៅកំពង់ផែ Calais ប្រទេសបារាំង។
![ប្រាសាទ Shuri ដែលគេចាត់ចូលជាកន្លែងបេតិកភណ្ឌពិភពលោកមួយ ត្រូវបានភ្លើងឆេះនៅទីក្រុង Naha នៅកោះស្ថិតនៅភាគខាងត្បូងនៃទីក្រុង Okinawa ប្រទេសជប៉ុន។](https://gdb.voanews.com/023eec89-04fa-4235-9734-7c3793ec21f5_w1024_q10_s.jpg)
៥
ប្រាសាទ Shuri ដែលគេចាត់ចូលជាកន្លែងបេតិកភណ្ឌពិភពលោកមួយ ត្រូវបានភ្លើងឆេះនៅទីក្រុង Naha នៅកោះស្ថិតនៅភាគខាងត្បូងនៃទីក្រុង Okinawa ប្រទេសជប៉ុន។
![បាល់ឡុងដែលដើរដោយខ្យល់ក្ដៅកំពុងហោះនៅលើប្រាសាទបុរាណនៃប្រទេសមីយ៉ាន់ម៉ា មុនពេលថ្ងៃលិច ក្នុងស្រុក Bagan, Nyaung U។](https://gdb.voanews.com/575f4202-28fc-4e34-a14c-6726e12312cf_w1024_q10_s.jpg)
៦
បាល់ឡុងដែលដើរដោយខ្យល់ក្ដៅកំពុងហោះនៅលើប្រាសាទបុរាណនៃប្រទេសមីយ៉ាន់ម៉ា មុនពេលថ្ងៃលិច ក្នុងស្រុក Bagan, Nyaung U។
![Fabio Losurdo កំពុងអង្អែលសេះរបស់ខ្លួនឈ្មោះ Smarty នៅក្នុងក្រោល ក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា។ ភ្លើងឆេះព្រៃបានកើតមានឡើងមុនពេលថ្ងៃរះ នៅតំបន់ស្ថិតនៅខាងកើតទីក្រុងឡូសអែនជឺឡែស។](https://gdb.voanews.com/26ff6a90-78b0-4fe9-909d-88a3dbeb539c_w1024_q10_s.jpg)
៧
Fabio Losurdo កំពុងអង្អែលសេះរបស់ខ្លួនឈ្មោះ Smarty នៅក្នុងក្រោល ក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា។ ភ្លើងឆេះព្រៃបានកើតមានឡើងមុនពេលថ្ងៃរះ នៅតំបន់ស្ថិតនៅខាងកើតទីក្រុងឡូសអែនជឺឡែស។
![អ្នកបង្ហាញម៉ូតបង្ហាញការរចនាម៉ូតដោយ Xiong Ying នៅឯ Heaven Gaia ក្នុងពេលបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុងប៉េកាំង។](https://gdb.voanews.com/04db4fbe-695a-4352-9355-a0e5fe449adf_w1024_q10_s.jpg)
៨
អ្នកបង្ហាញម៉ូតបង្ហាញការរចនាម៉ូតដោយ Xiong Ying នៅឯ Heaven Gaia ក្នុងពេលបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុងប៉េកាំង។
![និស្សិតសាកលវិទ្យាល័យពហុវិទ្យាក្រុងហុងកុង ពាក់ម៉ាស់ Guy Fawkes ថតរូបក្នុងពិធីបញ្ចប់ការសិក្សាដើម្បីបង្ហាញការគាំទ្រដល់បាតុករនៅទីក្រុងហុងកុង។](https://gdb.voanews.com/413392db-5520-49ba-8c53-2ab9aa151172_w1024_q10_s.jpg)
៩
និស្សិតសាកលវិទ្យាល័យពហុវិទ្យាក្រុងហុងកុង ពាក់ម៉ាស់ Guy Fawkes ថតរូបក្នុងពិធីបញ្ចប់ការសិក្សាដើម្បីបង្ហាញការគាំទ្រដល់បាតុករនៅទីក្រុងហុងកុង។
![មនុស្សម្នានិងអ្នកជួយសង្គ្រោះប្រមូលផ្ដុំគ្នានៅកន្លែងដែលទូររថភ្លើងដឹកអ្នកដំណើរត្រូវបានភ្លើងឆេះ នៅជិតទីក្រុង Rahim Yar Khan ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/e7615626-d112-4bff-9a7b-ce03de0eb412_w1024_q10_s.jpg)
១០
មនុស្សម្នានិងអ្នកជួយសង្គ្រោះប្រមូលផ្ដុំគ្នានៅកន្លែងដែលទូររថភ្លើងដឹកអ្នកដំណើរត្រូវបានភ្លើងឆេះ នៅជិតទីក្រុង Rahim Yar Khan ប្រទេសប៉ាគីស្ថាន។
![មេចុងភៅម្នាក់កាន់នំបឺហ្គឺរធំបំផុតរបស់ប្រទេសថៃដែលមានទម្ងន់ជាង៦គីឡូក្រាម មុនពិធីប្រកូតបរិភោកនំនេះ នៅឯភោជនីយដ្ឋានមួយឈ្មោះថា Chris Steaks & Burgers ក្នុងទីក្រុងបាងកក។](https://gdb.voanews.com/4a9e5e9b-7698-42d4-a70c-b92f0a05732f_w1024_q10_s.jpg)
១១
មេចុងភៅម្នាក់កាន់នំបឺហ្គឺរធំបំផុតរបស់ប្រទេសថៃដែលមានទម្ងន់ជាង៦គីឡូក្រាម មុនពិធីប្រកូតបរិភោកនំនេះ នៅឯភោជនីយដ្ឋានមួយឈ្មោះថា Chris Steaks & Burgers ក្នុងទីក្រុងបាងកក។
![រូបភាពថតពីលើអាកាសដោយក្រុមសកម្មជនបរិស្ថាននៃអង្គការ Greenpeace ដែលជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន បង្ហាញពីព្រួញប្រវែង២៥ម៉ែត្រ ដែលមានសរសេរថា «ចោរលួចមហាសមុទ្រ» ដែលព្រួញនេះតម្រង់ទៅកាន់ទូកនេសាទរបស់កូរ៉េខាងត្បូង ឈ្មោះថា Agnes 103 y Agnes 107 ដែលចតនៅកំពង់ផែក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ។](https://gdb.voanews.com/f50fbd87-ad3e-4f71-9b07-af1a9ba93e3c_w1024_q10_s.jpg)
១២
រូបភាពថតពីលើអាកាសដោយក្រុមសកម្មជនបរិស្ថាននៃអង្គការ Greenpeace ដែលជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន បង្ហាញពីព្រួញប្រវែង២៥ម៉ែត្រ ដែលមានសរសេរថា «ចោរលួចមហាសមុទ្រ» ដែលព្រួញនេះតម្រង់ទៅកាន់ទូកនេសាទរបស់កូរ៉េខាងត្បូង ឈ្មោះថា Agnes 103 y Agnes 107 ដែលចតនៅកំពង់ផែក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ។