រូបភាពជុំវិញពិភពលោក ២៨ តុលា ២០១៩ មកពីប្រទេសជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក នេប៉ាល់ អ៊ីរ៉ាក់ អាហ្សង់ទីន ម៉ិចស៊ិក។
រូបភាពជុំវិញពិភពលោក 28 តុលា ២០១៩
- VOA English

១
ក្រុមអ្នកពន្លត់អគ្គីភ័យពន្លត់ភ្លើងឆេះផ្ទះមួយខ្នងតាមបណ្តោយផ្លូវ Tigertail Road ក្នុងក្រុង Los Angelos រដ្ឋ California។

២
ស្រ្តីម្នាក់សូត្រធម៌ទៅកាន់សត្វគោមួយក្បាលអំឡុងពេលពិធីបុណ្យសាសនាហិណ្ឌូ Tihar ដែលត្រូវបានគេស្គាល់តាមឈ្មោះមួយទៀតថា Diwali ក្នុងក្រុងកាតម៉ានឌូ ប្រទេសនេប៉ាល់។

៣
ក្រុមបាតុកររត់តាមកងកម្លាំងសន្តិសុខអ៊ីរ៉ាក់អំឡុងពេលបាតុកម្មប្រឆាំងនឹងអំពើពុករលួយ កង្វះខាតការងារ និងសេវាកម្មអន់ខ្សោយ នៅក្រុងបាកដាដ។

៤
រថយន្តក្រុងមួយធ្លាក់ក្នុងរណ្តៅដីបាក់នៅវិថីលេខ ១០ និងវិថី Penn Avenue ក្នុងក្រុង Pittsburgh រដ្ឋ Pennsylvania។

៥
បាតុករប្រឆាំងនឹងរដ្ឋាភិបាលលីបង់គ្រវីទង់ជាតិលើផ្លូវដែលត្រូវបានបិទមួយនៅកណ្តាលក្រុងបេរ៉ូត។

៧
ក្រុមអ្នកគាំទ្របេក្ខជនប្រធានាធិបតីលោក Alberto Fernandez និងដៃគូរបស់លោកគឺអតីតប្រធានាធិបតីលោកស្រី Cristina Fernandez អបអរសាទរបន្ទាប់ពីការឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្រុងប៊ុយណូសែ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

៨
ចុងភៅលោក Jose Andres គប់បាល់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនបាល់រវាងក្រុម Houston Astros និងក្រុម Washington Nationals ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។

៩
មនុស្សម្នាចូលរួមក្នុងពិធីដង្ហែក្បួន Day of the Dead តាមបណ្តោយវិថី Reforma ក្នុងក្រុង Mexico City កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

១០
តារាវាយកូនហ្គោលលោក Tiger Woods ឈរថតជាមួយនឹងពានរង្វាន់បន្ទាប់ពីឈ្នះការប្រកួតវាយកូនហ្គោល Zozo Championship PGA Tour នៅក្រុង Inzai ប្រទេសជប៉ុន។

១២
បុរសម្នាក់អង្គុយលើច្រាំងទន្លេ Ganges បន្ទាប់ពីទឹកជំនន់បានថយទៅវិញ ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។