បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជំុវិញពិភពលោក ២៦ តុលា ២០១៧។
រូបភាពជុំវិញពិភពលោក ២៦ តុលា ២០១៧
![រទេះមហាជ័យ ត្រូវបានគេអូសនៅក្នុងក្បួនដង្ហែសពអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej មុនពេលពិធីបូជាមកដល់ នៅខាងមុខរាជវាំង ក្នុងទីក្រុងបាងកក។](https://gdb.voanews.com/0f223e00-5d71-4582-9b51-1d952a47f859_w1024_q10_s.jpg)
១
រទេះមហាជ័យ ត្រូវបានគេអូសនៅក្នុងក្បួនដង្ហែសពអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej មុនពេលពិធីបូជាមកដល់ នៅខាងមុខរាជវាំង ក្នុងទីក្រុងបាងកក។
![ការបាញ់កាំភ្លើងត្បាល់នៅជិតទីតាំងបូជាសពអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលធ្វើឡើងបន្ទាប់ពីមានការដង្ហែសព នៅក្នុងទីក្រុងបាងកក។](https://gdb.voanews.com/71fb3a78-ee11-4f83-80aa-48e92b221ee8_w1024_q10_s.jpg)
២
ការបាញ់កាំភ្លើងត្បាល់នៅជិតទីតាំងបូជាសពអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលធ្វើឡើងបន្ទាប់ពីមានការដង្ហែសព នៅក្នុងទីក្រុងបាងកក។
![បាតុករម្នាក់គ្រវីកាំបិតផ្គាក់ និងកាំបិតតូច ដើម្បីត្រៀមជម្នះលើគ្រាប់បែកផ្សែងក្នុងការប៉ះទង្គិចគ្នាមួយជាមួយប៉ូលិសក្នុងតំបន់ Kibera នៃក្រុងណៃរ៉ូប៊ី។ ពលរដ្ឋកេយ៉ាប្រជ្រៀតគ្នាចូលទៅមណ្ឌលបោះឆ្នោតនៅក្នុងការបោះឆ្នោតឡើងវិញ ដែលធ្វើឲ្យប្រទេសនេះមានការបែងចែក ស្របពេលដែលមានការប៉ះទង្គិចគ្នាជាច្រើនកន្លែង ហើយក្រុមអ្នកគាំទ្របក្សប្រឆាំងមិនព្រមនៅស្ងៀមតាមការអំពាវនាវ ហើយបានរារាំងដល់ការបោះឆ្នោត។](https://gdb.voanews.com/5e84d2e7-b0d6-4523-be35-a04e39a381d9_w1024_q10_s.jpg)
៤
បាតុករម្នាក់គ្រវីកាំបិតផ្គាក់ និងកាំបិតតូច ដើម្បីត្រៀមជម្នះលើគ្រាប់បែកផ្សែងក្នុងការប៉ះទង្គិចគ្នាមួយជាមួយប៉ូលិសក្នុងតំបន់ Kibera នៃក្រុងណៃរ៉ូប៊ី។ ពលរដ្ឋកេយ៉ាប្រជ្រៀតគ្នាចូលទៅមណ្ឌលបោះឆ្នោតនៅក្នុងការបោះឆ្នោតឡើងវិញ ដែលធ្វើឲ្យប្រទេសនេះមានការបែងចែក ស្របពេលដែលមានការប៉ះទង្គិចគ្នាជាច្រើនកន្លែង ហើយក្រុមអ្នកគាំទ្របក្សប្រឆាំងមិនព្រមនៅស្ងៀមតាមការអំពាវនាវ ហើយបានរារាំងដល់ការបោះឆ្នោត។
![លោក Tom Morgan មកពីក្រុមហ៊ុន The Adventurists ឬអ្នកផ្សងព្រេងដែលមានមូលដ្ឋាននៅទីក្រុង Bristol កំពុងជិះលើកៅអីដែលចងភ្ជាប់ទៅនឹងបណ្តុំប៉េងប៉ោង នៅជិតទីក្រុង Johannesburg ប្រទេសអាហ្វ្រេិកខាងត្បូង។](https://gdb.voanews.com/718e9970-f54b-4d05-980d-3948c38a538b_w1024_q10_s.jpg)
៥
លោក Tom Morgan មកពីក្រុមហ៊ុន The Adventurists ឬអ្នកផ្សងព្រេងដែលមានមូលដ្ឋាននៅទីក្រុង Bristol កំពុងជិះលើកៅអីដែលចងភ្ជាប់ទៅនឹងបណ្តុំប៉េងប៉ោង នៅជិតទីក្រុង Johannesburg ប្រទេសអាហ្វ្រេិកខាងត្បូង។
![អ្នកកាន់សាសនាហិណ្ឌូកំពុងលាបម្ស៉ៅពណ៌ក្រហមឆ្អៅនៅលើចិញ្ចើមប្តីរបស់ខ្លួន នៅពេលពួកគេសម្តែងពីធីសាសនានៅលើដងទន្លេ Yamuna ក្នុងពិធីបុណ្យ Chhath Puja នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/a3a11e87-a161-468e-91f4-3f9f36e9a297_w1024_q10_s.jpg)
៦
អ្នកកាន់សាសនាហិណ្ឌូកំពុងលាបម្ស៉ៅពណ៌ក្រហមឆ្អៅនៅលើចិញ្ចើមប្តីរបស់ខ្លួន នៅពេលពួកគេសម្តែងពីធីសាសនានៅលើដងទន្លេ Yamuna ក្នុងពិធីបុណ្យ Chhath Puja នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
![សេះពូជប្រទេសអ៊ីស្លង់២ក្បាល លេងនៅជិតក្រោលរបស់វាក្នុងក្រុង Wehrheim ជិតក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/7be8698f-d24b-41ac-ae63-1b775e56bd5d_w1024_q10_s.jpg)
៧
សេះពូជប្រទេសអ៊ីស្លង់២ក្បាល លេងនៅជិតក្រោលរបស់វាក្នុងក្រុង Wehrheim ជិតក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![ក្រុមអ្នកកាន់ទុក្ខថៃ កាន់រូបថតអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងពិធីហែសពព្រះ អង្គ ក្នុងក្នុងពីធីបូជាសព នៅទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/5549310a-34e5-4e88-a101-6a10b218b616_w1024_q10_s.jpg)
៨
ក្រុមអ្នកកាន់ទុក្ខថៃ កាន់រូបថតអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងពិធីហែសពព្រះ អង្គ ក្នុងក្នុងពីធីបូជាសព នៅទីក្រុងបាងកក ប្រទេសថៃ។
![ឡាន Bloodhound មានល្បឿនលឿនជាងសំឡេង ដែលគ្រោងនឹងក្លាយជាឡានជាប់កំណត់ត្រាមានល្បឿន១០០០ម៉ៃល៍ក្នុងមួយម៉ោង ត្រូវបានគេដាក់តាំងបង្ហាញជាលើកដំបូងនៅព្រលានយន្តហោះ Newquay ចក្រភពអង់គ្លេស។](https://gdb.voanews.com/670ce1c1-a6a0-4895-ae0a-6b5d8646fb13_w1024_q10_s.jpg)
៩
ឡាន Bloodhound មានល្បឿនលឿនជាងសំឡេង ដែលគ្រោងនឹងក្លាយជាឡានជាប់កំណត់ត្រាមានល្បឿន១០០០ម៉ៃល៍ក្នុងមួយម៉ោង ត្រូវបានគេដាក់តាំងបង្ហាញជាលើកដំបូងនៅព្រលានយន្តហោះ Newquay ចក្រភពអង់គ្លេស។
![សត្វត្រដក់២ក្បាលឈរនៅជិតគ្នានៅលើសំបុករបស់វា ក្នុងក្រុង Zerbolo ប្រទេសអ៊ីតាលី។](https://gdb.voanews.com/c0996fa3-f5fb-41cb-a880-fe326e21e0e3_w1024_q10_s.jpg)
១០
សត្វត្រដក់២ក្បាលឈរនៅជិតគ្នានៅលើសំបុករបស់វា ក្នុងក្រុង Zerbolo ប្រទេសអ៊ីតាលី។
![មេសត្វខ្លាធំ Maruschka (នៅក្រៅរូប) និងកូនទាំង៤របស់វា ជួបជាមួយខ្លាធំឈ្មោលឈ្មោះថា Yasha ជាលើកដំបូងនៅក្នុងសួនសត្វ Hagenbecks ក្នុងក្រុង Hamburg ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/3060cf1e-26b7-462b-87b9-f6e07be194a5_w1024_q10_s.jpg)
១១
មេសត្វខ្លាធំ Maruschka (នៅក្រៅរូប) និងកូនទាំង៤របស់វា ជួបជាមួយខ្លាធំឈ្មោលឈ្មោះថា Yasha ជាលើកដំបូងនៅក្នុងសួនសត្វ Hagenbecks ក្នុងក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
![តារាចម្រៀង Grace Jones កំពុងសម្រួលមួយករបស់នាង នៅពេលនាងមកដល់ពិធីសម្ពោធខ្សែភាពយន្តរបស់នាងនៅអង់គ្លេស ឈ្មោះថា «Grace: Jones Bloodlight and Bami» នៅទីក្រុងឡុង ចក្រភពអង់គ្លេស។](https://gdb.voanews.com/45edf248-c5fe-4544-b1fc-81b41ba4a99d_w1024_q10_s.jpg)
១២
តារាចម្រៀង Grace Jones កំពុងសម្រួលមួយករបស់នាង នៅពេលនាងមកដល់ពិធីសម្ពោធខ្សែភាពយន្តរបស់នាងនៅអង់គ្លេស ឈ្មោះថា «Grace: Jones Bloodlight and Bami» នៅទីក្រុងឡុង ចក្រភពអង់គ្លេស។