រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ អង់គ្លេស ហុងកុង រុស្ស៊ី អារ៉ាប៊ីសាអូឌីត បេឡារុស បូលីវី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ៣០ តុលា ២០១៩

១
រូបសំណាកកម្ពស់១១ម៉ែត្ររបស់លោក John Bercow នៃសភាអង់គ្លេស អោបលោកនាយករដ្ឋមន្ត្រី Boris Johnson និងមេដឹកនាំគណបក្សការងារ Jeremy Corbyn ត្រូវបានបង្ហាញមុនពេលពិធីបុណ្យ Edenbridge Bonfire ក្នុងទីក្រុង Edenbridge ចក្រភពអង់គ្លេសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

២
និស្សិតសាកលវិទ្យាល័យពាក់របាំងមុខ Guy Fawkes ថតរូបមុនពិធីបញ្ចប់បរិញ្ញាបត្រមួយដើម្បីគាំទ្របាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅសាកលវិទ្យាល័យ Hong Kong Polytechnic ក្នុងទីក្រុងហុងកុងប្រទេសចិនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

៣
បុរសម្នាក់គោរពវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៃរបបផ្តាច់ការសូវៀតរបស់មលោក Joseph Stalin ដែលត្រូវបានបញ្ចុះនៅក្នុងព្រៃជាយក្រុង Saint Petersburg កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

៤
គណប្រតិភូជជែកគ្នានៅក្បែរមនុស្សយន្តមួយក្នុងវេទិកាផ្តួចផ្តើមការវិនិយោគអនាគតនៅក្នុងមជ្ឈមណ្ឌលសន្និសីទ King Abdulaziz នៅរដ្ឋធានី Riyadh អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

៥
បុរសម្នាក់ឆ្លុះកញ្ចក់មួយនៅខាងក្រោយរូបម៉ូឌែលមើលមុខខ្លួនឯង ពេលកំពុងរើសមួកនៅក្នុងហាងខោអាវមួយក្នុងទីក្រុង Minsk ប្រទេសបេឡារុសកាលពីថ្ងៃព្រហស្បតិ៍កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

៦
រូបថតពេលយប់មួយបង្ហាញពីដើមឈើដែលកំពុងឆេះនៅខាងកើតទីក្រុង Healdsburg រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

៧
អ្នកថតរូបសារព័ត៌មានយកការណ៍ពីការហែក្បួនរបស់អ្នករុករករ៉ែដែលគាំទ្រប្រធានាធិបតីបូលីវី Evo Morales ក្នុងទីក្រុង La Pazប្រទេសបូលីវីកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

៨
សត្វស្វាបីក្បាលត្រូវបានសត្វស្វាធំឲ្យចំណីនៅសួនសត្វ Hagenbeck ក្នុងទីក្រុង Hamburg ភាគខាងជើងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩។